backup og meta

បែកញើសខ្លាំងពេលយប់ ជារោគសញ្ញាមួយរបស់វីរុសបំប្លែងថ្មី Omicron

បែកញើសខ្លាំងពេលយប់ ជារោគសញ្ញាមួយរបស់វីរុសបំប្លែងថ្មី Omicron

បច្ចុប្បន្ន​នៅ​ប្រទេស​យើង ក្រ​សួង​សុខាភិបាល​បាន​រាយការណ៍​ពី​​ករណី​វិជ្ជមាន​វីរុស​បំប្លែង Omicron  ចំនួន​ ៤ ករណី។ ទោះ​បី​ជា​មិន​មាន​វីរុស​បំប្លែង​ថ្មី​នេះ​ក៏​ដោយ ក៏​យើង​ត្រូវបន្ត​ការពារ និង​អនុវត្ត​វិធានការ​សុខាភិបាល​តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​ដែរ​។ វិធានការ​ការពារ​ខ្លួន​ចាំបាច់​មួយ​នោះ​ គឺ​ការ​យល់​ដឹង​ពី​ការ​ចម្លង និង​ពី​រោគ​សញ្ញា​ចេញ​ក្រោយ​ឆ្លង​របស់​វីរុស ពិសេស​វីរុស​បំប្លែង​​ថ្មី​នេះ​ឲ្យ​ច្បាស់។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

លោក​វេជ្ជបណ្ឌិត Amir Khan គ្រូពេទ្យ​របស់​សេវា​សុខភាព​ជាតិ​នៃ​ចក្រភព​អង់គ្លេស​បាន​កត់​សម្គាល់​ពី​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អាច​ឲ្យ​យើង​ងាយ​បែង​ចែក​វីរុស​បំប្លែង Omicron ពី​ជំងឺ​ផ្ដាសាយ​ធម្មតា ជំងឺ​កូវីដ-១៩​ ធម្មតា និង​វីរុស​បំប្លែង​ផ្សេងៗ​ដូច​ជា វីរុស Delta ជាដើម។ រោគ​សញ្ញា​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ​នោះ​គឺ ការ​បែក​ញើស​ពេល​យប់។

«ប្រភេទ​នៃ​ការ​បែក​ញើស​ពេល​យប់​ដែល​ប្រហែល​ធ្វើ​ឲ្យ​យើង​ត្រូវ​ក្រោក​ពី​គ្រែ​ទៅ​ផ្លាស់​ប្ដូរ​ខោ​អាវ ព្រោះ​បែក​ញើស​ខ្លាំង​ពេក»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ខាង​លើ។

រោគសញ្ញា​ផ្សេង​ទៀត​នៃ​វីរុស​បំប្លែង Omicron គឺ​ជា​ការ​រមាស់​បំពង់ក (មាន​លក្ខណៈ​ប្លែក​ពី​ការ​ឈឺ​ក​មួយ​ចំនួន) ក្អក​ស្ងួត អស់​កម្លាំង​ខ្លាំង និង​ឈឺ​សាច់​ដុំ​ស្រាល។ លោក​បន្ត​ថា នេះ​ជា​រឿង​សំខាន់​ដែល​យើង​បន្ត​សិក្សា​ពី​រោគ​សញ្ញា​របស់​វីរុស​ថ្មី ហើយ​បើ​យើង​ចង់​ទប់​ស្កាត់​ការ​រាលដាល Omicron ទូទាំង​ពិភពលោក យើង​ត្រូវ​ធ្វើ​តេស្ដ​លើ​មនុស្ស​ដែល​ចេញ​រោគ​សញ្ញា​ទាំង​នេះ។

បន្ថែម​ពី​នេះ ការ​សិក្សា​ថ្មី​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​របស់ JAMA Network Open បាន​រក​ឃើញ​ថា មនុស្ស ៤នាក់​ក្នុង​ចំណោម ១០​នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ-១៩ មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ ប៉ុន្តែ​នៅ​តែ​អាច​ចម្លង​វីរុស​បង្កើន​ហានិភ័យ​រីក​រាលដាល​នៃ​ជំងឺ​នេះ។

Omicron

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

UK doctor reveals telltale nightly symptom of surging Omicron variant https://nypost.com/2021/12/20/uk-doctor-reveals-telltale-nightly-symptom-of-omicron-variant/

4 in 10 with COVID may be spreading virus unknowingly, global study warnshttps://nypost.com/2021/12/20/4-in-10-with-covid-may-be-spreading-virus-unknowingly-study/

NIGHT FRIGHT ‘I’m a doctor and THIS is the telltale sign at night that you could have been hit by Omicron’https://www.the-sun.com/health/4298806/doctor-telltale-sign-symptoms-night-omicron/

កំណែ​ប្រែបច្ចុប្បន្ន

21/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម