backup og meta

គុណសម្បត្តិសុខភាពធំៗទាំង ៥ ពីការមុជទឹកសមុទ្រ គ្នាយើងភាគច្រើនអត់ដឹង !

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Aug 27, 2020

    គុណសម្បត្តិសុខភាពធំៗទាំង ៥ ពីការមុជទឹកសមុទ្រ គ្នាយើងភាគច្រើនអត់ដឹង !

    ការកម្សាន្តតាមឆ្នេរសមុទ្រ គឺអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ រំសាយភាពតានតឹងក្នុងអារម្មណ៍ និង​ជួយសុខភាពផ្លូវចិត្តបានច្រើនណាស់។ លើសពីនេះ ការសិក្សាជាច្រើនសុទ្ធតែរកឃើញថា ការងូតទឹកសមុទ្រ កាន់តែល្អចំពោះសុខភាពថែមទៀត ហើយ​គុណប្រយោជន៍សំខាន់ៗ គឺមានលម្អិតក្នុងអត្ថបទនេះ។

    ១- ជួយសុខភាពស្បែក

    ទឹកសមុទ្រ សម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដូចជា ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម ក្លរីត និងស៊ុលផាត ដែលសុទ្ធតែមានមុខ ងារជាគ្រឿងសម្អាងធម្មជាតិ ល្អខ្លាំងចំពោះសុខភាពស្បែកយើង។ កាន់តែពិសេសទៀត ងូតទឹក​សមុទ្រ​ក៏​អាចជួយព្យាបាលជំងឺ​សើស្បែក ដូចជា ជំងឺស្បែកក្រហម (psoriasis) និងត្រអក (eczema) បានទៀតផង។

    ចំណុចគួរឲ្យចាប់អារម្មណ៍ ជាតិម៉ាញ៉េស្យូមក្នុងទឹកសមុទ្រ គឺអាចកាត់បន្ថយកម្រិតអ័រម៉ូនករទីស៊ុលក្នុងរាងកាយ អាច​ជួយ​រម្ងាប់​ប្រព័ន្ធប្រសាទ កាត់បន្ថយបញ្ហាស្បែកដែលបង្កឡើងដោយសារស្ត្រេស។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២- ជួយប្រព័ន្ធភាពស៊ាំ

    តាមរយៈការជ្រមុជខ្លួនចូលទៅក្នុងទឹកសមុទ្រ ជាមួយសីតុណ្ហភាពត្រជាក់ មានន័យថា យើងកំពុងតែប្រយុទ្ធប្រឆាំងនិងមេរោគជាច្រើន។ លើសពីនេះ ការមុជជ្រៅទៅក្នុងទឹកត្រជាក់ អាចជួយរាងកាយរៀបចំសកម្មភាពប្រឆាំងអុកស៊ីតកម្មបានយ៉ាង​ល្អ ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងមហារីកថែមទៀត។

    សរីរាង្គតូចៗដែលគេរកឃើញក្នុងទឹកសមុទ្រ អាចមានសកម្មភាពប្រឆាំងពពួកបាក់តេរីយ៉ាងមានប្រសិទ្ធភាព ហើយក៏អាចបញ្ចេញសកម្មភាពស្មើទៅនឹងថ្នាំផ្សះធម្មជាតិ ដែលវានឹងជួយដល់សុខភាពស្បែក ធ្វើឲ្យជីវិតរស់នៅកាន់តែមានសុខភាពល្អ។

    ៣- ជួយសុខភាពផ្លូវចិត្ត និងរស់នៅប្រកបដោយផាសុកភាព

    ដូចបានរៀបរាប់ពីខាងលើ ទឹកសមុទ្រជួយសុខភាពផ្លូវចិត្តយើងបានយ៉ាងច្រើន វាស្មើនិងការព្យាបាលជំងឺបែបធម្មជាតិទៅ​លើសុខភាពផ្លូវចិត្តជាច្រើន រាប់បញ្ចូលទាំងកាត់បន្ថយស្ត្រេស ថប់បារម្ភ បាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តផ្សេងៗរហូតដល់ទៅ ៤៣%។

    ហែល ឬមុជទឹកសមុទ្រ ដូចជាការព្យាបាលដោយប្រើទឹក (Hydrotherapy) ជាវិធីព្យាបាលទៅលើគ្នាយើងឈឺសន្លាក់រ៉ាំរ៉ៃ ដែលត្រូវគេជឿថា ល្អបំផុតដើម្បីកាត់បន្ថយកម្រិតថប់បារម្ភ និងបាក់ទឹកចិត្ត។ ការសិក្សាជាច្រើនបង្ហាញដែរថា ការព្យាបាលដោយប្រើទឹក អាចជួយបង្កើនកម្រិតអ័រម៉ូនបែតា-អង់ដូហ្វីន ធ្វើឲ្យមានអារម្មណ៍ល្អ។ ការសិក្សាផ្សេងទៀត រកឃើញថា វិធីព្យាបាលប្រភេទនេះ អាចជួយឲ្យគ្នាយើងដែល​មានបញ្ហាផ្លូវចិត្ត មិនសូវជាចាំបាច់ទៅជួបអ្នកជំនាញផ្លូវចិត្តច្រើនដងដូចមុនដែរ។

    ការមុជជ្រៅក្នុងទៅក្នុងទឹកសមុទ្រ ធ្វើឲ្យរាងកាយទទួលបានភាពត្រជាក់ នាំឲ្យយើងមានអារម្មណ៍ល្អ មិនខ្វាយខ្វល់ពីរឿងផ្សេងក្រៅពីការមុជទឹកនេះឡើង។

    ៤- ជួយផ្លូវដង្ហើម

    ដោយសារតែទឹកសមុទ្រមានរសជាតិប្រៃ វាក្លាយជាគុណសម្បត្តិដ៏ល្អសម្រាប់គ្នាយើងមានបញ្ហាប្រហោងឆ្អឹងច្រមុះ អាចជួយធ្វើឲ្យការតឹងច្រមុះ អាចធូរស្បើយតាមដោយជាតិអំបិលធម្មជាតិពីទឹកសមុទ្រនេះឯង ព្រោះជាតិអំបិលទាំងនោះ មានសមត្ថភាពបណ្តេញ​សំបោរ និងសម្អាតប្រហោងឆ្អឹងច្រមុះបាន។

    ៥- ជួយរក្សាទម្ងន់

    ក្នុងរាងកាយយើង មានខ្លាញ់ ២ប្រភេទខុសគ្នា គឺខ្លាញ់ពណ៌ត្នោត និងខ្លាញ់ស ខណៈគ្នាយើងភាគច្រើន សម្បូរទៅដោយខ្លាញ់ស ហើយការសិក្សាបង្ហាញថា ទឹកត្រជាក់ គឺអាចជួយឲ្យរាងកាយបង្កើតខ្លាញ់ពណ៌ត្នោតបាន។ ខ្លាញ់នេះ មិនត្រឹមតែអាចជួយឲ្យរាងកាយមានកម្តៅប៉ុណ្ណោះទេ ប៉ុន្តែការងាររបស់វា គឺធ្វើឲ្យរាងកាយកើនកម្តៅ ជួយដុតកាឡូរីបានកាន់តែឆាប់ មានន័យថា គឺជាផ្នែកមួយជួយឲ្យយើងរក្សាទម្ងន់​បាន​ល្អ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Aug 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម