ចំណេះដឹងមូលដ្ឋាន
១. អ្វីទៅជាការវះកាត់សរសៃវ៉ែនរីកធំ ?
បញ្ហាសរសៃឈាមវ៉ែនរីកធំ ភាគច្រើនកើតនៅលើកំភួនជើង ជាពិសេសនៅផ្នែកខាងក្រោយនៃជង្គង់។ ជាទូទៅបញ្ហានេះកើតឡើងដោយសារកត្តាហ្សែន ហើយនឹងកាន់តែធ្ងន់ធ្ងរនៅអំឡុងពេលពពោះ ឬក៏ពេលដែលអ្នកឈរច្រើន។ ជាទូទៅ វ៉ាល់ជាច្រើន (សន្ទះទប់ឈាម) របស់សរសៃឈាមវ៉ែននៅនឹងជើង ជួយទប់ឈាមដែលហូរទៅកាន់បេះដូងមិនឲ្យត្រលប់ចុះមកក្រោមវិញ។ ក៏ប៉ុន្តែ ប្រសិនបើមានវ៉ាល់ណាមួយមានបញ្ហានោះឈាមដែលហូរទៅកាន់បេះដូងអាចនឹងហូរចុះមកជើងវិញ បង្កឲ្យកើតមានជំងឺរីកសរសៃឈាមវ៉ែននេះ។
២. ហេតុអ្វីបានជាត្រូវព្យាបាលដោយវះកាត់?
ការព្យាបាលដោយវះកាត់អាចជួយទប់ស្កាត់រោគសញ្ញា ក៏ដូចជាផលវិបាកផ្សេងៗដែលបង្កឡើងដោយជំងឺសរសៃឈាមវ៉ែនរីកធំនេះ។
ជម្រើសនៃការព្យាបាល និងហានិភ័យនៃការវះកាត់
គេអាចធ្វើការព្យាបាលបញ្ហារីកសរសៃឈាមវ៉ែននេះតាមច្រើនរបៀប។ ចំពោះកម្រិតរាងស្រាល គេអាចជ្រើសរើសការពាក់ស្រោមជើងបារដើម្បីរិតបណ្តឹង ក៏ដូចជាទ្រទង់ឈាមដែលបាញ់ទៅកាន់បេះដូងមិនឲ្យហូរធ្លាក់ចុះមកវិញ។ វិធីសាស្ត្រផ្សេងទៀតមានដូចជា ការចាក់ថ្នាំឲ្យសរសៃឈាមរួញស្វិត (foam sclerotherapy) ការប្រើចរន្តអគ្គិសនី (radio-frequency ablation) ឬក៏កាំរស្មី ដុតជាលិកាដែលខូចខាត (endovenous laser ablation)។ យ៉ាងណាមិញ វិធីទាំងនេះមិនអាចព្យាបាលបញ្ហាសរសៃវ៉ែនរីកធំនេះឲ្យជាដាច់នោះទេ វាអាចនឹងរើឡើងវិញក្រោយពេលព្យាបាល។
អត្ថបទពាក់ព័ន្ធ៖ ក្បួនងាយៗ បន្ថយហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល
ហានិភ័យនៃការវះកាត់
មុនពេលសម្រេចចិត្តជ្រើសរើសការវះកាត់ គប្បីស្វែងយល់អំពីហានិភ័យ ក៏ដូចជាផលវិបាកក្រោយការវះកាត់ជាមុនសិន។ ក្នុងករណីនៅមានការសង្ស័យ ឬមន្ទិលណាមួយ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានច្បាស់លាស់។
ចំណុចគួរយល់ដឹងអំពីការវះកាត់
១. វិធីសាស្ត្រវះកាត់
ជាទូទៅ ការវះកាត់នឹងធ្វើឡើងដោយចាក់ថ្នាំសន្លប់ហើយអាចមានរយៈពេលពី២០នាទីទៅ៣ម៉ោង ទៅតាមករណីនីមួយៗ។ វិធីសាស្ត្រវះកាត់នឹងអាចត្រូវធ្វើឡើងដោយការផ្តាច់សរសៃឈាមវ៉ែនដែលនៅសើៗពីសរសៃដែលនៅជ្រៅ នៅត្រង់ ក្រលៀន ឬក៏ផ្នែកខាងក្រោយជង្គង់។ គ្រូពេទ្យប្រហែលជាត្រូវវះកាត់ច្រើនកន្លែងទៅតាមប្រវែងរបស់សរសៃដែលរីកនោះ។ ចំពោះសរសៃឈាមវ៉ែនដែលធំ ឬក៏មានតួនាទីសំខាន់ គេនឹងធ្វើការវះយកចេញដោយប្រើឧបករណ៏ពិសេសទៅតាមករណីទាំងនោះ។
២. ការថែទាំក្រោយពេលវះកាត់
ក្រោយពេលវះកាត់ គ្រូពេទ្យអាចនឹងអនុញ្ញាតឲ្យអ្នកទៅផ្ទះបានភ្លាម ឬក៏តម្រូវឲ្យអ្នកគេងពេទ្យថែមមួយថ្ងៃទៀតទៅតាមស្ថានភាពជាក់ស្តែង។ រយៈពេលពីរទៅបីថ្ងៃបន្ទាប់ នៅពេលដែលមុខរបួសចាប់ផ្តើមសះ អ្នកអាចនឹងធ្វើការងារដូចធម្មតាបាន (គប្បីកុំទាន់ធ្វើការធ្ងន់ពេក)។
អ្នកគប្បីធ្វើលំហាត់ប្រាណប្រចាំថ្ងៃដើម្បីឲ្យមុខររបួសកាន់តែឆាប់សះ ក៏ដូចជាឆាប់មានកម្លាំងកំហែងដូចមុនវិញ។ ក៏ប៉ុន្តែ សូមធ្វើការពិគ្រោះជាមួយគ្រូពេទ្យជាមុន មុននឹងចាប់ផ្តើមធ្វើលំហាត់ប្រាណណាមួយ។ ក្នុងករណីមានអ្វីសង្ស័យ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានច្បាស់លាស់។
អត្ថបទពាក់ព័ន្ធ៖ ហាត់ប្រាណមុនញ៉ាំអាហារពេលព្រឹក ជួយរាងកាយប្រឆាំងជំងឺទឹកនោមផ្អែមបាន
ផលវិបាកក្រោយពេលវះកាត់
ក្រោយពេលវះកាត់មានអ្វីកើតឡើងខ្លះ?
មិនខុសគ្នាពីជំងឺដទៃទេ ហានិភ័យក៏ដូចជាផលវិបាកសុទ្ធតែអាចកើតឡើងក្រោយពេលព្យាបាល។ គប្បីធ្វើការសាកសួរគ្រូពេទ្យអំពីផលវិបាកផ្សេងៗដែលអាចកើតឡើងក្រោយពេលវះកាត់។ ជាទូទៅ ផលវិបាករបស់វាអាចមានដូចជា ប្រតិកម្មទៅនឹងថ្នាំស្ពឹក ហូរឈាមធ្ងន់ធ្ងរ ឬក៏ឈាមកកក្នុងសរសៃឈាម (កំណកឈាមក្នុងសរសៃឈាមវ៉ែន)។
បន្ថែមពីលើនេះ ផលវិបាកមួយចំនួនទៀតក៏អាចកើតមានដែរ ដូចជា:
- ឡើងដុំនៅលើមុខរបួសវះ
- មានអារម្មណ៍ស្ពឹក ឬក៏ដូចម្ជុលចាក់ៗ
- ប៉ះពាល់សរសៃប្រសាទផ្សេងៗ
- សរសៃឈាមអាចនៅតែបន្តរីក
- សរសៃវ៉ែនឡើងរីកច្រើនចេញទំរង់ដូចពីងពាង
- ហើមជើង
- ធ្វើឲ្យសរសៃអាកទែរ វ៉ែន និងសរសៃប្រសាទធំៗមួយចំនួននៅនឹងជើងរបួស
ដើម្បីកាត់បន្ថយនូវផលវិបាកផ្សេងៗដែលអាចកើតឡើងក្រោយការវះកាត់ គប្បីធ្វើតាមការណែនាំរបស់គ្រូពេទ្យទាក់ទងនឹងតំហែទាំជុំវិញការវះកាត់ ដូចជា ការតមអាហារមុនពេលវះកាត់ ឬក៏ផ្អាកប្រើប្រាស់ថ្នាំណាមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ។
[embed-health-tool-bmi]