– B12
វីតាមីន B ជួយដល់ការដំណើរការផលិត និងគ្រប់គ្រងថាមពលក្នុងរាងកាយ ក៏ដូចជាបង្កើតកោសិកាឈាមក្រហមមានសុខភាពល្អ ដើម្បីដឹកនាំអុកស៊ីហ្សែន ចិញ្ចឹមគ្រប់កោសិកាទាំងអស់។
២- អត្ថប្រយោជន៍វីតាមីន B Complex
ជាទូទៅក្រុមវីតាមីន B ត្រូវបានគេជឿថា មានប្រសិទ្ធភាពក្នុងការជម្រុញប្រព័ន្ធភាពស៊ាំ អាចធ្វើឲ្យមានអារម្មណ៍ប្រសើរឡើង កាត់បន្ថយបញ្ហាថប់បារម្ភ ជួយជំរុញដល់សុខភាព និងបន្ថយការរលាកស្បែក។ វីតាមីន B នីមួយៗ មានអត្ថប្រយោជន៍រៀងៗខ្លួន ដូចជា៖
– វីតាមីន B1 និង B2 រួមគ្នាជួយដល់សុខភាពសាច់ដុំ សរសៃប្រសាទ និងបេះដូង។ B1 ជំរុញដល់ការបង្កើតកោសិកាថ្មីៗ នៅពេលដែល B2 ជួយដល់ការផលិតកោសិកាឈាមក្រហម និងប្រឆាំងពីរ៉ាឌីកាល់សេរី។
– វីតាមីន B3 មានតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងលើប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ អាចជួយស្រូបយកថាមពលពីអាហារយើងបានញ៉ាំ។
– វីតាមីន B5 ទទួលខុសត្រូវលើការបំបែកជាតិខ្លាញ់ និងជាតិស្ករកាបូអ៊ីដ្រាត ឲ្យក្លាយទៅជាថាមពលដើម្បីប្រើប្រាស់។ វីតាមីន B ប្រភេទនេះសំខាន់ណាស់សម្រាប់ការផលិតអ័រម៉ូន ខណៈរាងកាយយើង ត្រូវការវីតាមីន B5 និង B12 ដើម្បីការលូតលាស់រាងកាយឲ្យបានពេញលេខ និងត្រឹមត្រូវ។
– វីតាមីន B6 ប្រៀបដូចជាមិត្តដ៏ល្អរបស់ប្រព័ន្ធភាពស៊ាំក្នុងខ្លួនយើង ចាំបាច់សម្រាប់ដំណើរការផលិតអ័រម៉ូន និងប្រូតេអ៊ីន។
– វីតាមីន B7 ក៏ជាវីតាមីនសំខាន់មួយទៀតក្នុងការផលិតអ័រម៉ូនដូចគ្នា។