ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ​ឆ្លង​វីរុស​​ផ្សេងៗ​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​​ពី​វីរុស​​ផ្សេងៗ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺឆ្លងពីវីរុសផ្សេងៗ

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

ស្វែងរក ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺឆ្លងពីវីរុសផ្សេងៗ

៤ យ៉ាង អាចបង្កគ្រោះថ្នាក់អំឡុងពេលទឹកជំនន់ គ្នាយើងគួរប្រយ័ត្ន!

នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​ខ្លះ​នៅ​ប្រទេស​កម្ពុជាយើង​កំពុង​ជួប​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​តាំងពី​សប្ដាហ៍​មុន​ម៉្លេះ។ ដូចនេះ​យើង​ត្រូវ​ការពារ​ទាំងអស់​គ្នា អំឡុង​ពេល​នេះ ដោយ ៤ យ៉ាង​ខាងក្រោម​នេះ​អាច​បណ្ដាល​ឲ្យ​ជួប​គ្រោះថ្នាក់​ទាំង​ចាស់-ក្មេង។ ១- លង់ទឹក របួស ឬ​​ប៉ះទង្គិច គ្រោះ​ធម្មជាតិ​មួយ​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ដូចជា​លង់​ទឹក ការ​បាក់​រលំ​ផ្ទះ ដូចនេះ​ហើយ​ប្រសិនបើ​យើង​ស្ថិត​នៅ​តំបន់​ដែល​ប្រឈម​ខ្លាំង​ត្រូវ​ប្រញាប់​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បន្ទាន់។ មួយ​វិញ​ទៀត​កុំ​ស្នាក់នៅ​កន្លែង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ព្រោះ​អាច​បាក់​រលំ និង​ពេល​ដើរហើរ​ត្រូវ​រក​ឈើ​ដើម្បី​ស្ទាប​រក​ផ្លូវ​ដែល​ខូច ឬ​កន្លែង​លូ គ្រលុក ចៀសវាង​ធ្លាក់​លង់​ទឹក។ ២- ចរន្ត​អគ្គិសនី ទាំង​នៅ​ក្នុង ឬ​ក្រៅ​ផ្ទះ​យើង​មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​នៅ​ក្នុង​ទឹក​ឡើយ។ ត្រូវ​យក​ឈើ​ស្ងួត ដើម្បី​ឆ្កឹះ​ទាញ​ខ្សែភ្លើង​រញ៉េរញ៉ៃ ព្រោះ​អាច​បណ្ដាល​ឲ្យ​ឆ្លង​ឆក់​បាន។ មួយ​វិញ​ទៀត ប្រសិនបើ​មាន​ការ​ជ្រាប​ចូល​ព្រី​ភ្លើង​ណា​មួយ​ក្នុង​ផ្ទះ ត្រូវ​បិទ​កុងតាក់​ភ្លើង​សិន ហើយ​ហៅ​អ្នក​ជំនាញ​មក​ជួយ​មើល ថា​តើ​ស្ថានភាព​បែប​ណា​ទើប​អាច​ប្រើប្រាស់​បាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣- កុំ​លេង​ទឹក ជឿ​ថា​អ្នក​ខ្លះ​ទោះ​ជា​ស្ថានភាព​ទឹក​ជំនន់​កំពុង​តែ​យាយី​ក៏​ដោយ​ក៏​នៅតែ​មិន​សូវ​ព្រួយ​បារម្ភ ដោយ​បែរជា​ចុះ​ទៅ​មុជ​ទឹក​លេង​ធ្វើ​ព្រងើយ។ កត្តា​នេះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ដូចជា​លង់​ទឹក​ដោយសារ​កម្លាំង​ទឹក​ហូរ​ហួច​យក​ទៅ​បាត់ បើ​ទោះ​ជា​ចេះ​ហែល​ក៏​ដោយ។ ដូច្នេះ​ហើយ​គួរ​ស្នាក់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ឬ​បើ​ជួប​គាំង​នៅ​ផ្ទះ ត្រូវ​រក​វិធី​ឡើង​ទៅ​កាន់​កន្លែង​ខ្ពស់ ដើម្បី​សុំ​ជំនួយ ព្រោះ​មិន​ដឹង​ពី​កម្លាំង និង​កម្ពស់​ទឹក ជា​ពិសេស​អ្នក​មាន​កូន​តូច។ ក្រៅពី​គ្រោះថ្នាក់ដោយសារ​លង់​ទឹក នៅមាន​បញ្ហា​ទឹក​មិន​ស្អាត​នាំឲ្យ​រមាស់ និង​ឆ្លង​រោគ​ផ្សេង​ៗ​ដែល​មកជាមួយ​ទឹក​ដូចជា គ្រុនពោះវៀន អាសន្នរោគ រលាកថ្លើមប្រភេទA និង Leptospirosis ជាដើម។ [embed-health-tool-bmi] ៤- ប្រយ័ត្ន​សត្វ​អាសិរពិស ទឹក​ជំនន់​មិន​ត្រឹម​បំផ្លាញ​ជម្រក​មនុស្ស​ឡើយ សូម្បី​សម្បុក​សត្វ​ក៏​ត្រូវ​ខ្ទេចខ្ទី​ដែរ ហើយ​ពពួក​សត្វ​ពស់ ក្អែប ខ្ទួយ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ? មួយណាធ្ងន់ធ្ងរជាង?

យើង​ធ្លាប់​ឮ​ញឹក​ញាប់​អំពី​ជំងឺ​គ្រុនឈាម ចំណែក​ជំងឺ​គ្រុន​ឈីក​វិញ​មិន​សូវ​កើត​មាន​ប៉ុន្មាន​ទេ តែ​តាម​ពិត​ទៅ ជំងឺ​ទាំង​២​នេះ​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​ដូច​គ្នា។ តើ​ជំងឺ​ទាំង​២​នេះ មាន​ចំណុច​ដូចគ្នា​ត្រង់​ណា​ខ្លះ? ហើយ​មួយ​ណា​ធ្ងន់ធ្ងរ​ជាង? ១. ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុនឈាម​បណ្តាល​ពី​វីរុស​គ្រុនឈាម ដែល​ចម្លង​តាម​មូស​ខ្លា​ញី​ខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុន​ឈាម​មាន ៤ប្រភេទ និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​កុមារ​កើត​ញឹក​ញាប់​ជាង​គេ។ គ្រុនឈាម​ភាគច្រើន​ជា​ប្រភេទ​ស្រាល តែ​បើ​ជា​ប្រភេទ​ធ្ងន់ អាច​បះពាល់​ដល់​ជីវិត ជា​ពិសេស​ដែល​ទទួល​ការ​ព្យាបាល​មិន​ត្រឹមត្រូវ ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ការ​យឺត​យ៉ាវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖ – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ ២. ជំងឺគ្រុនឈីក ជំងឺគ្រុនឈីក​បង្ក​ដោយ​វីរុស​ឈីក ឬ Chikungunya បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន

ដូច​ដឹង​ស្រាប់​ហើយ រដូវ​ភ្លៀង​ទោះ​បី​ជា​សីតុណ្ហភាព​ត្រជាក់​ស្រួល​មែន ប៉ុន្តែ​បាក់តេរី មេរោគ និង​ជំងឺ​ឆ្លង​ផ្សេងៗ ក៏​ងាយ​កើត​ឡើង​ដែរ ហេតុនេះ​ប៉ា​ម៉ាក់​ត្រូវ​ប្រយ័ត្ន​កូនៗ​ឲ្យ​បាន​ច្រើន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ជំងឺ​មួយ​ចំនួន ដែល​ឧស្សាហ៍​កើតមាន ពិសេសកើត​លើ​ក្មេងៗ និង​រោគ​សញ្ញា​​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- ជំងឺ​គ្រុន​ឈាម គ្រុន​ឈាម ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេលរដូវ​វស្សា ឆ្លង​រាល​ដាល​តាម​រយៈ​មូស​ខាំ ដែល​ជា​ពពួក​មូសខ្លា ខណៈ​រោគសញ្ញា​​មាន​ដូច​ជា៖ – ក្តៅ​ខ្លួន​ខ្លាំង – ឡើង​កន្ទួលលើ​ស្បែក – ចំនួនប្លាកែតធ្លាក់ចុះ – ងាយ​រងប្រតិកម្មលើស្បែក ឬច្រមុះ​ជា​ដើម។ ២- ជំងឺ​បង្ក​ដោយ​វីរុស Chikungunya ជំងឺ Chikungunya គឺ​បង្ក​ឡើង​ដោយ​សត្វ​មូស ដែល​រស់​នៅ​ក្នុង​ថ្លុក​ទឹក​ ហើយ​មូស​ទាំង​នោះ ត្រូវ​ប្រទះ​ឃើញ​មាន​គ្រប់​ទី​កន្លែង​ជុំ​វិញ​បរិវេណ​ផ្ទះ​របស់​យើង មាន​ទាំង​ក្នុង​ផើង​ផ្កា ទុយោទឹក នឹង​វត្ថុផ្សេងៗ​ទៀត​ដែល​ដក់​ទឹក​បាន ខណៈ​ភ្នាក់​ងារ​ចម្លង​ជំងឺ​នេះ គឺ​ជា​ពពួក​មូសខ្លា។ រោគ​សញ្ញា​មាន​ដូច​ជា៖ – ឈឺ​សន្លាក់ស្រួចស្រាវ – គ្រុន​ក្តៅ​ខ្លាំង – រងារ​ញាក់ – អស់​កម្លាំង។ ៣- ជំងឺ​គ្រុនចាញ់ ជំងឺ​គ្រុន​ចាញ់ គឺ​ចម្លង​ពី​មូសដែក​គោល ខណៈ​ករណី​ឆ្លង​ជំងឺ​នេះ តែង​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់ ដោយ​ពពួក​មូស​​នឹង​បន្ត​ពូជ​នៅ​តាមកន្លែង​ដក់​ទឹក​ផ្សេង​ជុំ​វិញព្រៃក្បែរៗ​ផ្ទះ​របស់​យើង ខណៈ​រោគ​សញ្ញា​មាន​ដូច​ជា៖ – គ្រុន​ក្តៅ​ខ្លាំង – ឈឹចុក​ចាប់​រាង​កាយ – គ្រុនរងារញាក់ – បែក​ញើស​ខ្លាំង។ ៤- ជំងឺ​អាសន្នរោគ ជំងឺ​អាសន្នរោគ គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ និង​ទឹក​ដែល​មាន​ផ្ទុក​មេរោគ។ កង្វះ​អនាម័យ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ក្បួនលាងដៃត្រឹមត្រូវ បង្ការឆ្លងមេរោគ (វីដេអូ)

អ្នកជំនាញសុខាភិបាល​បាន​ណែនាំ​ដល់​សាធារណជន​ថា​ការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ជា​វិធី​ចាំបាច់​មួយ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​នៃ​វីរុស​ COVID-19 ហើយ​ការ​លាង​ដៃ​ត្រូវធ្វើឡើង​ម្តង​២០វិនាទី។ ហើយការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ ត្រូវលាងជាមួយសាប៊ូ និងទឹកស្អាត រួមទាំងរបៀបលាងឲ្យបានស្អាត។   អត្ថបទពាក់ព័ន្ធ៖ ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ ចំណុចតូចៗទាំងនេះជាកំហុសឆ្គង ទាក់ទងនឹងការធ្វើអនាម័យរបស់យើងរាល់ថ្ងៃ គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស ស្រីៗ​គួរ​ស្គាល់! សម្លី​អនាម័យ​ប្រភេទ​ថ្មី អាច​ជា​ជម្រើស​ល្អ​​ពេល​មក​ខែ


ជំងឺឆ្លងពីវីរុសផ្សេងៗ

ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

ចាប់តាំង​ចូល​ដល់​ខែ​វស្សា​មក ទឹកភ្លៀងបាន​ធ្លាក់​ចុះ​មកជាបន្ដបន្ទាប់ ប៉ុន្ដែ​ពេល​ឈាន​ដល់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ទឹកភ្លៀង​ហាក់​ធ្លាក់ចុះ​ញឹកញាប់​ជាមុន​ក្នុង​មួយ​ថ្ងៃៗ ដោយ​មាន​ពីបរិមាណ​តិច​ទៅ​ច្រើន។ នៅពេល​ទឹកភ្លៀង​ធ្លាក់ចុះ​ច្រើន កម្ដៅ និង​ពន្លឺព្រះអាទិត្យ ក៏ពុំ​សូវ​ជះមក​លើ​ភពផែនដី​យើងដែរ ដូច្នេះ​អាកាសធាតុ​ ក៏ចុះ​ត្រជាក់​ជាមុន ប៉ុន្ដែ​សម្បូរ​អ្នក​ឈឺច្រើន។ វេជ្ជបណ្ឌិត William Schaffner អ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង នៅ​សាកលវិទ្យាល័យ Vanderbilt របស់​អាមេរិក បញ្ជាក់​ថា នៅ​រដូវ​ភ្លៀងធ្លាក់ សីតុណ្ហភាព​ត្រជាក់​ដូច្នេះ យើង​ប្រឈម​ខ្ពស់​កើត​ជំងឺ​ប្រព័ន្ធ​ដង្ហើម។ លោក​ថា មាន​មូលហេតុ ២ ដែល​យើង​ប្រឈម​ឆ្លង​មេរោគ​ប្រព័ន្ធ​ដង្ហើម។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ទី១ ដោយសារ​នៅ​រដូវ​ភ្លៀងធ្លាក់ យើង​ចំណាយ​ពេល​ច្រើន នៅ​ក្នុង​បន្ទប់​បិទជិត និង​ស្ថិត​នៅ​ជិតៗ​គ្នា ដូច្នេះ​វា​ងាយ​បង្ក​ឲ្យ​ឆ្លង​មេរោគ នៅ​ពេល​យើង​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​គ្នា​រយៈពេល​យូរ។ ទី២ ដោយសារ​នៅ​រដូវ​ភ្លៀង សីតុណ្ហភាព​ធ្លាក់​​ទាប ដូច្នេះ​វាជា​កត្តា​អំណោយផល​មួយ សម្រាប់​មេរោគ អាច​រស់នៅ​បាន​កាន់តែ​យូរ ក្នុង​បរិស្ថាន​ដែល​អាកាសធាតុ​ត្រជាក់ និង​សំណើម។ អ្នកជំនាញ​បន្ដ​ថា “យើង​ដឹងថា ជំងឺផ្ដាសាយ បណ្ដាល​មកពី​វីរុស​ជាច្រើន ហើយ​ជំងឺ​រលាក​សួត បណ្ដាល​មកពី​វីរុស ឬបាក់តេរី ដូច្នេះ​បើ​យើង​ឈឺ នោះ​មាន​ន័យ​ថា យើង​រង​ការប៉ះពាល់​វីរុស ឬបាក់តេរី មិនមែន​ដោយ​ទឹកភ្លៀង ឬ​អាកាសធាតុ​ទេ”។ [embed-health-tool-bmi] ដើម្បី​កាត់បន្ថយ​ហានិភ័យ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក

គ្នាយើង​មួយចំនួន ប្រហែល​ជា​ចូលចិត្ត​ហែលទឹក ព្រោះ​វា​ជួយ​ឲ្យ​ត្រជាក់​ខ្លួន បេះដូង​ដំណើរការ​ល្អ បង្កើន​សាច់ដុំ និង​ដុត​កាឡូរី​ក្នុង​រាងកាយ​យើង​ទៀត។ ប៉ុន្ដែ​ទៅ​ហែល​ទឹក ក្នុង​អាងធំ​រួមគ្នា ក៏អាច​ប្រឈម​នឹង​ការ​ឆ្លង​បាក់តេរី និង​មេរោគ​បង្ក​ជំងឺ​ផងដែរ។ ខាងក្រោម​នេះ ជា​ជំងឺ ៤​ប្រភេទ ដែល​ងាយ​ឆ្លង​នៅ​ក្នុង​អាង​ហែល​ទឹក៖ ១. ជំងឺ​រាក ជំងឺរាក មិន​គ្រាន់តែ​ជា​បញ្ហា​ក្រពះ ដែល​កើតឡើង ពេល​យើង​ញ៉ាំ​អាហារ​មិន​ល្អ​នោះទេ។ ពេល​យើង​ច្រមុជ​ចូល​ក្នុង​ទឹក យើង​ក៏ប្រឈម​ការ​ឆ្លង​បាក់តេរី​ផងដែរ ជាពិសេស​បាក់តេរី Pseudomonas aeruginoa ដែល​បង្ក​អាសន្នរោគ និង​ជំងឺ​រាក។ បើសិន​មាន​បាក់តេរី​នេះ នៅ​ក្នុង​អាង​ហែលទឹក សូម្បី​លេប​ទឹក​បន្ដិច ក៏គ្រប់គ្រាន់​នឹង​ឆ្លង​មេរោគ​ដែរ។ ក្នុង​អាងហែល​ទឹក ក៏មាន​បាក់តេរី E.coli, Shigella និង Cryptosporidium Norovirus ដែល​អាច​រស់នៅ​បាន​រហូត​ដល់ ៥​ថ្ងៃ។ ២. ជំងឺ​ប្រព័ន្ធ​ដង្ហើម ជំងឺ​ប្រព័ន្ធ​ដង្ហើម ងាយ​នឹង​កើតឡើង​ណាស់ សម្រាប់​អ្នក​ហែល​ទឹក ដោយសារ​បាក់តេរី Legionella ងាយ​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​ដង្ហើម ដោយ​បង្ក​ឲ្យ​ពិបាក​ដក​ដង្ហើម និង​មាន​បញ្ហា​សួត។ ក្នុង​នោះ មនុស្ស​វ័យ ៥០​ឆ្នាំ​ឡើង កុមារ និង​ស្ត្រីពពោះ​ ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាក់តេរីនេះ ព្រោះ​វា​អាច​បង្ក​ឲ្យ​ជួយ​បញ្ហា​ធ្ងន់ធ្ងរ​បាន។ ៣. ជំងឺ​ត្រចៀក ពេល​យើង​ហែល​ទឹក […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺគ្រុនពោះវៀន កើតដោយសារអ្វី? គួរបង្ការបែបណា?

គ្រុន​ពោះវៀន គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​កើត​នោះទេ មិន​ថា​ក្មេង មិនថា​ចាស់ សុទ្ធ​តែ​ធ្លាប់កើត​ជំងឺ​នេះ ប៉ុន្តែ​មាន​គ្នា​យើង​ភាគ​តិចណាស់ ស្គាល់​ពី​ជំងឺ​នេះ ឬ​សម្គាល់​ដឹង​ថា​ខ្លួន​ឯង ឬ​កូន​គ្រុនពោះវៀន​ណាស់ ទាល់​តែ​ពេទ្យ​ប្រាប់ ទើប​ដឹង។ ម៉េច​បាន​គ្រុន​ពោះ​វៀន? មាន​រោគសញ្ញា​ម៉េច​ខ្លះ? គួរ​ព្យាបាលបែប​ណា? សំណួរ​ទាំង​នេះ នឹង​បក​ស្រាយ​ក្នុង​អត្ថបទ “Hello គ្រូពេទ្យ” ខាង​ក្រោម។ និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​គ្រុនពោះវៀន? ជំងឺ​គ្រុនពោះវៀន ជាភាសា​បច្ចេកទេស​ហៅថា Typhoid Fever ជា​ប្រភេទ​ជំងឺ​ បង្ក​ដោយ​បាក់តេរី  មាន​ឈ្មោះ​ថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លង​តាម​ការ​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ ដែល​មាន​ប្រឡាក់​ លាមក​ ឬ​ទឹក​នោម​គ្នា​យើងមាន​កើត​​ជំងឺ​នេះ ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគគ្រុន​ពោះ​វៀន ដែល​មាន​នៅ​កន្លែង​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- ​ជំងឺ​គ្រុនពោះវៀនមាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជំងឺ​គ្រុន​ពោះវៀន មាន​រោគ​សញ្ញា​ច្រើន​ នឹង​វិវត្ត​ម្ដង​បន្តិច​ៗ ពី​ ១-៣ សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​មេរោគ។ ហើយ​ដំណាក់កាល​​វិវត្ត​ជា​ជំងឺគ្រុន​ពោះ​វៀន​មាន​ដូចជា៖ – ដំណាក់​កាល​ដំបូង៖ ក្នុង​ដំណាក់​កាល​នេះ គ្នា​យើង ឬ​ក្មេងៗ​មាន​​ជំងឺ ​អាច​លេច​ចេញ​រោគ​សញ្ញាគ្រុន​ក្ដៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ