backup og meta

វិធីហាត់ប្រាណនៅផ្ទះប្រាំយ៉ាង​ជួយដល់ចង្វាក់បេះដូង បើគ្មានពេលទៅ​រត់ខាងក្រៅ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jan 06, 2020

    វិធីហាត់ប្រាណនៅផ្ទះប្រាំយ៉ាង​ជួយដល់ចង្វាក់បេះដូង បើគ្មានពេលទៅ​រត់ខាងក្រៅ

    មាន​ហេតុផលជាច្រើនដែលប្រហែលជាអាចធ្វើឲ្យអ្នកមិនចង់រត់ហាត់ប្រាណ។⁣⁣ ហេតុផលទាំង​នោះអាចថាមកពីមិនមានការជំរុញទឹកចិត្ត​⁣ឬ​ប្រហែល​​ជាស្ថានភាពសុខភាពរបស់អ្នកមិនអំណោយផលដល់ការរត់ហាត់ប្រាណជាដើម។

    បើដូច្នេះមែនយើងខ្ញុំសូមបង្ហាញរបៀបធ្វើលំហាត់ចង្វាក់បេះដូង⁣⁣ ខ្លះៗដែលអាចសាកល្បងធ្វើនៅផ្ទះបាន។⁣ សូមជ្រើសរើសលំហាត់ណាមួយដែលសក្តិសមនឹងអ្នក⁣ នោះអ្នកនឹងមិនចាំបាច់ធ្វើការរត់ហាត់ប្រាណទៀតឡើយ។ មុននឹងធ្វើការបង្ហាញនេះ⁣សូមបញ្ជាក់ផងដែរថា⁣លោកអ្នកត្រូវជ្រើសរើសលំហាត់ណាដែលសក្តិសមនឹងអ្នកតែប៉ុណ្ណោះ។

    សូមជ្រើសរើសសំលៀកបំពាក់ដែលងាយស្រួលបត់បែនបាន⁣ និងស្បែកជើងដែលល្អបំផុតក្នុងការ⁣ ការពារបាតជើង⁣ កជើង និង ជង្គង់របស់អ្នក។ ធ្វើការកំដៅសាច់ដំុបន្តិច⁣ នៅទីតាំងណាមួយក្នុងផ្ទះរបស់អ្នក⁣ អាចថាទីតាំងដែលទូលាយណាមួយក្នុងផ្ទះរបស់អ្នក⁣ រួចសឹមចាប់ផ្តើមធ្វើលំហាត់ប្រាណ។

    ១- លំហាត់តាមរបៀបលោតពេញជំហរ (Squat jumps)

    លំហាត់ប្រាណធម្មតាមួយនេះ⁣ជាការធ្វើចលនាដែលផ្តោតសំខាន់ទៅលើជើងរបស់លោកអ្នក។

    របៀបធ្វើ⁣៖

    -កន្ធែក⁣⁣⁣ ឬលាតជើងរបស់អ្នកឲ្យស្មើទំហំស្មារបស់អ្នក⁣⁣ និងសូមចាំថាត្រូវលំឱនខ្លួនថ្នមៗលើជំហររបស់អ្នក

    -បញ្ជាច់⁣ជង្គង់បន្តិច⁣ ដើម្បីកំុឲ្យមានសម្ពាធខ្លាំង⁣ និងការពារកំឲ្យមានរបួស⁣លើជង្គង់របស់អ្នក

    -ព្យាយាមលោតក្នុងកម្ពស់សមរម្យល្មមដែលអាចគ្រប់គ្រង់ជំហររបស់អ្នកពេលធ្លាក់ចុះមកវិញបាន

    ២- លំហាត់តាមរបៀបការខ្វែងជើងគ្នា⁣ (Leg Crossovers)

    លំហាត់ប្រាណនេះល្អបំផុតសំរាប់ភាពរឹងមាំនៃសាច់ដុំពោះ និងសាច់ដុំត្រគាករបស់អ្នក។

    របៀបធ្វើ៖

    – ចាប់ផ្តើមដោយជំហរ⁣ អាវ៉ង់⁣ ឫជាភាសាអង់គ្លេសថា⁣ (push up) ផ្តេកខ្លួន⁣ហើយជ្រែងដៃ និងចុងជើងលើកំរាល ហើយលើកដងខ្លួនឲ្យខ្ពស់

    – រុញជង្គង់ទៅលើស្របតាមដងខ្លួន ឲ្យដល់ម្តុំកែងដៃម្ខាងទៀត (ជង្គង់ឆ្វេងទល់នឹងកែងដៃស្តាំ)​ តាមដែលអាចទៅរួច

    – ត្រូវលើកត្រគាករបស់អ្នកឲ្យបានខ្ពស់⁣ និងស្មើជាមួយកម្ពស់ស្មាជានិច្ច

    ៣- លំហាត់តាមរបៀប ប៊ឺពី⁣ (Burpee)

    ប៊ឺពី(Burpee)⁣ គឺជាលំហាត់បេះដូង​ល្អមួយទៀតដែលលោកអ្នកគួរសាកល្បងធ្វើដែរ។⁣ វាទាមទាឲ្យ​យើងបន្តហាត់ឆ្លាស់គ្នាជាមួយ⁣ ការអាវ៉ង់⁣ (Push up) នឹង⁣លំហាត់ជំហរ តែបើយើងចង់ឲ្យ​ខ្លាំងក្លាជានេះបន្តិចទៀត លោកអ្នកអាចបន្ថែមការលោតមួយទៀតបន្ទាប់ពីការផ្លាស់ប្តូរពី⁣ ការអាវ៉ង់ ទៅឈរនេាះ។

    ៤- លំហាត់តាមរបៀបប៉ះដល់ម្រាមជើងហៅថា ថូសថាច់ឈីង (Toes Touching)

    ចលនាមួយនេះជាលំហាត់ប្រាណដែលល្អបំផុតចំពោះអ្នកដែលចង់បានចង្កេះរួមតូច។

    របៀបធ្វើ៖

    -គេងផ្ទាល់នឹងកំរាលឲ្យត្រង់ មុខតំរង់ទៅលើ

    -ងើបផ្នែកខាងលើនៃខ្លួនអ្នកឡើង(ខ្នងនិងក្បាល)ឲ្យ​ផុតពីកំរាល លើកជើងឡើងឲ្យល្មមដែលអាចអោយដៃរបស់អ្នកអាចប៉ះចុងជើងម្ខាងទៀតខ្វែងគ្នាបាន ហើយបន្តប៉ះចុះឡើង។ លំហាត់ប្រាណមួយនេះអាចធ្វើអោយសាច់ដំុពោះនិងត្រគាករបស់អ្នករឹងមាំល្អបំផុត។

    ៥- លំហាត់តាមរបៀបលើកជង្គង់ឲ្យ​ខ្ពស់ហៅថា ហាយនី (High knees)

    លំហាត់របៀបនេះអាចនិយាយបានថាជាការរត់នៅមួយកន្លែង ដោយលើកជង្គង់ឡើងឲ្យ​ខ្ពស់ស្មើនឹងត្រគាកគ្រប់ៗជំហាន។ បន្ថែមការប្រើប្រាស់ដៃទៅលើចលនានេះ និងបន្ថែមល្បឿននៃចលនានេះដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំង។

    លោកអ្នកអាចធ្វើគ្រប់ទាំងលំហាត់ប្រាណដែលបានបង្ហាញខាងលើ ឫជ្រើសរើសយកចលនាខ្លះៗពីខាងលើនេះ ដើម្បីធ្វើលំហាត់ប្រាណជាប្រចាំរបស់អ្នក។ ធ្វើចលនានីមួយៗយ៉ាងហោចណាស់ឲ្យ​បាន ៤៥វិនាទី ទើបប្តូរទៅចលនាមួយទៀត បន្ទាប់មកសំរាក⁣ ១៥វិនាទី។⁣ អនុវត្តលំហាត់ទាំងនេះអោយបាន ៣ ទៅ ៥ដងរៀងរាល់ថ្ងៃដើម្បីជំនួសលើការរត់ហាត់ប្រាណ៕

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ​ឫព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Jan 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម