បើយើងដើរហាត់ប្រាណឲ្យបានរាល់ថ្ងៃ ឬយ៉ាងហោច ២-៣ ដង/សប្តាហ៍ គឺអាចជួយឲ្យរាងកាយមានសុខភាពល្អ អាចប្រយុទ្ធបញ្ហាក្អក ឬផ្តាសាយ ក៏ដូចជាធ្វើឲ្យយើងលែងមានអារម្មណ៍ល្ហិតល្ហៃទៀតហើយ។
លើសពីនេះ ហាត់ប្រាណ អាចជួយកាត់បន្ថយកត្តាប្រឈមវិវត្តទៅរកជំងឺសរសៃឈាមបេះដូង ជួយឲ្យឆ្អឹងរឹងមាំ និងមានសុខភាពល្អ។
បើទោះជាពេលនេះ នៅមិនទាន់មានការអះអាងជាក់លាក់ ហាត់ប្រាណអាចពង្រឹងប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងជំងឺបានក៏ពិតមែន ប៉ុន្តែមានទ្រឹស្តីមួយចំនួន បើទោះជាគ្មានអំណះអំណាងជាក់លាក់ តែត្រូវអ្នកវិទ្យាសាស្ត្រជឿថា ហាត់ប្រាណល្អខ្លាំងសម្រាប់ប្រព័ន្ធភាពស៊ាំយើង ខណៈទ្រឹស្តីទាំងនោះមានដូចជា៖
– សកម្មភាពរាងកាយ អាចជួយបណ្តេញពពួកបាក់តេរីពីក្នុងសួត និងបំពង់ខ្យល់យើងចេញមកក្រៅបាន ដែលជាហេតុជួយយើងចៀសឆ្ងាយពីជំងឺផ្សេងៗដែលបង្កដោយបាក់តេរីទាំងនោះ ពិសេសជំងឺផ្តាសាយតែម្តង។