backup og meta

ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?

ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?

ម៉ាក់​ៗ​ជាច្រើន​តែងមាន​ចម្ងល់​ទាក់ទង​នឹង​កម្ដៅ​ខ្លួន​កូន​តូច ហើយ​អ្នក​ខ្លះ​ចេះតែ​និយាយ​ថា កូន​ក្ដៅ​ក្បាល ឬ​ក្ដៅ​ខ្លួន​ស្ទីង​ៗ ទាំង​មិន​បាន​យក​អ្វី​ទៅ​វ៉ាស ហើយ​គ្រាន់តែ​យក​ដៃ​ស្ទាប​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា-ចិន បាន​ឲ្យ​ដឹង​ថា ក្ដៅ​ខ្លួន​គឺជា​ការ​ឡើង​សីតុណ្ហភាព​ពី​ក្នុង​ខ្លួន​យើង ដោយ​ការ​វាស់​កម្ដៅ​ចាប់ពី ៣៨ អង្សារសេឡើងទៅ មិនមែន​ស្ទាប​នឹង​បាត​ដៃ។ កម្ដៅ​ដែល​អាច​ឲ្យ​ដឹង​ថា​កូន​ក្ដៅ​ខ្លួន ឬ​អត់ គឺ​យក​ប្រដាប់​វាស់​កម្ដៅ​គាប​ក្លៀក បាញ់​តាម​រន្ធត្រចៀក លើ​ថ្ងាស និង​តាម​រន្ធ​គូទ។

មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាលឲ្យ​កូន​ក្ដៅ​ខ្លួន មាន​ដូចជា​ការ​បាក់តេរី ​វីរុស ដូចជា​ផ្តាសាយ រលាកទងសួត រាករូស និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មួយ​ចំនួន។ មាន​បញ្ហា​បាក់តេរី ដូចជា​គ្រុនពោះវៀន រលាក​សួត។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិនបើ​ក្មេង​ដែល​អាការៈ​ក្ដៅ​ខ្លួន​លើស​ពី ៣៨ ត្រូវ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ តែ​មុន​នឹង​នាំ​ទៅ​ជួប​ពេទ្យ​ត្រូវ​ជូត​ខ្លួន​កូន​ជាមួយ​ទឹក​ត្រជាក់​បណ្ដើរ ដើម្បី​បញ្ចុះ​កម្ដៅ ចៀសវាង​កូន​ឡើង​កម្ដៅ​រហូត​ដល់​ប្រកាច់។

មួយ​វិញ​ទៀត​ក្មេង​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន ធ្វើឲ្យ​ក្មេង​បាត់បង់​ជាតិ​ទឹក បេះដូង​ដើរ​ញាប់ ដូច្នេះ​ត្រូវ​ព្យាយាម​ឲ្យ​ក្មេង ផឹកទឹក ទឹកដោះគោ និង​អាហារ ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ផ្សេង​ទៀត​ជា​ចាំបាច់។

ចំពោះ​ការ​ជូត​ខ្លួន​កូន​វិញ​ត្រូវ​រក​កំណាត់​សើម ជូត​ក្រោម​ក្លៀក ក្រោម​ក គន្លាក់​ដៃ​ជើង ទើប​អាច​ជួយ​កាត់​បន្ថយ​កម្ដៅ ព្រោះ​ទីនោះ​សម្បូរ​សរសៃ​ឈាម តែ​មិន​សូវ​មាន​ប្រសិទ្ធភាព ដូច​ប្រើប្រាស់​ថ្នាំ​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម