backup og meta

ក្រោយជាពីកូវីដ-១៩ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ

ក្រោយជាពីកូវីដ-១៩ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ

ទោះ​បី​ជា​​​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​​​ហើយ​យ៉ាង​ណា​ក្ដី អ្នក​ជំងឺ​អាច​ប្រឈម​នឹង​អតុល្យភាព​អ័រម៉ូន​។ ពិត​ណាស់​ ក្រោយ​ពេល​ឆ្លង​វីរុស​កូវីដ-១៩ ​រួច គ្នា​យើង​​ភាគច្រើន​អាច​​ជួប​ប្រទះ​​បញ្ហា​សុខភាព​មួយ​ចំនួន​​​​ផ្សេង​ទៀត​។ ខណៈ​ពេល​ដែល​វីរុស​នេះ​ប៉ះពាល់​ដល់​សរីរាង្គ​ជា​ច្រើន​នៃ​រាងកាយ​ វា​ក៏​អាច​រំខាន​ដល់​ធ្លាក់​ចុះ​ និង​លំហូរ​នៃ​អ័រម៉ូន​ ដែល​ជា​​ហេតុ​នាំ​ឲ្យ​​បុរស​មាន​​បញ្ហា​ផ្លូវ​ភេទ​ផង​ដែរ​​។

​​​​​​អតុល្យភាព​អ័រម៉ូន​ ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-​១៩

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា វីរុស​SARS-COV-2 ដែល​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​មាន​ជំងឺ​កូវីដ​-១៩​​ ប៉ះពាល់​ដល់​លំពែង ព្រម​ទាំង​ក្រពេញ​Endocrine ដែល​​នាំ​​ឲ្យ​ប្រុស​ៗ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ភេទ​។ ជាមួយ​គ្នា​នេះ​ដែរ វីរុស​​កូវីដ​ក៏​បាន​រាលដាល​ពាសពេញ​រាងកាយ​ ក៏​ដូចជា​បង្ហាញ​រោគ​សញ្ញា​​ជា​ច្រើន​ រួម​ទាំង​ប្រព័ន្ធ​Endrocrine។ ​វា​ជះ​ឥទ្ធិពល​លើ​​រោគ​វិទ្យា  ​និង​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ព្រម​ទាំង​​មុខងារ​ក្រពេញ​Pituitary, Adrenal ក្រពេញ​ទីរ៉ូអ៊ីត ​ឆ្អឹង និង​មុខងារ​របស់​​អ័រម៉ូន​Gonadal។​ ជាក់​ស្ដែង​ បុរស​ត្រូវ​បាន​​​រង​ផល​ប៉ះពាល់​ដោយ​អ័រម៉ូនGonadal​ ជា​លទ្ធផល វា​ធ្វើ​ឲ្យ​គុណភាព​មេ​ជីវិត​របស់​បុរស​​ចុះ​ខ្សោយ​ និង​អ័រម៉ូន​Testosterone​ទាប​ ដែល​បញ្ហា​នេះ​អាច​ត្រូវ​ចំណាយ​ពេល​ប្រហែល​៤​ទៅ​៦​ខែ​ក្នុង​ការ​ព្យាបាល​។

អតុល្យភាពអ័រម៉ូន

រោគ​សញ្ញា​ទូទៅ​នៃ​អតុល្យភាព​អ័រម៉ូន​

ពិត​ណាស់​ ​អ័រម៉ូន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សុខុមាលភាព​ទូទៅ​របស់​យើង​។ ហេតុ​នេះ​ហើយ ទើប​មាន​រោគ​សញ្ញា​ជា​ច្រើន​កើត​ឡើង​​ នៅ​ពេល​ដែល​អ័រម៉ូន​អតុល្យភាព​។ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ ដែល​បញ្ជាក់​ថា​បុរស​ ​និង​ស្ត្រី​អតុល្យភាព​អ័រម៉ូន​ រួម​មាន​៖

  • ខ្សោយ​សាច់ដុំ ឈឺ​ចាប់​ ឬ​ចុក​រួយសាច់ដុំ​
  • ឡើង​ ឬ​ស្រក​ទម្ងន់​
  • អស់​កម្លាំង​
  • ហើម​ ឬ​ចុក​រួយ​សន្លាក់​
  • បញ្ហា​ភ្នែក​
  • ចង្វាក់​បេះដូង​កើន​ឡើង​ ឬ​ចុះ​ខ្សោយ​
  • បែក​ញើស​
  • ថប់​បារម្ភ ឬ​ជំងឺ​បាក់​ទឹក​ចិត្ត​
  • រំញោច​ចំពោះ​ភាព​ត្រជាក់​ ឬ​ក្ដៅ
  • ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ
  • ទល់​លាមក​ ឬ​បន្ទោបង់​ញឹកញាប់​
  • មិន​អាច​មាន​កូន​បាន​
  • នោម​ញឹកញាប់​
  • ​ឃ្លាន​ខ្លាំង​
  • ស្បែក​ស្ងួត​ សក់​ស្ដើង​ ឬ​ផុយ​ស្រួយ​
  • ហើម​មុខ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hormonal Imbalance: Experts Show Concern Over Another Complication Reported In Covid Recovered Patients

https://www.thehealthsite.com/news/hormonal-imbalance-experts-show-concern-over-another-complication-reported-in-covid-recovered-patients-830796/

Covid-19: Expert review finds multiple links with hormones

https://pakobserver.net/covid-19-expert-review-finds-multiple-links-with-hormones/

Sex, hormones and COVID-19: what do we know?

https://covid.joinzoe.com/us-post/covid-hormones-estrogen

កំណែ​ប្រែបច្ចុប្បន្ន

12/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រោយជាសះស្បើយពីកូវីដ១៩ អាចរួមភេទវិញបានពេល​ណា?

ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមាន​ប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម