តាមពិតទៅ ជំងឺហឺតមិនបង្កការគំរាមកំហែងដល់សុខភាពឆ្អឹងដោយផ្ទាល់ឡើយ ប៉ុន្តែប្រភេទថ្នាំខ្លះ ដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺនេះ និងឥរិយាបថមួយចំនួន អាចជះឥទ្ធិពលមិនល្អដល់គ្រោងឆ្អឹងរបស់យើង។
អ្វីទៅជំងឺហឺត?
ជំងឺហឺតជាជំងឺសួតរ៉ាំរ៉ៃ ដែលធ្វើឲ្យផ្លូវដង្ហើមរលាក និងរួមតូច ហើយវាកើតឡើងចំពោះមនុស្សគ្រប់វ័យ។ អ្នកដែលកើតជំងឺហឺត ងាយនឹងធ្វើទុក្ខ នៅពេលដែលប៉ះពាល់ទៅនឹងជាតិពុល សារធាតុបង្កអាលែកហ្ស៊ី ការហាត់ប្រាណ ការឆ្លងមេរោគ ពិបាកចិត្ត ឬប្រភេទអាហារមួយចំនួន។ រោគសញ្ញានៃជំងឺនេះ រួមមានក្អក ដកដង្ហើមតឹងៗ តឹងទ្រូង ពិបាកដកដង្ហើម ចង្វាក់បេះដូងលោតញាប់ និងបែកញើស។
អ្វីទៅជាជំងឺពុកឆ្អឹង?
ការបាក់ឆ្អឹងដោយសារតែជំងឺពុកឆ្អឹង អាចបណ្ដាលឲ្យមានការឈឺចាប់ និងពិការភាពផងដែរ។
កត្តាហានិភ័យនៃការវិវត្តទៅជាជំងឺពុកឆ្អឹង រួមមាន៖
- កំហាប់ឆ្អឹងតូច ឬរួម
- ប្រវត្តិគ្រួសារដែលកើតជំងឺពុកឆ្អឹង
- ដល់វ័យអស់រដូវ និងមករដូវលឿនពេក
- រាំងរដូវខុសប្រក្រតី
- ការប្រើប្រាស់ថ្នាំជាក់លាក់រយៈពេលយូរ ដូចជាថ្នាំព្យាបាលជំងឺហឺត ជំងឺសើស្បែក កង្វះក្រពេញទីរ៉ូអ៊ីដ និងប្រកាច់
- កង្វះជាតិកាល់ស្យូម
- កង្វះការធ្វើលំហាត់ប្រាណ
- ជក់បារី
- ញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល
ហេតុអ្វីបានជាជំងឺហឺត និងជំងឺពុកឆ្អឹងមានពាក់ព័ន្ធគ្នា?
ជាក់ស្ដែង អ្នកជំងឺហឺតមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង ជាពិសេសនៅឆ្អឹងខ្នង ដោយសារតែថ្នាំប្រឆាំងនឹងការរលាក សម្រាប់ព្យាបាលជំងឺហឺត អាចកាត់បន្ថយការស្រូបយកជាតិកាល់ស្យូមពីអាហារ កាត់បន្ថយជាតិកាល់ស្យូមពីតម្រងនោម កាត់បន្ថយការកកើតឆ្អឹង និងធ្វើឲ្យឆ្អឹងបាត់បង់កាន់តែច្រើន។ មួយវិញទៀត ការធ្វើលំហាត់ប្រាណក៏អាចបង្កឲ្យជំងឺហឺតធ្វើទុក្ខផងដែរ ហេតុនេះហើយ ទើបអ្នកជំងឺហឺតជៀសវាងការធ្វើលំហាត់ប្រាណដែលទាក់ទងនឹងការទ្រទម្ងន់ ដែលជាលំហាត់ប្រាណពង្រឹងឆ្អឹងដ៏មានប្រសិទ្ធភាព។
[embed-health-tool-bmi]