backup og meta

ថ្នាំ Molnupiravir មិនមែនចេះតែប្រើៗទេ ប្រយ័ត្នខុសការណែនាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2022

    ថ្នាំ Molnupiravir មិនមែនចេះតែប្រើៗទេ ប្រយ័ត្នខុសការណែនាំ

    កាល​ពី​ដើម​ឆ្នាំ​ថ្មី​នេះ គ្រប់​គ្នា​ច្បាស់​ជា​បាន​ឃើញ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ពី​ចំនួន​មនុស្ស​ជា​ច្រើននាក់​​នាំ​គ្នា​ទៅ​ទិញ​ថ្នាំ Molnupiravir សម្រាប់​ប្រើ​ប្រាស់ ចំ​ពេល​ករណី​វិជ្ជមាន​វីរុស​បំប្លែង​អូមីក្រុង​កំពុងកើនមាន។ ថ្នាំ Molnupiravir អាច​ទប់​ស្កាត់​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាត់​បន្ថយ​ហានិភ័យ​ស្លាប់ និង​ការពារ​ការ​បំប្លែង​ខ្លួន​ថ្មី​របស់​វីរុស​កូវីដ-១៩ តែ​យើង​មិន​គួរ​ចេះ​តែ​ប្រើ​តាម​គ្នា មិន​បាន​ដឹង​ពី​ការ​ណែនាំ​ថា​គួរ​ប្រើ​បែប​ណា ឬ​ក្រុម​មនុស្ស​ណា​អាច​ប្រើ​បាន ឬ​អត់​នោះ​ទេ។

    បើ​តាម​ព័ត៌មាន​សំខាន់​នៃ​ការ​ចេញ​វេជ្ជបញ្ជា​ប្រើ​ថ្នាំ Molnupiravir របស់ FDA សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា ថ្នាំ​នេះ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល​ទៅ​មធ្យម​ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល៖

  • មាន​លទ្ធផល​វិជ្ជមាន​នៃ​វីរុសកូវីដ-១៩
  • មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ករណី​ធ្ងន់ធ្ងរ រួម​ទាំង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ប្រឈម​នឹង​ស្លាប់
  •  អ្នក​ជំងឺ​ដែល​មិន​អាច​ទទួល​បាន​ជម្រើស​នៃ​ការ​ព្យាបាល​កូវីដ-១៩ ផ្សេង​ទៀត​ដែល​អនុញ្ញាត​ប្រើ​ប្រាស់​ដោយ FDA សហរដ្ឋអាមេរិក។
  • ស្រប​ពេល​គ្នា​នេះ​ដែរ FDA សហរដ្ឋអាមេរិក​ក៏​បាន​ណែនាំ​បន្ថែម​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ Molnupiravir ថា ថ្នាំ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​អាយុ​តិច​ជាង ១៨ ឆ្នាំ​ទេ។ Molnupiravir មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​លើស​ពី ៥ ថ្ងៃ​ជាប់ៗ​គ្នាដែរ។

    FDA អាមេរិក​បន្ត​ថា Molnupiravir ក៏មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ការពារ​មុន​ឆ្លង ឬ​ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ- ១៩​ទេ។ ម៉្យាង​វិញ​ទៀត ស្ត្រី​ពពោះ ក៏​មិន​អាច​ប្រើ​ថ្នាំ​នេះ​សម្រាប់​ព្យាបាល​កូវីដ-១៩​បាន​ដែរ ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​បាន។

    ទោះជាឥឡូវនេះ មានថ្នាំព្យាបាលកូវីដ-១៩ ដែលមានសមត្ថភាពក្នុងការកាត់បន្ថយករណីធ្ងន់ធ្ងរ ឬចូលសម្រាកក្នុងមន្ទីរពេទ្យ យើងគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងកូវីដ -១៩ និងបន្តអនុវត្តវិធាការសុខាភិបាលតាមការណែនាំពីក្រសួងសុខាភិបាល។

    ចំណុចសំខាន់

    ថ្នាំ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ ១៩ គួរតែប្រើក្រោយពេលឆ្លងសម្រាប់មនុស្សពេញវ័យអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ឬមនុស្សដែលប្រឈមនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្រោយឆ្លងវីរុសកូរ៉ូណា។ ថ្នាំ Molnupiravir មិនគួរប្រើសម្រាប់ក្មេងៗ ឬប្រើជាប់ៗគ្នាលើសពី ៥ថ្ងៃ និងមិនស័ក្ដិសមប្រើចំពោះស្ត្រីពពោះឡើយ។

    ថ្នាំ Molnupiravir

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម