អំឡុងពេលការពារខ្លួនពីវីរុស Covid-19 គ្នាយើងជាច្រើនបានពាក់ម៉ាសការពារ និងដើម្បីពាក់ឲ្យបានត្រឹមត្រូវ ជាទូទៅ គឺប្រើម៉ាសប្រភេទ 3M និង M95។ យើងក៏ត្រូវចាំថា ការពាក់ម៉ាស់ទំនងជាអាចការពារយើងពី Covid-19 មែន ប៉ុន្តែក៏អាចបង្កផលប៉ះពាល់មួយចំនួន ពិសេសធ្វើឲ្យរាងកាយខ្វះអុកស៊ីសែន ហេតុនេះត្រូវដឹងវិធីការពារកង្វះអុកស៊ីសែនក្នុងឈាមផង។
១- អ្វីជាកម្រិតអុកស៊ីសែនក្នុងឈាម?
កម្រិតអុកស៊ីសែនក្នុងឈាម សម្ដៅលើចំនួនអុកស៊ីសែនមានសរុបក្នុងឈាមយើង ហើយភាគច្រើននៃអុកស៊ីសែនទាំងនោះ ត្រូវដឹកជញ្ជូនតាមរយៈគ្រប់ឈាមក្រហម ចេញពីសួត និងនាំទៅចែកចាយគ្រប់សរីរាង្គក្នុងរាងកាយ។ នៅពេលដែលអុកស៊ីសែនក្នុងឈាមមានគ្រប់គ្រាន់ ដំណើរការមុខងារផ្សេងៗរបស់រាងកាយក៏ប្រសើរដូចគ្នា ប៉ុន្តែបើខ្វះអុកស៊ីសែនរាងកាយនឹងខ្សោយមុខងាររបស់ខ្លួន បង្កឲ្យមានស្ថានភាពសុខភាពមួយចំនួនកើតឡើង។
២- កត្តានាំឲ្យរាងកាយខ្វះអុកស៊ីសែន
មានកត្តាសុខភាពជាច្រើន អាចធ្វើឲ្យរាងកាយខ្វះអុកស៊ីសែន រាប់បញ្ចូលទាំងជំងឺស្លេកស្លាំង ជំងឺហឺត ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង រួមនិងជំងឺជាច្រើនទៀត។ ប៉ុន្តែចាំថា ទោះយើងគ្មានជំងឺក៏ពិតមែន ព្រោះមានការសិក្សាមួយចំនួន ទោះរកឃើញភស្តុតាងតិចតួចក្តី តែការពាក់ម៉ាស់រយៈពេលយូរក្នុងមួយថ្ងៃៗ ក៏អាចនាំឲ្យមានបញ្ហាខ្វះអុកស៊ីសែនកើតឡើង ហេតុនេះនៅពេលយើងពាក់ម៉ាស់ការពារ ត្រូវចេះប្រយ័ត្នប្រយែងឲ្យបានច្រើន ពិសេសពេលលេចចេញរោគសញ្ញាកង្វះអុកស៊ីសែន។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង?
- អតីតមន្រ្តីនៅវិទ្យាស្ថានប៉ាស្ទ័រ បកស្រាយ និងវិភាគការឆ្លងវីរុសកូរ៉ូណា
- អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ
៣- រោគសញ្ញាកង្វះអុកស៊ីហ្សែនក្នុងរាងកាយ
រោគសញ្ញាបញ្ជាក់ថា រាងកាយយើងខ្វះអុកស៊ីសែន មានដូចជា៖
– ដកដង្ហើមបានខ្លីៗ
– ឈឺក្បាល
– សម្រាកមិនស្រួល
– វិលមុខ
– ដកដង្ហើមលឿន
– ឈឺទ្រូង
– អារម្មណ៍ច្របូកច្របល់
– សម្ពាធឈាមខ្ពស់
– មានបញ្ហាគំហើញ
– មួរមៅ
– ចង្វាក់បេះដូងលោតលឿន។
៤- ពេលណាគួរទៅជួបពេទ្យ
ប្រញាប់ទៅជួបពេទ្យភ្លាម បើមានអាការៈដូចខាងក្រោម៖
– ដកដង្ហើមបានខ្លីៗ និងកាន់តែធ្ងន់ធ្ងរទៅៗ
– ពេលសម្រាកដកដង្ហើមបានខ្លី
– គេងសុខៗស្រាប់តែភ្ញាក់ដោយសារដង្ហើមខ្លី។
អត្ថបទពាក់ព័ន្ធ៖
- បារាំងឲ្យពលរដ្ឋនៅក្នុងផ្ទះ១៥ថ្ងៃ ក្រោយផ្ទុះ COVID-19 ខ្លាំង
- មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី?
- រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង
- COVID-19 កំពុងរាតត្បាត! គ្រឿងផ្សំក្នុងអាហារទាំង៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]