ទារក និងក្មេងតូចៗ ងាយប្រឈមនឹងជំងឺគ្រុនផ្តាសាយណាស់ ពីព្រោះប្រព័ន្ធភាពខ្សោយរបស់អាអូននៅមិនទាន់អភិវឌ្ឍន៍ពេញលេញ។ ជាទូទៅ នៅរយៈពេលមួយឆ្នាំដំបូងនៃជីវិត ទារកអាចកើតជំងឺគ្រុនផ្តាសាយពី៦ ទៅ៨ដង ហើយអាចច្រើនជាងនេះ ប្រសិនបើប៉ាម៉ាក់ដាក់កូននៅក្នុងទារកដ្ឋាន។
រោគសញ្ញានៃជំងឺគ្រុនផ្តាសាយ
សញ្ញាដំបូងៗនៃជំងឺគ្រុនផ្តាសាយលើទារក ច្រើនតែ៖
- ហៀរសំបោរ ឬតឹងច្រមុះ
- ក្តៅខ្លួន
- កណ្តាស់
- ក្អក
- មិនឃ្លានអាហារ
- ពិបាកគេង
- រញ៉ាំរញ៉ូវ។ល។























