backup og meta

កំហុសក្នុង​របបអាហារ ៥ យ៉ាង​ក្មេងអាយុ ៩-១២​ ឆ្នាំគ្រប់រូបតែងធ្វើ ប៉ាម៉ាក់ត្រូវ​ប្រយ័ត្ន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 28, 2020

    កំហុសក្នុង​របបអាហារ ៥ យ៉ាង​ក្មេងអាយុ ៩-១២​ ឆ្នាំគ្រប់រូបតែងធ្វើ ប៉ាម៉ាក់ត្រូវ​ប្រយ័ត្ន

    ក្មេង​អាយុ​ ​៩-១២​ឆ្នាំ​មាន​ការ​លូតលាស់​លឿន​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ពួកគេ​ត្រូវការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​ជា​ជំនួយ​ដល់​ការ​លូត​លាស់។ ប៉ុន្តែ​ក្មេង​អាយុ​ចន្លោះ​នេះ​តែង​មិន​ទទួល​បាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់គ្រាន់ ឬ​ពួកគេ​អាច​ញ៉ាំ​អ្វី​ដែល​មិន​ល្អ​សម្រាប់​សុខភាព​ច្រើន។

    ១. ញ៉ាំ​កាល់ស្យូម​មិន​គ្រប់គ្រាន់

    ក្មេង​ភាគច្រើន​ទទួល​បាន​កាល់ស្យូម​ត្រឹម​ពាក់​កណ្ដាល​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​បន្ថែម​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ឲ្យ​កូន​មាន​ដូចជា​ទឹកដោះគោ យ៉ាអួ និង​ឈីស​ជាដើម។ តៅហ៊ូ​ក៏​សម្បូរ​កាល់ស្យូម​ដែរ ហើយ​ទឹក​សណ្ដែក​ដែល​បន្ថែម​កាល់ស្យូម​ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ​សម្រាប់​ក្មេង​ដែរ។ ក្មេង​ត្រូវការ​កាល់ស្យូម ១ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។

    ២. ញ៉ាំ​កាឡូរី​ច្រើន​

    ក្មេង​ដែល​ទទួល​បាន​កាឡូរី​ច្រើន​គឺ​មក​ពី​ពួកគេ​ផឹក​ទឹក​ផ្លែឈើ ឬ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម។ ជំនួស​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ម៉ាក់ប៉ា​គួរ​ឲ្យ​ក្មេង​ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹកដោះគោ​ និង​ផ្លែឈើ​ស្រស់​វិញ។ ម៉ាក់ប៉ា​គួរ​កាត់បន្ថយ​អាហារសម្រន់​ដែល​មិន​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ក្មេង​ដូចជា​នំ​ដំឡូង​កញ្ចប់ នំ​ឃុកគី និង​នំ​ខេក។ ក្មេង​អាយុ​ចន្លោះ​នេះ​ត្រូវការ​កាឡូរី​ដើម្បី​ការ​លូតលាស់​ពេល​ពួកគេ​ពេញ​វ័យ ដូចនេះ​ម៉ាក់ប៉ា​គួរ​ផ្តល់​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ និង​ប្រាកដ​ថា​អាហារ​ទាំង​នោះ​មាន​សារធាតុចិញ្ចឹម និង​មិន​មាន​បន្ថែម​ជាតិ​ស្ករ។

    ៣. មិន​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​សុទ្ធ

    ម៉ាក់ប៉ា​គួរ​ឲ្យ​ក្មេង​ញ៉ាំ​នំប៉័ង​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ជំនួស​នំប៉័ង​ធម្មតា និង​ចៀសវាង​គ្រាប់ធញ្ញជាតិ​កែច្នៃ​ដូចជា​ផាស្តា និង​ផលិតផល​ធ្វើពី​ម្សៅ។ ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​អង្ករ​សម្រូប​ជំនួស​អង្ករ​ធម្មតា និង​ជ្រើសរើស​ផាស្តា​ដែល​ធ្វើ​ពី​ស្រូវ​សាលី​សុទ្ធ។

    ៤. ញ៉ាំ​អ្វី​ដែល​ពួកគេ​ឃើញ

    នៅ​ពេល​ក្មេង​ឃ្លាន ពួកគេ​តែង​ញ៉ាំ​អ្វី​ដែល​ពួកគេ​ឃើញ​ដោយ​មិន​បាន​គិត​ថា​របស់​ទាំង​នោះ​ល្អ​សម្រាប់​សុខភាព​ឬ​អត់។ ក្មេង​អាយុ​នេះ​គឺ​ធ្វើ​សកម្មភាព​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាន និង​ញ៉ាំ​អាហារ​សម្រន់​មិន​ល្អ​ច្រើន។ ដូចនេះ​ដើម្បី​បង្ការ​ក្មេង​មិន​ឲ្យ​ញ៉ាំ​អាហារ​សម្រន់​មិន​ល្អ​ច្រើន ម៉ាក់ប៉ា​គួរ​ទិញ​ផ្លែឈើ​ស្រស់​ទុក​ឲ្យ​កូន​​។ អាហារ​សម្រន់​ដែល​ល្អ​មាន​ផ្លែឈើ គ្រាប់​ផ្លែឈើ (Nuts) យ៉ាអួ ផ្លែឈើ​ក្រៀម បឺរ​សណ្ដែក​ដី និង​ពោតលីង​ដែល​មាន​ជាតិ​ខ្លាញ់​ទាប។

    ៥. ក្មេង​មិន​ដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ

    ក្មេង​គួរ​ដឹង​ថា​អាហារ​ណា​ពួកគេ​គួរ​ញ៉ាំ និង​អាហារ​ណា​មិន​គួរ​ញ៉ាំ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​គួរ​ផ្តល់​ជម្រើស​ល្អៗ​ដល់​កូន។ ជាទូទៅ ក្មេង​ត្រូវការ​កាឡូរី​ប្រហែល ១ ៨០០កាឡូរី​ក្នុង​មួយ​ថ្ងៃ​ និង​ក្នុង​របប​អាហារ​គួរ​មាន​គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ ទឹកដោះគោ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ សាច់ និង​ពពួក​សណ្ដែក។ ប្រសិនជា​ក្មេង​ញ៉ាំ​រើស ម៉ាក់ប៉ា​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​អាហារ​​បំប៉ន​ផ្សេង​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម