ជាមួយនឹងកម្តៅក្តៅខ្លាំងអំឡុងរដូវក្តៅនេះ កុមារអាចនឹងចូលចិត្តញ៉ាំអាហារនៅខាងក្រៅ ដែលជារបស់ត្រជាក់ៗ និងអាចចូលចិត្តបើកម៉ាស៊ីនត្រជាក់ជាប់ជាប្រចាំ ឬរត់លេងនៅខាងក្រៅ។ ចំណុចទាំងអស់នេះហើយ អាចនាំឲ្យក្មេងប្រឈមនឹងបញ្ហាសុខភាពជាច្រើន ដែលប៉ាម៉ាក់ចាំបាច់ត្រូវប្រុងប្រយ័ត្ន និងតាមដានឲ្យបានដិតដល់។
ប្រសិនបើក្មេងរងនូវអាកាសធាតុក្តៅខ្លាំងរយៈពេលយូរនោះ អាអូនអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារកម្តៅ។ បញ្ហានេះ កើតឡើងនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់ជាង៤០សង្សាសេ។ ក្នុងករណីដែលកូនគ្រោះថ្នាក់ដោយសារកម្តៅ នោះរាងកាយក្មេងក្តៅខ្លាំងនៅពេលប៉ះ ឬមានអាការៈគ្រុនក្តៅខ្លាំង ឬស្ងួតអណ្តាត ហើយកុមារអាចនឹងសន្លប់មិនដឹងខ្លួនផងដែរ។
២. រលាកស្បែកដោយកម្តៅថ្ងៃ
ការរត់លេងនៅខាងក្រៅរយៈពេលយូរ អាចនាំឲ្យស្បែកប៉ះពាល់ដោយផ្ទាល់ទៅនឹងកម្តៅថ្ងៃ។ ជាលទ្ធផល ស្បែកនឹងឡើងពណ៌ក្រហម និងប្រែពណ៌ដោយសារកម្តៅថ្ងៃ។
៣. ការលូតលាស់នៃបាក់តេរី
បាក់តេរីលូតលាស់យ៉ាងឆាប់រហ័ស អំឡុងពេលសីតុណ្ហភាពក្តៅ និងសើមក្នុងរដូវក្តៅ ជាហេតុនាំឲ្យអាហារឆាប់ខូច និងបញ្ចេញជាតិពុល ដែលបង្កជាការពុលអាហារ។ ដោយសារតែការរីកលូតលាស់នៃបាក់តេរី កុមារងាយប្រឈមនឹងជំងឺផ្សេងៗដូចជា ជំងឺរលាកក្រពះពោះវៀន ជំងឺរលាកថ្លើមប្រភេទA ឬជំងឺគ្រុនពោះវៀន ។ ក្មេងដែលកើតជំងឺប្រភេទនេះ ច្រើនតែមានអាការៈចុកពោះ រាករូស ឬគ្រុនក្តៅ។
៤. កង្វះជាតិទឹក
នៅពេលដែលកូនរត់លេងនៅខាងក្រៅ ភាគច្រើនគឺមិនសម្រាកញ៉ាំទឹកទាល់តែសោះ។ ដូច្នេះហើយ ទើបក្មេងអាចនឹងប្រឈមនឹងបញ្ហាខ្សោះជាតិទឹកពីក្នុងរាងកាយ។
៥. សត្វល្អិតទិច ឬខាំ
ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់ក៏អាចសង្កេតឃើញស្នាមមូស ឬសត្វល្អិតខាំនៅលើស្បែករបស់កូនដូចគ្នា អំឡុងរដូវក្តៅនេះ។