backup og meta

ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 24, 2023

    ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ?

    មាន​មតិ​ជាច្រើន​បាន​លើក​ឡើង​មក​កាន់ Helloគ្រូពេទ្យ​ថា ហេតុអ្វី​បានជា​យើង​ចាំបាច់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ ខណៈដែលចាក់ហើយនៅកើតដដែល? ដើម្បី​បកស្រាយ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ហេតុផល គឺ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្ដាសាយ​ធំនេះ​តែម្ដង។

    លោក​បាន​បញ្ជាក់​ទៀត​ថា ត្បិត​ហេតុផល​នេះ​ស្ដាប់​ទៅ​ដូច​សាមញ្ញ តែ​វា​ពិតជា​ចាំបាច់​ខ្លាំង ព្រោះ​ថា​មេរោគ​នេះ (influenza) បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង។ មនុស្ស​គ្រប់គ្នា​អាច​កើត​មាន​ជំងឺ​នេះ តែ​សម្រាប់​ទារក កុមារ​តូច​ៗ ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ចាស់​អាយុ ៦០ ឆ្នាំ​ឡើង​ទៅ​ងាយ​ឆ្លងបំផុត និង​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ងាយ​កើត​ជំងឺ​នេះ​ខ្លាំង​ណាស់។ វីរុស ​influenza មិន​ត្រឹមតែ​បង្ក​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ធំ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​ទងសួត ហើយ​បើ​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

    ចាក់វ៉ាក់សាំង

    វេជ្ជបណ្ឌិត​រូប​នេះ ក៏​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អាច​ការពារ​ជំងឺ​នេះ​បាន ហើយ​ក៏​អាច​ជួយ​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ។ ជា​ធម្មតា​ជំងឺ​ផ្ដាសាយ​ធំ​ងាយ​ឆ្លង​ខ្លាំង​ណាស់ តាម​រយៈ ក្អក កណ្ដាស់ និង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ហើយ​រោគសញ្ញា​វិញ​មាន​ដូចជា គ្រុន ក្ដៅ​ខ្លួន ហៀរ​សំបោរ ល្ហិតល្ហៃ ឈឺ​បំពង់ក ឈឺ​សាច់ដុំ។

    ដូចនេះ​ហើយ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​មួយ​ឆ្នាំ​ម្ដង និង​មួយ​វិញ​ទៀត​វ៉ាក់សាំង​នេះ​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​កុំ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ចាក់​រួច តែ​នៅ​មាន​ឈឺ​ជំងឺ​នេះ​ដដែល ព្រោះ​មេរោគ​ផ្ដាសាយ​​​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ តែ​ផ្ដាសាយ​ធំ​ជា​ប្រភេទ​ធ្ងន់ធ្ងរជាង​គេ ទើប​យើង​ចាំបាច់​ត្រូវ​ចាក់ឲ្យបានទៀងទាត់។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម