ជាទូទៅ បន្ទាប់ពីចាក់វ៉ាក់សាំងហើយ គ្នាយើងច្បាស់ជាទទួលផលរំខានពីវ៉ាក់សាំង បណ្ដាលឲ្យយើងមិនស្រួលខ្លួន ខ្លះងើបខ្លួនមិនចង់រួចផងក៏មាន។ ចម្លែកអី មានគ្នាយើងខ្លះទៀតចាក់ដូសជំរុញដូចគ្នាដែរ តែមានអារម្មណ៍ធម្មតា មិនទ្រុឌទ្រោមដូចគេដូចឯងសោះ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ហេតុអ្វីបានជាក្រោយចាក់ដូសជំរុញ អ្នកខ្លះឈឺខ្លួន ហើយខ្លះទៀតអារម្មណ៍ស្រស់ស្រាយធម្មតា?
វេជ្ជបណ្ឌិត Sunaina Suhag គ្រូពេទ្យគ្រួសារនៅគ្លីនិកក្នុងតំបន់ Austin រដ្ឋTexas សហរដ្ឋអាមេរិកបានឲ្យដឹងថា
មនុស្សមួយចំនួនទទួលផលរំខានពីវ៉ាក់សាំង ចំណែកអ្នកខ្លះទៀតមិនមាន ក៏ព្រោះតែប្រព័ន្ធការពាររាងកាយរបស់យើងម្នាក់ៗមានលក្ខណៈខុសពីគ្នា។ ការឆ្លើយតបជារោគសញ្ញាចំពោះវ៉ាក់សាំងអាចអាស្រ័យទៅតាមអាយុ ភេទ និងប្រវត្តិជំងឺរបស់យើង។ យ៉ាងណា មិនបាច់បារម្ភទេ ក្រោយចាក់វ៉ាក់សាំងរួចរាងកាយរបស់យើងនឹងបង្កើតនូវប្រព័ន្ធការពារដែលយើងចង់បាន មិនថាយើងទទួលផលរំខាន ឈឺចុកចាប់ពេញរាងកាយ ឬក៏អត់ទេ។
រោគសញ្ញានៃផលរំខានក្រោយចាក់វ៉ាក់សាំងដូសជំរុញ
តាមពិតទៅ ផលរំខានពីដូសជំរុញស្រដៀងនឹងអ្វីដែលយើងធ្លាប់ជួបប្រទះក្រោយចាក់វ៉ាក់សាំងដូសទី១ ឬទី២ អ៊ីចឹងដែរ។ នេះមានន័យថា យើងអាចនឹងមិនមានអារម្មណ៍ប្លែកអ្វីទាំងអស់ ឬអាចជួបបញ្ហាប៉ុន្មានខាងក្រោមដូចជា៖
- ឈឺចាប់នៅកន្លែងចាក់ថ្នាំ
- គ្រុន ឬក្ដៅខ្លួន
- អស់កម្លាំង
- ឈឺក្បាល
- ញាក់
- ឈឺសាច់ដុំ
- ចង្អោរ ក្អួត។
ទោះជាយ៉ាងណាក៏ដោយ យើងគ្រប់គ្នាគួរតែទទួលបានដូសជំរុញបន្ថែម ពិសេសអំឡុងពេលរាលដាលវីរុសបំប្លែងអូមីក្រុងនេះ។ ផ្ទុយទៅវិញ បើយើងចាក់វ៉ាក់សាំងហើយក្ដៅខ្លួន តែមិនបាត់ទៅវិញក្នុងរយៈពេល ៤៨ម៉ោង ឬលើសនេះ យើងគួរទាក់ទងទៅគ្រូពេទ្យ ដើម្បីសួរព័ត៌មាន និងប្រាប់ពីអាការៈដែលយើងមានក្រោយចាក់វ៉ាក់សាំងរួច។
[embed-health-tool-bmi]