បញ្ហាឆ្អឹង និងសន្លាក់បានធ្វើឲ្យប្រជាពលរដ្ឋរាប់លាននាក់នៅលើពិភពលោក ពិបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ជាក់ស្ដែងបញ្ហាឆ្អឹង និងសន្លាក់ គឺជាមូលហេតុបង្កមួយធ្វើឲ្យមនុស្សជាច្រើនលើពិភពលោកឈឺចាប់រយៈពេលយូរ និងមានខ្លះរហូតមិនអាចដើរបានក៏មាន។ ដូចនេះ វិធីដែលល្អ គឺវិធីការពារ ត្រូវធ្វើយ៉ាងណាកុំឲ្យកើតបញ្ហានេះ ឬពន្យារពេលកើតឲ្យបានយូរតាមដែលអាចធ្វើបាន។
ខាងក្រោមនេះ ជាតិចនិកចំនួនបួន ជួយគ្នាយើងបង្កើនសុខភាពឆ្អឹង និងជៀសវាងបញ្ហាឆ្អឹង និងសន្លាក់កើតមាន។
១. ហាត់ប្រាណ
វិធីដែលល្អបំផុតមួយជួយរក្សា និងបង្កើនសុខភាពទូទៅរបស់យើងគឺការធ្វើខ្លួនឲ្យរវល់មានបញ្ចេញសកម្មភាពរាងកាយច្រើនក្នុងជីវភាពប្រចាំថ្ងៃ។ មិនថាយើងហាត់ប្រាណបែបធម្មតាៗ ឬហាត់ប្រាណយកសាច់ដុំ សុទ្ធតែជាវិធីល្អជួយសុខភាពឆ្អឹង និងសាច់ដុំ។
ដើម្បីបញ្ចៀសនូវរបួសផ្សេងៗ យើងត្រូវពត់ពេនខ្លួនទាំងមុន និងក្រោយការហាត់ប្រាណ ដើម្បីជួយរក្សា និងបង្កើនភាពបត់បែនរបស់រាងកាយ។ ដូចគ្នាដែរ បើសិនជាយើងកំពុងមានបញ្ហាឆ្អឹងស្រាប់ មិនគួរហាត់ប្រាណខ្លាំងៗដូចជាការរត់ នោះទេ។ ការដើរហាត់ប្រាណ និងពត់ខ្លួនចុះក្រោមឡើងលើ ជាវិធីសាស្រ្តល្អបំផុតមួយជួយបង្កើនភាពរឹងមាំ ដោយមិនចាំបាច់ដាក់សម្ពាធខ្លាំងលើសន្លាក់។
២. របបអាហារល្អចំពោះសុខភាព
ពេលដែលយើងមានទម្លាប់ល្អក្នុងការហាត់ប្រាណប្រចាំថ្ងៃ នោះយើងក៏នឹងបានឃើញថារបបអាហារល្អចំពោះសុខភាពក៏ដើរតួសំខាន់ដែរ។ ការដាក់បញ្ចូលរបបអាហារមានសារធាតុចិញ្ចឹមគ្រាប់គ្រាន់ និងត្រឹមត្រូវជួយឲ្យយើងមានសុខភាពល្អ។ ពេលនិយាយដល់របបអាហារត្រឹមត្រូវ ស្របពេលយើងជាអ្នកហាត់ប្រាណប្រចាំផងនោះ គឹមិនអាចរំលងអាហារមានជាតិកាល់ស្យូម និងវីតាមីន D បានទេ ព្រោះថាសារធាតុទាំងពីរនេះមានប្រយោជន៍សំខាន់ដល់សុខភាពឆ្អឹង។
៣. ចេះជ្រើសរើសសម្លៀកបំពាក់
និយាយដល់ចំណុចនេះដូចជាប្លែកបន្ដិចដែរ តែថាការស្លៀកពាក់ពិតជាមានទំនាក់ទំនងទៅនឹងសុខភាពឆ្អឹង និងសន្លាក់។ ការប្រើប្រាស់សម្លៀកបំពាក់ប្រចាំថ្ងៃ គួរតែជ្រើសរើសសម្លៀកបំពាក់ណាដែលមានផាសុកភាព ជាជាងរឹបតឹងណែន។ ដូចគ្នាដែរ ការជ្រើសរើសស្បែកជើងក៏ដូចគ្នា ត្រូវរើសស្បែកជើងណាដែលងាយស្រួលដើរ អាចទ្រទម្ងន់បានល្អ មិនគួរពាក់ស្បែកជើងមានកែងខ្ពស់ៗ និងត្រូវប្រាកដថាស្បែកជើងមិនតឹងពេក អាចរំខានដល់ដំណើរការឈាមរត់នៅជើងរបស់យើង។
៤. បែបបថរស់នៅល្អ
[embed-health-tool-bmi]