backup og meta

ក្មេងៗផឹកទឹកដោះគោច្រើនអាចមានបញ្ហាទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 09, 2021

    ក្មេងៗផឹកទឹកដោះគោច្រើនអាចមានបញ្ហាទាំងនេះ

    ទឹកដោះគោ (milk )​ គឺ​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​ក្មេង ព្រោះ​ទឹកដោះគោ​គឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ វីតាមីន D និង​កាល់ស្យូម។ ប៉ុន្តែ​ប្រសិន​ជា​ក្មេង​ផឹក​ទឹកដោះគោ​ច្រើន​ពេក​អាច​មាន​ផល​ប៉ះពាល់​មួយ​ចំនួនផងដែរ។

    ១. ទល់លាមក

    បញ្ហា​ដែល​ក្មេង​តែង​ជួប​ប្រទះ​នៅ​ពេល​ផឹក​ទឹកដោះគោ​ច្រើន​គឺ​ទល់លាមក។ នេះ​មក​ពី​ទឹកដោះគោ​មិន​មាន​ជាតិ​សរសៃ ហើយ​ក្មេង​ដែល​ផឹក​ច្រើន​អាច​នឹង​ឆ្អែត និង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិច​ជាង​មុន។ បញ្ហា​នេះ​តែង​កើត​មាន​ទៅ​លើ​ក្មេង​អាយុ​ ២-៥​ ឆ្នាំ​ដែល​ផឹក​ទឹកដោះគោ​ច្រើន​ជាង​ ៤៧០​មិល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ។

    ២. ជំងឺ​ធាត់

    ក្រៅ​ពី​ទល់​លាមក​ បញ្ហា​ធំ​មួយ​ទៀត​នៃ​ការ​ផឹក​ទឹកដោះគោ​ច្រើន​គឺ​កាឡូរី​ច្រើន​ដែល​ក្មេង​ទទួល​បាន។ កាឡូរី​ដ៏​ច្រើន​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​ឆ្អែត និង​មិន​ចង់​ញ៉ាំ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត ឬ​បើ​ក្នុង​ករណី​ក្មេង​នៅ​តែ​អាច​ញ៉ាំ​អាហារ​ផ្សេង​ទៀត​បាន នោះ​កាឡូរី​បន្ថែម​នេះ​អាច​បង្ក​ឲ្យ​ក្មេង​លើស​ទម្ងន់។ ជាទូទៅ​ក្មេង​អាយុ ១-៣ ឆ្នាំ​ត្រូវការ​កាឡូរី ១៣០០ ​កាឡូរី​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​ផឹក​ទឹកដោះគោ​ពី ៩០០​ មិល្លីលីត្រ​ទៅ ​១,៥ ​លីត្រ​ក្នុង​មួយ​ថ្ងៃ ក្មេង​នឹង​ទទួល​បាន ​៦០០​ ទៅ ៩០០ កាឡូរី។

    ប្រព័ន្ធរំលាយអាហារក្មេង

    ៣. កង្វះ​ជាតិ​ដែក

    ក្មេង​ដែល​ផឹក​ទឹកដោះគោ​ច្រើន​តែង​មាន​ហានិភ័យ​ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក។ នេះ​មក​ពី​ទឹកដោះគោ​មិន​មាន​ជាតិ​ដែក ហើយ​ការ​ផឹក​ទឹកដោះគោ​ច្រើន​ធ្វើឲ្យ​ក្មេង​ឆ្អែត និង​មិន​ចង់​ញ៉ាំ​អាហារ​ផ្សេង​ទៀត​ដូចជា​អាហារ​សម្បូរ​ជាតិ​ដែកជា​ដើម។ ប្រសិនជា​ជំងឺ​ស្លេកស្លាំង​នេះ​ធ្ងន់ធ្ងរ ក្មេង​អាច​នឹង​ត្រូវ​បញ្ចូល​ឈាម។

    យ៉ាង​ណា​មិញ ម៉ាក់ប៉ា​អាច​នឹង​បង្ការ​បញ្ហា​ទាំង​នេះ​បាន​ដោយ​កាត់បន្ថយ​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ដោយ​ឲ្យ​កូន​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​ពេល​កូន​អាយុ​ ២​ ឆ្នាំ​ និង​កាត់បន្ថយ​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​ក្មេង​ដែល​មិន​មាន​បញ្ហា​កង្វះ​ជាតិ​ដែក ញ៉ាំ​អាហារ​បាន​ច្រើន មិន​ទល់​លាមក និង​ឡើង​ទម្ងន់​ធម្មតា ការ​ផឹក​ទឹកដោះគោ​ច្រើន​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម