backup og meta

ធ្វើតាមប៉ុន្មានចំណុចនេះ ស្រីៗមិនងាយប្រឈមនឹងមហារីកសុដន់ទេ

ធ្វើតាមប៉ុន្មានចំណុចនេះ ស្រីៗមិនងាយប្រឈមនឹងមហារីកសុដន់ទេ

មក​ទល់​ពេល​នេះ ពិភពលោក​ពុំ​ទាន់​មាន​​វ៉ាក់​សាំង​ការពារ​ជំងឺ​​មហារីក​សុដន់​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​​ស្រីៗ​យើង​ងាយ​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​​មួយ​នេះ​​ណាស់។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​នូវ វិធី​មួយ​ចំនួន​ខាងក្រោម​នេះ។

១. កុំ​ជក់​បារី

បារី​មាន​ជាតិ​នីកូទីន អ្នកជក់បារី ចុកថ្នាំ ឬ​អ្នក​ស្រូប​ផ្សែង​ដោយ​ប្រយោល សុទ្ធ​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា រួមមាន ជំងឺ​សួត បេះដូង បំពង់ក មាត់ធ្មេញ និងមហារីកសុដន់។

២. គ្រប់គ្រង​ទម្ងន់​ឲ្យ​បានល្អ

ធាត់​លើស​ទម្ងន់ ជា​កត្តានិភ័យ​ទៅ​រក​ជំងឺ​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​ជំងឺ​មហារីក​សុដន់​ដែរ។ ដូច្នេះ​យើង​ត្រូវ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឯង​ឲ្យ​បាន​ល្អ កុំ​ញ៉ាំ​អាហារ​ដែល​នាំ​ឲ្យ​ឡើង​គីឡូ​ខ្លាំង ដូចជា​អាហារ​ផ្អែម​ខ្លាំង ឬ​ខ្លាញ់​អាក្រក់​ច្រើន (ខ្លាញ់​បាន​ពី​សាច់​សត្វ)។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗ បើ​កាត់បន្ថយញ៉ាំ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់អ៊ីចឹង

៣. បំបៅ​ដោះ​កូន

ស្រីៗមិន​ធ្លាប់​មាន​ផ្ទៃពោះ ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​កាន់​តែ​ខ្ពស់​ ជាង​ស្រីៗ​ដែល​មាន​កូន តែ​បើ​ធ្លាប់​មាន​កូន ហើយ​មិន​បំបៅ​ដោះ​កូន​នោះ ក៏​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​សុដន់​ដូច​គ្នា។

អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ

៤. ចៀសវាង ឬកំណត់​បរិមាណ​ជាតិអាល់កុល

ការ​ញ៉ាំ​គ្រឿង​ស្រវឹង​លើស​កម្រិត ក៏​ជា​ឈាន​ទៅ​រក​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់ដែរ បើ​អាច​យើង​ផឹក​តិច​តួច ឬ​មិន​ផឹក​សោះ​រឹត​តែ​ល្អ។

៥. ចៀស​វាង​ការ​ប៉ះពាល់​ជាមួយ​វិទ្យុសកម្ម

បើ​យើង​ទទួល​ការ​ព្យាបាល​បែប​វិទ្យុ​សកម្ម​លើ​ទ្រូង កាល​ពី​ក្មេង ឬ​វ័យ​ជំទង់ ក៏​មាន​ហានិភ័យ​ប្រឈម​ខ្ពស់​កើត​មហារីក​សុដន់។

៦. ធ្វើ​សកម្មភាព​ផ្សេងៗ

ហាត់ប្រាណ លេងកីឡា និង​ការ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ​ទៀត មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាងកាយ​យើង​រឹងមាំ មាន​សុខភាព​ល្អ​នោះ តែ​ក៏​អាច​ជួយ​កាត់​បន្ថយ​នូវ​ជំងឺ​មហារីក​សុដន់​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/10/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 17

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម