backup og meta

​ឆ្លង​រោគប្រហោង​ឆ្អឹងច្រមុះ អាការៈដូចគ្នានឹងផ្ដាសាយអត់?

​ឆ្លង​រោគប្រហោង​ឆ្អឹងច្រមុះ អាការៈដូចគ្នានឹងផ្ដាសាយអត់?

ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ ជា​បញ្ហា​សុខភាព​ចម្បងមួយ​។ គ្នា​យើង​ដែល​មាន បញ្ហាអាឡែកហ្សី ជំងឺ​ហឺត ការ​រាំង​ស្ទះ​នៅ​ច្រមុះ ឬ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ចំណោះ​ការ​ឆ្លង​រោគ​នេះ​។

១.រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ស៊ីនុស

ជំងឺ​ផ្ដាសាយ ច្រើន​តែ​ច្រឡំ​ជា​មួយ​ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​​ដូច​ជា ការ​ឈឺ​ក្បាល ឈឺ​លើ​ផ្ទៃ​មុខ ហៀរ​សំបោរ​ និង​តឹង​ច្រមុះ។ ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហើយ​ជំងឺ ផ្ដាសាយ​បង្ក​ដោយ​វីសរុស​។ ជំងឺ​រលាកប្រហោង​ឆ្អឹង​ច្រមុះ​​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ។

២.ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ការ​ឆ្លង​មេរោគ​ស៊ីនុសច្រមុះ

ប្រសិន​បើ​គ្នា​យើង​មាន​ការ​សង្ស័យ​ថា​មាន​ការ​ឆ្លង មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ គួរ​តែ​ទៅ​ជួប​ជា​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

៣.ជំងឺ​រលាករលាក​ប្រហោង​ឆ្អឹង​ច្រមុះ​ជា​អ្វី?

ជំងឺ​រលាករលាក​ប្រហោងឆ្អឹង​ច្រមុះ​ជា​ការ​រលាក​នៃ​ប្រហោង​ឆ្អឹង​ច្រមុះ ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​បាក់តេរី។ ពេល​ខ្លះ​ជំងឺ​នេះ​បង្ក​ឱ្យ​មាន មេរោគ​ និង​ផ្សិត​ទៀត​ផង។ គ្នា​យើង​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ងាយ​នឹង​វិវត្ត​ទៅ​ជា​ការ​ឆ្លង​មេរោគ​បាក់តេរី ឬ​ផ្សិត។ ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ​ស្រួច​ស្រាល់អាច​មាន​រយៈ​ពេល​ពី ៣ទៅ ៨សប្ដាហ៍ ឬ​មាន​រយៈ​ពេល​យូរ​ជាង ៨សប្ដាហ៍​ ដែល​ត្រូវ​​ចាត់​ទុក​ថាការ​រលាក​​រ៉ាំរ៉ៃ។

៤.រោគ​សញ្ញា

រោគ​សញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ប្រហោង​ឆ្អឹង​ច្រមុះ​មាន ៖

  • សម្បោរ​ហូរ​ចូល​មក​ក្នុង​បំពង់​ក
  • សម្បោរ​មាន​ពណ៌​បៃតង
  • តឹង​ច្រមុះ
  • មាន​ការ​ឈឺ​ចាប់​លើ​ផ្ទៃ​មុខ
  • ឈឺ​ក្បាល​ផ្នែក​ខាង​មុខ
  • ឈឺ​ចាប់​ក្នុង​ធ្មេញ
  • ក្អក
  • គ្រុន
  • អស់​កម្លាំង
  • ដង្ហើម​មាន​ក្លិន​មិន​ល្អ

រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​ប្រហោង​ឆ្អឹង​ច្រមុះ យើង​អាច​នឹង​ច្រឡំ​នឹង​ការ​រលាក​ច្រមុះ។ ជំងឺ​នេះ​អាច​បង្ក​ដោយ ផ្ដាសាយ ឬ​អាឡែកហ្ស៊ី។

៥.រោគវិនិច្ឆ័យ​?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​អាស្រ័យ​លើ​រោគ​សញ្ញា ហើយ​ត្រូវ​ការ​ការ​ពិនិត្យ​លើ បំពង់​ក ច្រមុះ និង​ប្រហោង​ឆ្អឹង​ច្រមុះ។

  • ឡើង​ក្រហម
  • ជាលិកា​ច្រមុះ​ឡើង​ហើម
  • ឈឺ​ចាប់​លើ​ផ្ទៃ​មុខ
  • សម្បោរ​ឡើង​បៃតង
  • ដង្ហើម​មាន​ក្លិន​មិន​ល្អ

ក្នុង​ករណី​គ្នា​យើង​មាន​រោគ​សញ្ញា ឬ​ការ​សង្ស័យ ​ត្រូវ​ធ្វើ​ការ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ដើម្បី​ដឹង​ទទួល​ការ​ព្យាបាល​បាន​ឆាប់​រហ័ស។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sinus infection: https://acaai.org/allergies/allergic-conditions/sinus-infection/

Sinusitis: https://www.mayoclinic.org/diseases-conditions/acute-sinusitis/symptoms-causes/syc-20351671

Sinus: https://familydoctor.org/condition/sinusitis/

កំណែ​ប្រែបច្ចុប្បន្ន

12/10/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យ​អស់កម្លាំង

ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Oct 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម