ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លងពីសត្វល្អិត

Parasitic Infections (ការ​បង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត​)

និយមន័យការ​បង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត​​ជា​អ្វី? សត្វ​ល្អិត ​គឺ​ជា​ប៉ារ៉ាស៊ីត​ ឬ​អតិសុខុមប្រាណ ​​រស់​នៅ​បាន​ដោយសារ​ពឹង​ផ្អែក​សារពាង្គកាយ​ដទៃ​ដែល​ភាគ​ច្រើន​វា​ផ្ដល់​មក​វិញ​នូវ​ទុក្ខ​ទោស​ និង​ផល​វិបាក​ជា​ច្រើន​ដល់​រាងកាយ​ដែល​វា​នៅ​ជាមួយ​។ បញ្ហា​សត្វ​ល្អិត​នេះ​ គឺ​ចោទ​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​របស់​ប្រជាជន​នៅ​តំបន់​ត្រូពិក ​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ រោគសញ្ញានៅ​ពេល​យើង​មាន​សត្វ​ល្អិត​ក្នុង​ខ្លួន​ហើយ ​វា​នឹង​ចាប់​ផ្ដើម​បឺត​ជញ្ជក់​ថាមពល​របស់​យើង​ និង​បង្ក​ជា​រោគ​សញ្ញា​ដូចជា៖ ជំងឺ​កាមរោគ​ម្យ៉ាង​ដែល​បង្ក​ពី​ប៉ារ៉ាស៊ីត​ Trichomonas វា​មិន​សូវ​មាន​សញ្ញា​អ្វី​ប្រាកដ​ទេ​ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​មាន​រមាស់ ឡើង​ក្រហម និង​ចេញ​ទឹក​រម្អិល​​ច្រើន​ពី​ប្រដាប់​បន្ត​ពូជ។ ប៉ារ៉ាស៊ីត ​Guadias វា​បង្ក​ជា រាក ដើរ​ខ្យល់​ច្រើន ឈឺ​ពោះ​ ឬលាមក​រឹង​ និង​កង្វះ​ជាតិ​ទឹក​ជាដើម​ ប៉ារ៉ាស៊ីត Cryptosporidose វា​បង្ក​ឲ្យ​មាន​ ឈឺ​ពោះ​ ក្អួត​ឬ​ចង្អោរ​ ស្រក​ទម្ងន់​ កង្វះ​ជាតិ​ទឹក​ និង​ស្រក​ទម្ងន់​ជាដើម​ ប៉ារ៉ាស៊ីត Toxoplasmose ​អាច​ទៅ​ជា​ហើម​កូន​កណ្ដុរ​ឈឺ​សាច់ដុំ និង​មាន​សញ្ញា​ដូច​អ្នក​កើត​ផ្ដាសាយ​អ៊ីចឹង​។ ប៉ារ៉ាស៊ីត​នេះ ត្រូវ​គេប្រយ័ត្ន​ណាស់​ចំពោះ​ស្ត្រី​ដែល​កំពុង​ពពោះ។ មូលហេតុ​ប៉ារ៉ាស៊ីតបែង​ចែក​​ជា ​៣​ប្រភេទ ​ធំៗ​៖ បឋមសត្វ៖ គឺ​ជា​ប៉ារ៉ាស៊ីត​ឯក​កោសិកា​អាច​ស្វ័យ​ដំឡើង​ទ្វេ​បាន​ពេល​បាន​ចូល​ទៅ​ក្នុង​រាង​កាយ​មនុស្ស​ មាន​ដូច​ជា​អាមីប​ ឬ ​Guardias​ ជាដើម។ ដង្កូវ​ព្រូន​៖ វា​ជា​ប៉ារ៉ាស៊ីត​ពហុ​កោសិកា​ដែល​អាច​រស់​នៅ​ និង​លូត​លាស់​ក្នុង​សារពាង្គកាយ​របស់​មនុស្ស​បាន មាន​ដូច​ជា ព្រូន​សំប៉ែត ព្រូន​មូល​ជាដើម​។ សត្វ​ល្អិត៖ គឺ​ជា​ប្រភេទ​សត្វ​ដែល​មាន​នៅ​មជ្ឈដ្ឋាន​ជុំវិញ​​ខ្លួន​មនុស្ស​ហើយ​អាច​បង្ក​ទៅ​ជា​ជំងឺ​បាន​នៅ​ពេល​ដែល​វា​បាន​ខាំ ​ឬ​ចូល​ទៅ​ក្នុង​ស្បែក​មនុស្ស​ដូចជា​មូស ​និង​ចៃ​ជាដើម។ ការ​ចម្លង​របស់​ប៉ារ៉ាស៊ីត​មាន​ច្រើន​របៀប​ និង​សណ្ឋាន​ដូចជា​៖ ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត​ ការ​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​គ្មាន​អនាម័យ ឆ្លង​តាម​ឈាម តាម​ការ​រួម​ភេទ តាម​ភ្នាក់​ងារ​ចម្លង​ដូច​ជា​មូស​ក្នុង​ជំងឺ​គ្រុន​ចាញ់​ជាដើម ហានិភ័យគ្នា​យើង​អាច​ប្រឈម​នឹង​ការ​ឆ្លង​ប៉ារ៉ាស៊ីត​មក​ក្នុង​ខ្លួន​ក្នុង​ករណី​ដូច​ខាង​ក្រោម​៖ មាន​ជំងឺ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ មាន​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ដែល​មាន​ការ​រាតត្បាត​ដោយ​ប៉ារ៉ាស៊ីត គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ប្រើ​ប្រាស់​ទឹក​បឹង​ ព្រែក​ ឬ​ទន្លេ​ដែល​មាន​ផ្ទុក​ពង​ព្រូន ​និង​ប៉ារ៉ាស៊ីត មាន​ការ​ប៉ះពាល់​លាមក​សត្វ​ដែល​មាន​ពង​ព្រូន​ ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​គួរ​មាន​សត្វ​ចិញ្ចឹម​នោះ​ទេ​ព្រោះ​ពួក​វា​គឺ​ជា​អ្នក​ដែល​ផ្ទុក​ និង​ដឹកនាំ​មេរោគ​ជា​ច្រើន​ដែល​យើង​មិន​អាច​មើល​ឃើញ ដូច​ជា​ពពួក​ Toxoplasmos។ រោគវិនិច្ឆ័យ​ […]


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

ការពិតអំពីផ្តាសាយបក្សី តើជំងឺនេះឆ្លងទៅមនុស្សដោយរបៀបណា?

ថ្មីៗ​នេះ​មាន​ករណី​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 ដែល​បណ្តាល​ឲ្យ​សត្វ​មាន់​ទា​ស្លាប់​ជាង ១ពាន់​ក្បាល​នៅ​ភូមិ​ព្រែក​តាច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង។ តែ​ទោះ​យ៉ាង​អាជ្ញាធរ​អះអាង​ថា ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ។ នៅ​កម្ពុជា​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ដំបូង​នៅ​អំឡុង ខែ​មករា ឆ្នាំ​២០០៤ និង​ជា​បន្ត​បន្ទាប់​ទៀត។ តើអ្វី​ទៅ​ជា​ជំងឺ​ផ្តាសាយ​បក្សី H5N1? វីរុស​នេះ​ឆ្លង​ទៅ​មនុស្ស​ដោយ​របៀប​ណា? ១. អ្វី​ទៅ​ជា​ជំងឺ​ផ្តាសាយ​បក្សី H5N1 ? វីរុស​ផ្តាសាយ​បក្សី H5N1 គឺ​ជា​វីរុស​គ្រុន​ផ្តាសាយ​មួយ​ប្រភេទ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ និង​ឆ្លង​ខ្លាំង​នៅ​ក្នុង​បក្សី ដែល​គេ​ហៅ​ថា​ជំងឺ​ផ្តាសាយ​បក្សី នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)។ ការ​ចម្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ជា​រឿង​កម្រ តែ​ប្រសិន​បើ​ឆ្លង​ហើយ ​អត្រា​ស្លាប់​មាន​ដល់ ៦០% ឯណោះ។ ២. វីរុស H5N1 ឆ្លង​ទៅ​មនុស្ស​របៀប​ណា? ការ​ឆ្លង​មេរោគ H5N1 លើ​មនុស្ស​អាច​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​អត្រា​ស្លាប់​ខ្ពស់។ ប្រសិន​បើ​វីរុស​នេះ​ប្រែ​រូប វា​អាច​ចម្លង​យ៉ាង​ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយភាគ​ច្រើន​នៃ​ការ​ចម្លង​នោះ តាម​រយៈ​ការ​ប៉ះពាល់ ឬ​បរិភោគ​សត្វ​ឈឺ ដែល​ចម្អិន​មិន​បាន​ល្អ។ ៣. រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​បក្សី​លើ​មនុស្ស - គ្រុន​ក្តៅ (កម្តៅលើសពី ៣៨អង្សាសេ) - ក្អក ហៀរសម្បោរ - ឈឺបំពង់ក - ឈឺសាច់ដុំ - ដង្ហក់ ពិបាកដង្ហើម ឯរោគសញ្ញាដំបូងផ្សេងទៀតមាន - ឈឺពោះ - ឈឺទ្រូង - រាក។


វីរុសកូរ៉ូណា

ក្រសួងណែនាំឲ្យម្ចាស់សេវាសុខាភិបាលឯកជន ចេញវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវតាមកុំព្យូទ័រ

នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​ជូន​ដំណឹង​ស្ដី​ពី​ការ​ក្រើន​រំលឹក​ដល់​ម្ចាស់​សេវា​សុខាភិបាល​ឯក​ជន​ទាំង​អស់ ចេញ​វេជ្ជបញ្ជា និង​លទ្ធផល​ពី​មន្ទីរ​ពិសោធន៍ ឬ​សេវា​អម​វេជ្ជសាស្ត្រ​តាម​កុំព្យូទ័រ ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​សារាចរ​ណែនាំ​លេខ ០៤១ អបស/មព របស់​ក្រសួង។ ក្នុង​នោះ​ដែរ ក្រសួងសុខាភិបាល​បាន​បន្ត​ថា រយៈ​ពេល​កន្លង​មក​នេះ មាន​កន្លែង​ព្យាបាល​ជំងឺ​ឯក​ជន​មួយ​ចំនួន​បាន​អនុវត្ត​ត្រឹម​ត្រូវ​ទៅ​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ស្ដី​ពី​ការ​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ។ ដោយ​ឡែក នៅ​មាន​កន្លែង​ព្យាបាល​ជំងឺ​ឯក​ជន​មួយ​ចំនួន​ទៀត នៅ​តែ​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង ក្នុង​ការ​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ ដោយ​នៅ​តែ​បន្ត​ការ​ចេញ​វេជ្ជបញ្ជា​សរសេរ​ដោយ​ដៃ ខ្ជីខ្ជា អាន​មិន​ដាច់ និង​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត​វេជ្ជសាស្ត្រ។ ក្រសួងសុខាភិបាល​នឹង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ក្នុង​ករណី​ដែល​​នៅ​មាន​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​ណា​មួយ​មិន​ព្រម​គោរព​ទៅ​តាម​ការ​ណែនាំ​ខាង​លើ​នេះ​ទេ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ៥ ០០០ ០០០ (ប្រាំ​លាន​រៀល) ឬ​ដក​យក​អាជ្ញាប័ណ្ណ​មក​វិញ ព្រម​ទាំង​បិទ​កន្លែង​ព្យាបាល​មិន​ឲ្យ​ព្យាបាល​អ្នក​ជំងឺ​ត​ទៅ​ទៀត​ឡើយ។


វីរុសកូរ៉ូណា

អាល់កុល ឬជែលសម្អាតដៃ តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់

គ្នា​យើង​មួយ​ចំនួន បារម្ភ​ខ្លាច COVID-19 ពេក ម្យ៉ាង​ដោយ​ហេតុថា អាល់កុល ឬជែល អាច​បាញ់​សម្លាប់​មេរោគ​បាន មាន​អ្នក​ខ្លះ​បាន​យក​វា​មក​បាញ់​លើ​រាងកាយ។ តែ​អ្នក​ជំនាញ​អះអាង​ថា ការ​ធ្វើ​បែប​នេះ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ការ​បាញ់​សារធាតុ ឬ​ទឹក​សម្លាប់​មេរោគ អាល់កុល លើ​រាងកាយ​មនុស្ស​យើង មិន​អាច​ជួយ​ប្រឆាំង​នឹង​វីរុស COVID-19 បាន​នោះ​ទេ វា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់សុខភាពមនុស្សបាន។ លោក​ជំទាវ​បាន​បន្ត​ថា លើក​លែង​តែ​ការ​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ​ជាមួយ​ទឹកស្អាត អាល់កុល ឬ​ជែល ដែល​ជា​វិធានការ​សម្រាប់​ការពារ​ការ​ចម្លង​វីរុស COVID-19។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! នៅ​អត្ថបទ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ដែល​បក​ប្រែ​ក្រៅ​ផ្លូវការ​របស់​លោក​ជំទាវ ឱ វណ្ណឌីន បាន​ហាម​យក​ថ្នាំ​សម្លាប់​មេរោគ អាល់កុល ឬ​សារធាតុ​សម្លាប់​មេរោគ​ទៅ​លើ​ខ្លួន​មនុស្ស​នៅ​ក្នុង​គ្រប់​កាលៈទេសៈ។ សារធាតុ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ពុល ប្រសិន​បើ​ប៉ះមាត់ ហើយ​លេប​ចូល​ទៅ អាច​ធ្វើ​ឲ្យ​រំខាន រមាស់ ឬ​អាលែកហ្ស៊ី ធ្វើ​ឲ្យ​ខូច​ស្បែក និង​ភ្នែក។ អាល់កុល ឬជែល អាច​ប្រើប្រាស់​សម្អាត​ដៃ​របស់​មនុស្ស​ពី​ភាព​កខ្វក់ ដែល​មាន​ជាប់​មេរោគ​នៅ​ដៃ តែ​មិន​ត្រូវ​ប្រើ​សម្រាប់​បាញ់​លើ​ខ្លួន​ប្រាណ​ឡើយ។ ឯថ្នាំ​សម្លាប់​មេរោគ […]


វីរុសកូរ៉ូណា

អ្នក​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ហើយ គួរ​បន្ត​ពាក់​ម៉ាស​ទៀត​អត់?​

វ៉ាក់សាំង​កូ​វីដ​១៩ ត្រូវ​រដ្ឋា​ភិបាល​ប្រទេស​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ហើយ​ គិត​មក​ដល់​ពេល​នេះ។ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង ក៏​មាន​ដែរ​ជា​ចម្ងល់​ថា​តើ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច ត្រូវ​នៅ​បន្ត​ពាក់​ម៉ាស​ដែរ​ឬទេ?​ ​​​លោក​ស្រី​​ Leana Wen វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ជា​សាស្រ្តាចារ្យ​នៅ​សាក​វិទ្យា​ល័យ​ George Washington ​បាន​ពន្យល់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន CNN កាល​ពីថ្ងៃទី​១៤ ខែធ្នូ​ថា​ ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​ត្រូវ​បន្ត​ពាក់​ម៉ាស​មុន​នឹង​គ្រប់​គ្នា​បាន​ទទួល​វ៉ាក់​សាំង​។ លោក​ស្រី​ពន្យល់​ថា តាម​ការ​សិក្សា​វ៉ាក់​សាំងបង្កា​កូវីដ​១៩ Pfizer/BioNTech ​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រើ​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​មិន​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ និង​មាន​ជំងឺ​​​ធ្ងន់​។ ចំណុច​នេះ លោក​ស្រី​បញ្ជាក់​ថា​ វ៉ាក់សាំង​ទំនង​ជា​អាច​ការ​ពារ​មនុស្ស​យើង​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ ដែល​វិវត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​ផ្សេងៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​ពារ​មិន​ឲ្យ​មនុស្ស​យើង​ឈឺ​ធ្ងន់ ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ប៉ុន្តែ លោក​ស្រី​ថា​ ការសិក្សា​លើ​វ៉ាក់សាំង​មិន​បាន​បញ្ជាក់​ទេ​ថា តើ​វ៉ាក់សាំង​អាច​ការ​ពារ​មិន​ឲ្យ​វីរុស​កូវីដ​១៩ តោង​ជាប់​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នក​បាន​ទទួល​វ៉ាក់សាំង​ ហើយ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​ឬ​យ៉ាងណា​ទេ​។ លោក​ស្រី​បន្ថែម​ថា វា​នៅ​តែ​មាន​លទ្ធភាព​អាច​​កើត​មាន​​ថា​អ្នក​បាន​ចាក់​វ៉ាក់សាំង​ហើយ ប៉ុន្តែ​នៅ​តែ​អាច​ជា​អ្នក​ពាំនាំ​វីរុស​កូវីដ​១៩​ ឆ្លង​ទៅ​អ្នក​ផ្សេង​បាន ដោយ​គ្រាន់តែ​ថា​អ្នក​ទាំង​នោះ​មិន​មាន​ចេញ​រោគសញ្ញា។​​ ដូច​នេះ លោក​ស្រី​ថា ពេល​អ្នក​ទាំង​នោះ​និយាយ ដក​ដង្ហើម ឬ​កណ្ដាស់ នឹង​នៅ​តែ​អាច​មាន​លទ្ធភាព​ចម្លង​វីរុស​ទៅ​អ្នក​ផ្សេង​បាន​។​​​​​ អត្ថបទគួរអាន៖ ក្រសួងសុខាភិបាល ប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺអុតស្វា អ្នកណាខ្លះប្រឈមហានិភ័យខ្ពស់ក្នុងការកើតជំងឺអុតស្វា? ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា ដូច​នេះ​ហើយ លោក​ស្រី​ថា​វាជា​ការ​សំខាន់​ណាស់​ដែល​គ្រប់​គ្នា​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​ត្រូវ​ការពារ​ខ្លួន​កុំឲ្យ​វីរុស​ចូល​ដល់​ក្នុង​ខ្លួន​បាន​។​​ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ បាន​ជា​លោក​ស្រី​ថា […]


ជំងឺគ្រុនឈាម

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ មួយណាធ្ងន់ធ្ងរជាង?(វីដេអូ)

យើង​ធ្លាប់​ឮ​ញឹក​ញាប់​អំពី​ជំងឺ​គ្រុនឈាម ចំណែក​ជំងឺ​គ្រុន​ឈីក​វិញ​មិន​សូវ​កើត​មាន​ប៉ុន្មាន​ទេ តែ​តាម​ពិត​ទៅ ជំងឺ​ទាំង​២​នេះ​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​ដូច​គ្នា។ តើ​ជំងឺ​ទាំង​២​នេះ មាន​ចំណុច​ដូចគ្នា​ត្រង់​ណា​ខ្លះ? ហើយ​មួយ​ណា​ធ្ងន់ធ្ងរ​ជាង? ១. ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុនឈាម​បណ្តាល​ពី​វីរុស​គ្រុនឈាម ដែល​ចម្លង​តាម​មូស​ខ្លា​ញី​ខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុន​ឈាម​មាន ៤ប្រភេទ និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​កុមារ​កើត​ញឹក​ញាប់​ជាង​គេ។ គ្រុនឈាម​ភាគច្រើន​ជា​ប្រភេទ​ស្រាល តែ​បើ​ជា​ប្រភេទ​ធ្ងន់ អាច​បះពាល់​ដល់​ជីវិត ជា​ពិសេស​ដែល​ទទួល​ការ​ព្យាបាល​មិន​ត្រឹមត្រូវ ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ការ​យឺត​យ៉ាវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖ – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ ២. ជំងឺគ្រុនឈីក ជំងឺគ្រុនឈីក​បង្ក​ដោយ​វីរុស​ឈីក ឬ Chikungunya បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម […]


ពុលចំណីអាហារ

ករណីពុលស្រាសនៅកំពង់ឆ្នាំង បើមនុស្ស​ពេញ​វ័យហ៊ានផឹក ៣០០ មិល្លីលីត្រឡើងទៅអាចស្លាប់បាន

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ បាន​រក​ឃើញ​វត្តមាន​សារធាតុ​មេតាណុល​ក្នុង​ស្រា ករណី​ពុល​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​សង្ស័យ​ថា​បណ្តាល​មកពី​ការ​ទទួល​ទាន​ស្រា។ កាលពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២០ មន្ត្រី​ជំនាញ ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន បាន​ចុះ​ប្រតិបត្តិ​ការ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​ស៊ើបអង្កេត នៅ​ទីតាំង​កើត​ហេតុ​ស្ថិត​ក្នុង​ភូមិ​ជី​ប៉្រង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង និង​សិប្បកម្ម​ផលិតផល​ស្រា​ចំនួន ០៨ កន្លែង ៣ កន្លែង ស្ថិត​ក្នុង​ស្រុក​ទឹក​ផុស និង ៥ កន្លែង​ទៀត​ក្នុង​ស្រុក​កំពង់​ត្រឡាច។ ក្នុង​ប្រតិបត្តិការ​នេះ​មន្ត្រី​ជំនាញ បាន​ការ​សាកសួរ​ព័ត៌មាន សាវតារ ពាក់ព័ន្ធ​នៃ​ការ​ពុលបាន​ប្រមូល និង​ដក​យក​គំរូ​សំណាក​ស្រា​សរុប​ចំនួន ៧៣ គំរូ ១៨ គំរូ​ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង និង ៥៥ គំរូ ទទួល​បាន​ពី​ទី​តាំង​សិប្បកម្ម ៨ កន្លែង មក​ធ្វើ​ការ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប.។លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​គំរូ​សំណាក​រួមមាន៖ - ៥ គំរូ​នៃ​ស្រា​ចំនួន ១៦ គំរូ ដែល​ទទួល​បាន​ពី​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត មាន​វត្តមាន​មេតាណុល​ក្នុង​កម្រិត​ខ្ពស់​ចាប់ពី ១០.៥% រហូត​ដល់ ១៧.២៥ % […]


វីរុសកូរ៉ូណា

ម៉ាក់​ៗ​​កំពុង​ពពោះ​ បើ​កើត​កូវីដ១៩​ អាច​ចម្លង​ទៅ​កូន​​ដែរ​អត់​?​

ម៉ាក់​ៗ​ច្បាស់​ជា​កំពុង​តែ​បារម្ភ​ខ្លាំង​ហើយ​ ដែល​ពពោះ​ចំ​ពេល​កូវីដ១៩ ​បែប​នេះ​ និង​ចង់​ដឹង​ឲ្យ​ច្បាស់​ថា​ បើ​ម៉ាក់​ៗ​កើត​កូវីដ​ អាច​ចម្លង​ទៅ​អា​អូននៅ​ក្នុង​ផ្ទៃ​ដែរ​ឬ​យ៉ាង​ណា​?​ ​​​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ គឺ​មាន​សុខភាព​ល្អ​ធម្មតា ​គិត​ត្រឹម​ពេល​ដែល​​​អា​អូន​កើត​បាន​ចន្លោះ​​​​អាយុ​៦​ ទៅ​៨​សប្ដាហ៍។​ ខណៈ​ពេល​ដែល​​ការ​ស្រាវជ្រាវ​​នេះ​កំពុង​តែ​បន្ត​ ​ ​ការ​រក​ឃើញ​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​គ្រួសារ​ដែល​កើត​កូវីដ១៩​ មាន​ក្តី​សង្ឃឹម​ផង​ដែរ​។ ១.សុខភាព​អា​អូន​ដែល​​ម៉ាក់​ៗ​កើត​កូវីដ​១៩ ​បើ​យោង​​តាម​​ការ​សិក្សា​​លើ​ទារក​ចំនួន​២៦៣​នាក់​​ ដែល​មាន​ម៉ាក់​ៗ​ចូលរួម​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​​អំពី​លទ្ធផល​នៃ​​មេរោគ​កូវីដ​​លើ​​ស្ត្រី​មាន​ទម្ងន់ (PRIORITY) ​ដែល​ការ​សិក្សា​នេះ​ ផ្ដោត​លើ​ស្ត្រី​ដែល​បាន​បញ្ជាក់​ថា​​កើត​ជំងឺ​កូវីដ​១៩​​ ​ឬ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​។​ ​​លទ្ធផល​បាន​បង្ហាញ​ថា​ អត្រា​ប្រេវ៉ាឡង់​​នៃ​​បញ្ហា​ទារក​កើត​មិន​គ្រប់​ខែ​ និង​​​ជំងឺ​ផ្លូវ​ដង្ហើម​ គឺ​មិន​មាន​ភាព​ខុស​គ្នា​រវាង​ទារក​​ដែល​កើត​ពី​ម៉ាក់​ៗ​ចំនួន​១៧៩​នាក់​ ដែល​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ និង​ម៉ាក់​ៗ​ចំនួន​៨៤​នាក់​ផ្សេង​​ទៀត​ ដែល​អវិជ្ជមាន​ជំងឺ​កូវីដ​ឡើយ​។ ជា​មួយ​គ្នា​នេះ​ដែរ​ មាន​ទារក​ចំនួន២​នាក់​ (១,១%)​ ​ដែល​មាន​ម៉ាក់​ៗ​ វិជ្ជមាន​កូវីដ​១៩ ​ក៏​កើត​មាន​ជំងឺ​កូវីដ​១៩​នេះ​ដែរ​។​ ទារក​ម្នាក់​ពុំ​មាន​បញ្ហា​សុខភាព​នោះ​ទេ​ រី​ឯ​ទារក​ម្នាក់​ទៀត​​​កើត​មិន​គ្រប់​ខែ​ និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ (ឧទាហរណ៍​ ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​)។​ ​ប៉ុន្តែ​បញ្ហា​នេះ​ ​ត្រូវ​បាន​​គេ​ណែ​នាំ​ថា គឺ​ជា​រឿង​ធម្មតា​សម្រាប់​ទារក​ដែល​កើត​នៅ​អាយុ​២៦​សប្ដាហ៍​ប៉ុណ្ណោះ​ ហើយ​ទារក​ទាំង​២នោះ​ ពុំ​ត្រូវ​បាន​សម្រាក​ព្យាបាល​សារ​ជាថ្មី​ឡើយ​ នៅ​ក្នុង​អំឡុង​ពេល​តាម​ដាន​នេះ​។​​​​ ​​​ក្នុង​ចំណោម​ម៉ាក់​ៗ​ដែល​វិជ្ជមាន​កូវីដ​១៩​ អ្នក​ដែល​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នៅ​ពីរ​សប្ដាហ៍​​ចុងក្រោយ​​នៃ​ការ​មាន​គភ៌​ ទំនង​ជា​​កូន​កើត​មិន​គ្រប់​ខែ​ ​ហើយ​ទារក​​ក៏​ត្រូវ​បញ្ជូន​ទៅ​ផ្នែក​ថែទាំ​ពិសេស​ផង​ដែរ។ ប៉ុន្តែ​ទារក​ទាំង​នោះ​មាន​សុខភាព​ល្អ​ជា​ធម្មតា​ នៅ​ពេល​ដែល​​ពួកគេ​មាន​កើត​បាន​អាយុ​៦ […]


ពុលចំណីអាហារ

ករណីសង្ស័យពុលស្រាសនៅកំពង់ឆ្នាំង បង្កឲ្យមានអ្នកស្លាប់ ៥ នាក់

រូបភាព៖ cnc អ្នក​នាំ​ពាក្យ​ក្រសួង​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា ករណី​សង្ស័យ​ពុល​ស្រា​ស​នៅ​ខេត្ត​កំពង់ឆ្នាំង​បង្ក​ឲ្យ​អ្នក​ស្លាប់​រហូត​ដល់ ៥ នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង ១០០ នាក់​ទៀត។ លោក​ជំទាវ​បញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង ១៨:០០ នាទី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំងដែលទទួលបាន ករណី​សង្ស័យ​ពុល​ស្រា​ស​នៅ​ខេត្ត​កំពង់ឆ្នាំង​នា​ថ្ងៃ​ទី​២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ បាន​កើត​ឡើង​នៅ​ឃុំ​ខ្លុង​ពពក ស្រុកទឹកផុស។ សម្រាប់​​​អ្នក​មាន​អាការ:​សង្ស័យ​ពុល​ស្រា​ស នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន ១០៥ នាក់ (ស្រី ៦នាក់) ក្នុង​ចំណោម​នោះ អ្នក​មាន​​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ចំនួន ៦ នាក់ និង​បាន​បញ្ជូន ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំនួន ០៥ នាក់ (ស្លាប់​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​ចំនួន ០២ នាក់ និង​ករណី​នៅ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ ០១នាក់) មាន​ករណី​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ០១នាក់ ស្លាប់​នៅ​ផ្ទះ ០១ នាក់ និង​បាន​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍​ចំនួន ១០ នាក់។ សរុប​អ្នក​រងគ្រោះ​ចំនួន ១១៥ នាក់ (ស្រី […]


វីរុសកូរ៉ូណា

បន្ទាន់! ក្រសួងប្រកាសផ្អាកដំណើរការសាលាឯកជនបណ្តោះអាសន្ន

ក្រសួងអប់រំ យុវជន និង​កីឡា​បាន​ប្រកាស​ផ្អាក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​ឯកជន​បណ្តោះ​អាសន្ន​ រយៈពេល ២សប្តាហ៍ ដើម្បី​បង្ការ​ការ​ឆ្លង COVID-19 ចូល​ក្នុង​សាលារៀន និង​ក្នុង​សហគមន៍។ ការ​ផ្អាក​នេះ​គ្រឹះស្ថាន​សិក្សា​ឯកជន​ត្រូវ​បន្ត​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើក​លែង​តែ​ថ្នាក់ទី​១២ ដែល​ត្រូវ​បន្ត​ការ​សិក្សា​ត្រៀ​មប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ ធ្នូ ២០២០។ ទន្ទឹម​នឹង​​ប្រកាស​​ផ្អាក​​ដំណើរ​ការ​​គ្រឹះស្ថាន​​សិក្សា​​ឯកជន​​បណ្តោះ​​អាសន្ន​ រយៈពេល ២សប្តាហ៍ ក្រសួង​​ក៏​​បាន​ជូន​ដំណឹង​ឲ្យ​បញ្ចប់​ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​ថ្ងៃទី៣០ វិច្ឆិកា ២០២០ សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ។ ចំណែក​ឯ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​បឋម​ភូមិ​​នាថ្ងៃ​ទី៣០ វិច្ឆិកា​នេះ នឹង​បន្ត​ប្រពឹត្ត​ទៅ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​រៀងៗ​ខ្លួនៗ។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ