backup og meta

សញ្ញាព្រមានទាំង ៧ នៃបញ្ហាគាំងបេះដូងភ្លាមៗលើកុមារ ប៉ាម៉ាក់គួរប្រយ័ត្ន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19

    សញ្ញាព្រមានទាំង ៧ នៃបញ្ហាគាំងបេះដូងភ្លាមៗលើកុមារ ប៉ាម៉ាក់គួរប្រយ័ត្ន!

    អាការៈ​គាំង​បេះដូង​ភ្លាម​ៗ កើត​ឡើង​នៅ​ពេល​​បេះដូង​របស់​យើង​​ឈប់​លោត​ភ្លាម​ៗដែរ។ ​បញ្ហា​នេះ​ មិនមែន​កើត​តែ​លើ​មនុស្ស​ចាស់​នោះ​ទេ សូម្បី​តែ​កុមារ​ក៏​ប្រឈម​នឹង​ហានិភ័យ​ដូច​គ្នា។ យោង​តាម​ទិន្នន័យ​​មួយ​ចំនួន​​បាន​ឲ្យ​ដឹង​ថា ការ​គាំង​បេះដូង​ភ្លាម​ៗ​កើត​លើ​កុមារ​ប្រហែល ​២ ០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក។ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​យល់​ដឹង​ពី​​រោគសញ្ញា​មួយ​ចំនួន​ ដែល​បង្ហាញ​ថា​​កូន​អាច​ប្រឈម​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​នេះ។

    រោគសញ្ញា​នៃ​ការ​គាំង​បេះដូង​ភ្លាម​ៗ​ដែល​កើត​លើ​កុមារ

    ជាក់ស្ដែង កុមារ​ប្រហែល​ជា​៣០%​ ទៅ​៥០​% ប្រឈម​នឹង​រោគសញ្ញា​ព្រមាន​មួយ​ចំនួន​ មុន​ពេល​កើត​មាន​អាការៈ​មួយ​នេះ ដែល​ទាមទារ​ឲ្យ​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ និង​តាមដាន​ឲ្យ​បាន​ដិតដល់ ក៏​ដូចជា​ចាត់វិធានការ​ការពារ​ឲ្យ​បាន​ទាន់​ពេលវេលា។

    • មិន​ស្រួល​ក្នុង​ទ្រូង
    • ឈឺ​ទ្រូង​រ៉ាំរ៉ៃ​ អំឡុង​ពេល​ធ្វើ​សកម្មភាព​ធម្មតា
    • វិល​មុខ​ខ្លាំង ឬ​ដួល​សន្លប់​ពេល​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ
    • ចង្វាក់​បេះដូង​លោត​ញាប់
    • ពិបាក​ដក​ដង្ហើម ឬ​ហត់​
    • បែក​ញើស​ខ្លាំង
    • ស្ពឹក​ដៃ ឬ​ស្មា

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    គន្លឹះ​ជួយ​ឲ្យ​កូន​មាន​សុវត្ថិភាព​ពី​អាការៈ​គាំង​បេះដូង

    ពិត​ណាស់​​ បេះដូង​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​​នៅ​ក្នុង​រាងកាយ ហើយ​ការ​ថែទាំ​បេះដូង​ឲ្យ​បាន​ល្អ គឺ​ជា​រឿង​ចាំបាច់​បំផុត​។ ដូចនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​​អាហារ និង​​បង្កើត​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​អាច​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ និង​រឹងមាំ។

    អាហារ​៦មុខ ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ

    • បន្លែ​ស្លឹក​បៃតង
    • គ្រាប់​ធញ្ញជាតិ​​ មាន​ដូច​ជា​ពោត
    • ផ្លែ​បឺរ
    • ខ្លាញ់​ត្រី ឬ​ត្រី​ដែល​មាន​ខ្លាញ់ (ត្រី​សាម៉ុន ត្រី​ធូណា)
    • ពពួក​សណ្ដែក
    • សូកូឡា​ខ្មៅ

    ជំងឺបេះដូងលើក្មេងៗ

    ទម្លាប់​ទាំង​៧​ ជួយ​បញ្ចៀស​បញ្ហា​បេះដូងសម្រាប់​គ្រប់​គ្នា

    • ញ៉ាំ​របប​អាហារ​ល្អ​ៗ
    • ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់
    • រក្សា​ទម្ងន់​ខ្លួន​
    • បញ្ឈប់​ការ​ជក់​បារី
    • គ្រប់គ្រង​កូលេស្តេរ៉ូល និង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ
    • ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​សម​ល្មម
    • គ្រប់គ្រង​ស្រ្តេស។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម