backup og meta

ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត

ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត

កង​កម្លាំង​ប្រយុទ្ធប្រឆាំង​ថ្មី​ក្រៅ​ពីវ៉ាក់សាំង​ឬ​ថ្នាំ​ព្យាបាល​អ្នក​ជំងឺកូវីដ​ក្រោយ​វិជ្ជមាន ឥឡូវ​នេះ​អាមេរិក​ប្រកាស​ប្រភេទ​ថ្នាំគ្រាប់ព្យាបាលកូវីដ​ចំនួន​២ប្រភេទ​មុន​នេះ​បន្តិច​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លងរាលដាល ប៉ុន្តែ​អាច​ចាយ​ពេល​រង្វង់​កន្លះ​ឆ្នាំ។

ទោះ​ជា​ថ្នាំ​ត្រូវ​សម្រេច​ផលិត​ក៏ដោយ ប៉ុន្តែ​សង្វាក់​ផលិតកម្ម​អាច​ស៊ីពេល​មិន​តិច​ជាង ៥៨ខែ​ទេ។ ខាង​ក្រុម​ជំនាញ​កំពុង​យក​ចិត្តទុកដាក់​លើ​ដំណើរការ​ផលិត​ជា​ពិសេស​លើ​កម្រិត​សុវត្ថិភាព ព្រោះ​ថ្នាំគ្រាប់​នេះ​សម្រិតសម្រាំង​បំផុត​ សម្រាប់​ក្រុម​អ្នកជំងឺ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្ពស់​បំផុត។

នេះ​ជា​ដំណឹង​ដ៏គួរ​ឲ្យ​សាទរ​មួយ​របស់​វត្តមាន​ថ្នាំ​គ្រាប់​ដែល​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់ ក្នុង​ស្ថានភាព​រុកគួន​ដ៏​លំបាក​បំផុត​ដោយ​សារ​វិបត្តិកូវីដ។ ឱសថការី​និង​រដ្ឋបាល​ប្រចាំ​សាកលវិទ្យាល័យ​ មជ្ឈមណ្ឌល​វិជ្ជសាស្ត្រ​ Pittsburgh លោក Erin McCreary

ថ្នាំគ្រាប់​២ប្រភេទ​នេះ FDA អាមេរិក​ថា​ជា​ផលិតផល​របស់​ក្រុមហ៊ុន Pfizer និង​ Merck ដែល​ប្រកាស​ចេញ​កាល​ពី​ខែ​ធ្នូ ២០២១ ក្នុង​គោលបំណង​ជួយ​ឲ្យ​អ្នក​ជំងឺ​កូវីដទាំង​អស់​អាច​លេប ឬ​ព្យាបាល​នៅ​ផ្ទះ ដូច​ជំងឺ​ឆ្លង​ទូទៅ​ដោយ​ខ្លួន​ឯង មិន​ចាំបាច់​ទៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល។

ថ្នាំគ្រាប់​កំពុង​ស្ថិត​ក្នុង​សង្វាក់​ផលិតកម្ម​និង​បញ្ជា​ទិញ​របស់​Pfizer ​នេះ​មាន​ឈ្មោះ​ថា Paxlovid និង Molnupiravir របស់​ Merck។ ភាគី​ក្រុមហ៊ុន​អះអាង​ថា​ខ្លួន​មាន​លទ្ធភាព​ផ្គត់ផ្គង់​ជូន​បាន​តែ ២៥ម៉ឺន​ប្រអប់​ប៉ុណ្ណោះ​ត្រឹម​ចុង​ខែ​នេះ ប៉ុន្តែ​រដ្ឋបាល​អាមេរិក​បញ្ជា​ទិញ​រហូត​ដល់​ទៅ ២០ម៉ឺន​ប្រអប់។ បញ្ជា​ត្រង់​ថា​លទ្ធភាព​ផលិត​នៅ​ទាប ព្រោះ​ភាគី​ក្រុមហ៊ុន​បង្ហាញ​កង្វល់​ថា ទោះ​ដល់​ខែ​មិថុនា ២០២២​នេះ ក៏​ខ្លួន​មិន​អាច​សម្រេច​ការផលិត​តាម​ការ​បញ្ជា​ទិញ​របស់​សេតវិមាន​បាន ១០លាន​ប្រអប់​ដែរ។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

តប​ទៅ​នឹង​ក្ដី​បារម្ភ​លើ​រយៈពេល​នឹង​បរិមាណ​អ្នក​សម្របសម្រួល​កម្មវិធី​កូវីដ១៩ របស់​សេតវិមាន​អាមេរិក​ Jeff Zients ផ្ដល់​បទសម្ភាសន៍​ថា រដ្ឋាភិបាល​បាន​សហការ​ជាមួយ​ Pfizer ធ្វើ​យ៉ាង​ណា​ជំរុញ​និង​ពន្លឿន​ការ​ផលិត​ឲ្យ​កាន់​តែ​លឿន​គ្រប់​មធ្យោបាយ​ប៉ុន្មាន​ខែ​នេះ។

ដោយ​ឡែក​ Merck អះអាង​ថា​ខ្លួន​មិន​មាន​បញ្ហា​ដូច​ Pfizer ទេ។​ ថ្នាំគ្រាប់​របស់​ខ្លួន Molnupiravir នឹង​ដល់​ដៃ​រដ្ឋាភិបាល​ចុង​ខែ​មករា​នេះ ៣លាន​ប្រអប់ ដូច​ការ​គ្រោង​ទុក ក្រោយ​ ៩០ម៉ឺន​ប្រអប់​បាន​បញ្ជូន​រួចរាល់។

គួរ​បញ្ជាក់​ថា អាមេរិក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ច្រើន​បំផុត​លើ​ពិភពលោក ឬ​ច្រើន​ជាង​បណ្ដា​ប្រទេស​ដែល​មាន​របាយប្រជាជន​ច្រើន​ដូចជា ចិន និង​ឥណ្ឌា​ជា​ដើម។ ៥ប្រទេស ​មាន​អ្នក​ឆ្លង​ច្រើន​បំផុត

. អាមេរិក (អ្នក​ឆ្លង​សរុប) ជាង ៦៥លាន​នាក់

. ឥណ្ឌា (អ្នកឆ្លងសរុប) ជាង​៣៦លាន​នាក់

. ប្រេស៊ីល (អ្នកឆ្លងសរុប) ជិត ២៣លាន​នាក់

. អង់គ្លេស (អ្នកឆ្លងសរុប) ជិត ១៥លាន​នាក់

. បារាំង (អ្នកឆ្លងសរុប) ជាង ១៣លាន​នាក់

ទោះ​ជា​ក្រុមហ៊ុន​ដែល​ទទួល​ជោគជ័យធំធេង​កាល​ពី​បង្កើត​ថ្នាំ​បង្ការ(វ៉ាក់សាំង) ពី​ដើម​ទី ប៉ុន្តែ​ក្រោយ​ប្រកាស​ថ្នាំ​គ្រាប់​ព្យាបាល​កូវីដ​នេះ ក្រុមហ៊ុន​ទទួល​បន្ទុក​ផលិត Pfizer និង​ Merck មាន​ការ​ចាប់​អារម្មណ៍​ហើយ​បញ្ជា​ទិញ​ក្នុង​ចំនួន​មាន​កម្រិត​នៅ​ឡើយ មិន​ភ្លូកទឹកភ្លូក​ដី​ដូច​វ៉ាក់សាំង​ទេ។ 

អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.worldometers.info/coronavirus/?utm_campaign=homeAdvegas1?

https://apnews.com/article/coronavirus-pandemic-pfizer-medication-f5f65e7e61d6aa9c7dfa193053e8878a

https://news.yahoo.com/covid-19-pill-rollout-stymied-160340880.html

កំណែ​ប្រែបច្ចុប្បន្ន

14/01/2022

អត្ថបទ​ដោយ ជីព ចិត្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ពិភព​លោកនឹង​មានថ្នាំគ្រាប់​ព្យាបាល​កូវីដ-១៩ កាន់តែ​ច្រើន​​ ក្រោយ​ការផ្ដល់សិទ្ធិផលិត

ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម