backup og meta

ហេតុផល​ ៥ យ៉ាង បង្កឲ្យ​មានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ May 28, 2020

    ហេតុផល​ ៥ យ៉ាង បង្កឲ្យ​មានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ​

    គ្នា​យើង​ ធ្លាប់​ប្រទះ​អាការៈ​ឈឺ​ក្បាល​អំឡុង​ពេល​ធ្វើ​ការ​អត់ បើ​ឧស្សាហ៍​មាន​បញ្ហា​នេះ កុំ​ព្រងើយ​កន្តើយ​អី បើ​ថា​មិន​ប៉ះពាល់​សុខភាព​ធ្ងន់​ធ្ងរ ក៏​ប៉ះពាល់​ដល់​លទ្ធផល​ការងារ​ប្រចាំ​ថ្ងៃ​យើង​ដែរ។ បើ​ឧស្សាហ៍​ឈឺ​ក្បាល​ពេល​ធ្វើ​ការ យើង​ត្រូវ​ដឹង​មូល​ហេតុ​ឲ្យ​ច្បាស់ ដើម្បី​រិះ​រក​វិធី​ដោះ​ស្រាយ​បាន​ត្រឹម​ត្រូវ។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​គ្នា​យើង​ខ្លះៗ​ពាក់​ព័ន្ធ​មូលហេតុ និង​តិចនិក​ដោះ​ស្រាយ។

    ១- ឈឺក្បាល​ដោយ​សារ​អង្គុយ​យូរ​ពេក និង​ឥរិយាបថ​អង្គុយ​មិន​ល្អ

    ជន​ជាតិ​អាមេរិក​ភាគ​ច្រើន តែង​អង្គុយ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ ដែល​ទម្លាប់​នេះ ត្រូវ​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថាជា​ទម្លាប់​អាក្រក់​មួយ​ប៉ះពាល់​សុខភាព។ បើ​សិន​ជាការងារ​យើង​តម្រូវ​ឲ្យ​អង្គុយ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​តាន​តឹង​ខ្លាំង ហើយ​អារម្មណ៍​តាន​តឹង​ទាំង​នេះ​​នឹង​នាំ​សម្ពាធ​ទៅ​លើ​ ក និង​ខ្នង​ផ្នែកខាង​ក្រោម ជា​មូល​ហេតុ​នាំ​ឲ្យ​ឈឺ​ក្បាល​អំឡុងពេល​ធ្វើ​ការ​នេះ​ឯង។

    – តិចនិក​ដោះស្រាយ៖ ដាក់​ម៉ោង​រោទ៍​លើ​ទូរសព្ទ​យើង ដើម្បី​រំឮក​ឲ្យ​យើង​ក្រោក​ឈរ​ឲ្យ​បាន​ច្រើន​គ្រប់​ម៉ោង​ធ្វើ​ការ។ បញ្ចេញ​សកម្ម​ភាពនៅ​នឹង​ជើង និង​បង្វិល​ចង្កេះ​លើ​កៅអី ដើម្បី​កុំ​ឲ្យ​ខ្នង និង​ក រង​សម្ពាធ​ខ្លាំង​ពេក។

    អត្ថបទ​ពាក់ព័ន្ធ៖

    កុំ​យក​លេស​មិន​មាន​ពេល​គ្រប់​គ្រាន់​ញ៉ាំ​អាហារ​ពេល​ព្រឹក​នោះ​ឲ្យ​​សោះ! ព្រោះ​ដោយ​សារ​អាហារ​ពេល​ព្រឹក ជា​របបអាហារ​សំខាន់​បំផុត​​ក្នុង​ចំណោម​របប​អាហារ​ទាំង ៣​ពេល​របស់​យើង។ ហេតុនេះ​ត្រូវ​តែ​ឆ្លៀត​ញ៉ាំ ព្រោះ​ទម្លាប់​មិន​ញ៉ាំ​អាហារ​បែប​នេះ នឹង​ធ្វើ​ឲ្យ​រាងកាយ​យើង​កើន​ឡើង​អ័រម៉ូន​ស្ត្រេស​ខ្លាំង ប៉ះពាល់​ដល់​ការ​ធ្វើ​មេតាប៉ូលីស។

    – តិចនិក​ដោះស្រាយ៖ អាច​ត្រៀម​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​មិន​ពិបាក​ចម្អិន​យូរ​ដូច​ជា គ្រាប់ធញ្ញជាតិ Oatmeal យ៉ាអួ ផ្លែ​ប៊ឺរី​ញ៉ាំ​ចូល​គ្នា​ក៏​បាន ដែល​សុទ្ធ​សឹង​អាច​ញ៉ាំ​បាន​រហ័ស​ទាន់​ពេល​វេលា​ធ្វើការ។

    អត្ថបទពាក់ព័ន្ធ៖

    ៣- ញ៉ាំ​ Fast Food សម្រាប់​អាហារ​ថ្ងៃ​ត្រង់ នឹង​ធ្វើ​ឲ្យ​ឈឺក្បាល​ប្រកាំង

    បើ​គ្នា​យើង​ជា​មនុស្ស​រវល់​ការងារ​រៀងរាល់​ថ្ងៃ ប្រហែល​ជា​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ចម្អិន​អាហារ​សុខភាព​សម្រាប់​ខ្លួន​ឯង​នោះ​ឡើយ។ ដូច្នេះ អាច​និយាយ​បាន​ថា អាហារ Fast Food ជា​ជម្រើស​ល្អ​បំផុតសម្រាប់​​យើង​ញ៉ាំ​ពេល​ថ្ងៃ​ត្រង់។

    ប៉ុន្តែ​ត្រូវ​ចាំ​ថា Fast Food ជា​ពពួក​អាហារ​នាំ​ឲ្យ​ងាយ​ឡើង​ទម្ងន់ ខណៈ​ជំងឺធាត់ ឬ​ឡើង​គីឡូ​លើស​កម្រិត មាន​ទំនាក់​ទំនង​ជា​មួយ​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​នេះ​ឯង។ លើស​ពី​នេះ Fast Foods និង​អាហារ​បែប​ជនជាតិ​ចិន​មួយ​ចំនួន មាន​បន្ថែម​សារធាតុ​ផ្សំ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សុខភាព ដូចជា​ជាតិនីដ្រាត ជាតិ​ទីរ៉ាមីន និង MSG ជាដើម។

    – តិចនិក​ដោះស្រាយ៖ អាច​ត្រៀម​អាហារ​ពី​យប់​ឲ្យ​ហើយ ព្រឹក​ឡើង​អាច​កំដៅ​យក​មក​កន្លែង​ញ៉ាំ​បាន។ បើ​រវល់​ខ្លាំង អាច​ចម្អិន​អាហារ​ម្តង ទុក​សម្រាប់​មួយ​សប្តាហ៍​ក៏​បាន និង​ព្យាយាម​បន្ថែម​គ្រឿង​ផ្សំ​ល្អៗ ដូចជា​បន្លែ​ចម្រុះ និង​អាហារ​បែបសម្លរ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​ល្អ​អំឡុង​ពេល​ធ្វើ​ការ។

    អត្ថបទពាក់ព័ន្ធ៖

  • ប្រើសន្លឹកអាលុយមីញ៉ូម ចម្អិនអាហារ អាចកើតជំងឺដូចគេថាអត់?
  • ចូលចិត្តទំពារស្ករកៅស៊ូ តើអាចប៉ះពាល់សុខភាពទេ?
  • ៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនងាយរាករូស ឬពុល
  • ៤- ការ​ងារ​ដែល​ឧស្សាហ៍​ប្រជុំ​ក៏​ធ្វើ​ឲ្យ​ឈឺ​ក្បាល​ប្រកាំង​ដែរ

    អង្គុយ​ប្រជុំ​រយៈ​ពេល​យូរ ក៏​អាច​បណ្តាល​ឲ្យ​អារម្មណ៍​រីករាយ​របស់​បុគ្គលិក​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​ថា ជំងឺ​ឈឺ​ក្បាល​ប្រកាំង​មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ​បាក់​ទឹក​ចិត្ត ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណាការពារ​ករណី​នេះ​ឲ្យ​បាន ព្រោះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បញ្ហា​សុខភាព​ផ្លូវ​ចិត្តគ្រប់​ពេល​វេលា។

    – តិចនិក​ដោះស្រាយ៖ មិន​បាច់​ប្រជុំ​ច្រើន ជំនួស​មក​វិញ​លើក​ទឹក​ចិត្ត​បុគ្គលិក​ឲ្យ​បាន​ច្រើន។ បើ​ចាំ​បាច់​ត្រូវ​ប្រជុំ អាច​រៀប​ចំឲ្យ​បរិយាកាស​ប្រជុំ លាយ​ឡំ​នឹង​ភាព​រីករាយ​ខ្លះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល ការ​ផ្តោត​របស់​បុគ្គលិក ឬ​យើង​ផ្ទាល់ទៅ​លើ​ការងារ​ក៏​បាន​ល្អ​ដែរ។.

    ៥- កង្វះ​អុកស៊ីសែន​អំឡុង​ពេល​ធ្វើ​ការ

    ករណី​នេះ ឧស្សាហ៍​កើត​មាន​ណាស់ ព្រោះ​ខ្យល់​នៅ​ក្នុង​ការិល័យ​ធ្វើ​ការ​អាច​នឹង​មាន​ជាតិ​ពុល​ច្រើន​ជាង​ខ្យល់​នៅ​ខាង​ក្រៅ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាពបាន។

    – តិចនិក​ដោះ​ស្រាយ៖ បើក​បង្អួច​ឲ្យ​បាន​ធំ​ទូលាយ​មាន​ខ្យល់​ចេញ​ចូល ឬ​បើ​ទំនេរ គួរ​ដើរ​ចេញ​ក្រៅ​យក​ខ្យល់​អាកាស​ខ្លះ ឬក៏​អាច​ទិញ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​មក​ដាក់​ជិត​ខ្លួន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ May 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម