ស្របពេលដែលកម្ពុជាយើងបានប្រកាសពីការឆ្លងក្នុងសហគមន៍នូវវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង យើងក៏គួរដឹងពីរោគសញ្ញាដំបូង និងមិនគួរមើលរំលងដែលអាចកើតមាន បើឆ្លងអូមីក្រុង។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
អ្វីជារោគសញ្ញាដំបូងនៃវីរុសបំប្លែងថ្មីអូមីក្រុងមិនគួរមើលរំលង?
វេជ្ជបណ្ឌិត Allison Arwady បម្រើការនៅនាយកដ្ឋានសុខភាពសាធារណៈទីក្រុង Chicago សហរដ្ឋអាមេរិកបាននិយាយក្នុងកម្មវិធីផ្សាយផ្ទាល់កាលពីថ្ងៃទី១១ ខែមករា ថា ការឈឺបំពង់កនៅតែជារោគសញ្ញាដែលកើតមានលើអ្នកឆ្លងអូមីក្រុង ជាពិសេសសម្រាប់អ្នកឆ្លងក្នុងកម្រិតស្រាល។
វេជ្ជបណ្ឌិតរូបនេះបន្តថា ទោះឈឺបំពង់កក៏ដោយ ឬទោះបីឈឺបន្តិចបន្តូចក៏ដោយ ក្នុងកាលៈទេសៈនេះគួរតែនៅផ្ទះ និងស្វែងរកការធ្វើតេស្ដ ដើម្បីដឹងលទ្ធផលថាជាជំងឺធម្មតា ឬក៏ជំងឺកូវីដ-១៩ ពិសេសនោះគឺអ្នកឈឺហើយមានចេញរោគសញ្ញាដូចជាជំងឺផ្ដាសាយ។
ចំពោះក្រុមមនុស្សដែលចាក់វ៉ាក់សាំងហើយ ទោះជាឆ្លងវីរុសបំប្លែងអូមីក្រុង ក៏មិនងាយធ្លាក់ខ្លួនឈឺធ្ងន់ ឬប្រឈមនឹងការស្លាប់ដែរ ហើយភាគច្រើនបើឆ្លងហើយតែងមានរោគសញ្ញាស្រាលដូចជា ចង្អោរ ក្ដៅខ្លួនតិចតួច ឈឺក ឈឺក្បាល បាត់បង់ចំណង់អាហារ និងក្អួត។
យ៉ាងណាមិញ វេជ្ជបណ្ឌិត Allison Arwady បានបន្ថែមថា អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ អាចនឹងជួបប្រទះរោគសញ្ញាប្រហាក់ប្រហែលគ្នាទៅនឹងពេលជំងឺកូវីដ-១៩ រាលដាលដំបូងៗ។
ជាចុងក្រោយ ទោះបីជាគ្នាយើងបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ដោយ តែដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងមនុស្សជុំវិញខ្លួន យើងគួរតែបន្តអនុវត្តវិធានការណែនាំដោយក្រសួងសុខាភិបាលដូចជា ពាក់ម៉ាស់ រក្សាគម្លាតពីអ្នកដទៃ និងលាងសម្អាតដៃឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។
គួរអាន៖
- របាយការណ៍ដំបូងៗថា Omicron មានរោគសញ្ញាសម្គាល់ ៥ សំខាន់
- អ្នកជំនាញបង្ហើបថា វីរុសបំប្លែងថ្មីអូមីក្រុងមានរោគសញ្ញាស្រាល
- រោគសញ្ញាមួយចំនួននៃវីរុសបំប្លែងថ្មី អូមីក្រុង គ្រប់គ្នាគួរដឹង
- ស្ត្រីពពោះឆ្លងកូវីដ-១៩ ឬវីរុសបំប្លែងថ្មី គភ៌អាចមានបញ្ហាអត់?
[embed-health-tool-bmi]