backup og meta

ស្ត្រីពពោះឆ្លងកូវីដ-១៩ ឬវីរុសបំប្លែងថ្មី គភ៌អាចមានបញ្ហាអត់?

ស្ត្រីពពោះឆ្លងកូវីដ-១៩ ឬវីរុសបំប្លែងថ្មី គភ៌អាចមានបញ្ហាអត់?

កាតព្វកិច្ច​ចាំ​បាច់​បំផុត​របស់​ស្ត្រី អំឡុង​ពេល​ពពោះ​គឺ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ព្រោះ​នៅ​ក្នុង​ផ្ទៃ​មាន​សមាជិក​គ្រួសារ​ថ្មី​មួយ​រូប​ទៀត។ យ៉ាង​ណា​មិញ ម៉ាក់ៗ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​កាន់​តែ​ខ្ពស់​ក្នុង​ពេល​នេះ ដោយសារ​មាន​ជំងឺ​កូវីដ-១៩ និង​វីរុស​បំប្លែង​ថ្មី​ជា​ច្រើន​កំពុង​បន្ត​រាល​ដាល​ប៉ះពាល់​ដល់​សុខភាព​យើង ព្រោះ​បើ​ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩ អាច​ប្រឈម​បញ្ហា​ច្រើន។

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះចុចត្រង់នេះ

យោង​តាម​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ត្បិត​តែ​ស្ត្រី​ពពោះ​មិន​សូវ​ប្រឈម​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា​ក៏​ដោយ ប៉ុន្តែ​ក្នុង​ករណី​ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩ នឹង​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជាង​មនុស្ស​ទូទៅ។ ការ​មាន​ផ្ទៃ​ពោះ បង្ក​ការ​ផ្លាស់​ប្ដូរ​ក្នុង​រាងកាយ និង​សុខភាព​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​ងាយ​ប្រឈម​នឹង​ការ​ឈឺ​ធ្ងន់​ក្រោយ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ដូចជា​វីរុស​កូរ៉ូណា​នេះ។

ផល​វិបាក​ពេល​ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩

១. ទារក​កើត​មុន​ខែ

២. កូន​ស្លាប់​ក្នុង​ផ្ទៃ

៣. ប្រឈម​បញ្ហា​ផ្សេងៗ​អំឡុង​ពេល​ពពោះ។

បន្ថែម​ពី​លើ​នេះ បើ​ម៉ាក់​ៗ​មាន​កត្តា​ដូច​ជា អាយុ​លើស​២៥​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ រស់​នៅ​តំបន់​ឆ្លង​រាលដាល​ខ្លាំង និង​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​  កាន់​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ និង​ទទួល​ផល​ប៉ះពាល់​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ។

ម៉្យាង​វិញ​ទៀត បច្ចុប្បន្ន​នេះ​មាន​វីរុស​បំប្លែង​ថ្មី Omicron ដែល​កំពុង​រីក​រាល​ដាល​ខ្លាំង​បណ្ដាល​ឲ្យ​ប្រទេស​ជុំ​វិញ​ពិភពលោក​មួយ​ចំនួន​រឹតត្បិត​ការ​ហោះ​ហើរ​ចេញ​ចូល។ ដូច​នេះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នេះ ស្ត្រី​ពពោះ​គួរ​តែ​អនុវត្ត​វិធានការ​ការពារ​ដូច​ជា៖

  • លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់
  • ពាក់​ម៉ាស​ការពារ​ជានិច្ច
  • រក្សា​គម្លាត​ពី​អ្នក​ដទៃ
  • ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ (បើមានការណែនាំ)
  • ក្អក ឬ​កណ្ដាស់​ខ្ទប់​មាត់
  • តាមដាន​សុខភាព​ខ្លួន​ឲ្យ​បាន​ដិត​ដល់។​

ស្ត្រី​ពពោះ​ឆ្លង​កូវីដ-១៩

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy and COVID-19: What are the risks? https://www.mayoclinic.org/diseases-conditions/coronavirus/in-depth/pregnancy-and-covid-19/art-20482639

Pregnant and Recently Pregnant People https://www.cdc.gov/coronavirus/2019-ncov/need-extra-precautions/pregnant-people.html

How to Protect Yourself & Others https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/prevention.html

កំណែ​ប្រែបច្ចុប្បន្ន

01/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

៦ រោគសញ្ញា បញ្ជាក់ថាម៉ាក់ៗពពោះកើតជំងឺបម្រុងក្រឡាភ្លើងកម្រិតធ្ងន់

ត្រៀមចាក់ដូសទី៣? វ៉ាក់សាំងកូវីដមួយៗផ្ដល់ផលរំខានម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម