ក្មេងៗឲ្យតែធ្វេសប្រហែសបន្តិច ឬញ៉ាំអីផ្តេសផ្តាសរលាកបំពង់កភ្លាម។ រលាកបំពង់ក ជាជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុស ឬបាក់តេរី ហើយវាសាយភាពតាមដំណក់ទឹកល្អិតៗនៅក្នុងខ្យល់ ចេញពីមនុស្សផ្ទុកមេរោគតាមរយៈកណ្ដាស់ ក្អក ឬការនិយាយគ្នា។