លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ នឹងបង្ហាញពីវិធីបង្ការក្មេងៗពីជំងឺរលាកបំពង់ក។
១- ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
ឲ្យកូនផឹកទឹកស្អាត ឬទឹកក្តៅឧណ្ហៗឲ្យច្រើន ព្រោះវាជួយផ្ដល់សំណើមដល់បំពង់ក មិនធ្វើឱ្យបំពង់កស្ងួត និងបន្ថយជាតិអាស៊ីត តែត្រូវចៀសវាងការញ៉ាំទឹកកក។
២- កុំឲ្យកូនញ៉ាំភេសជ្ជៈកំប៉ុងផ្អែមៗ
ទឹកក្រូច ទឹកផ្លែឈើកំប៉ុង សម្បូរជាតិស្ករ និងអាស៊ីដ ងាយធ្វើឲ្យរលាកបំពង់កបំផុត យើងមិនត្រូវឲ្យកូនញ៉ាំនោះទេ គួរតែឲ្យកូនញ៉ាំផ្លែឈើ ឬទឹកផ្លែឈើស្រស់ជំនួសវិញ។