backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Pacemaker Insertion (វះកាត់ដាក់ថ្មបេះដូង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ Jan 20, 2020

Pacemaker Insertion (វះកាត់ដាក់ថ្មបេះដូង)

ចំណេះដឹងមូលដ្ឋាន

១- អ្វីទៅជាថ្មបេះដូង?

ថ្ម​បេះដូង គឺ​ជា​ឧបករណ៍​សម្រាប់​ព្យាបាល​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត។ ថ្ម​បេះដូង គឺ​ជា​ដុំ​ប្រអប់​តូច​មួយ​ដែល​មាន​ចរន្ត​អគ្គិសនី និង​ថ្ម។ ជា​ធម្មតា គេ​យក​ថ្ម​បេះដូង​នេះ​ដាក់​ក្រោម​ស្បែក នៅ​ពី​ក្រោម​ឆ្អឹង​ដង​កាំបិត​បន្តិច និង​ឱ្យ​អគ្គិសនី​ឆ្លង​កាត់​ខ្សែ​មួយ​ឬ​ច្រើន ដែល​រត់​តាម​សរសៃ​ឈាម​វ៉ែន​ចូល​ទៅ​ក្នុង​បេះដូង។

មូលហេតុដែលធ្វើឱ្យចង្វាក់បេះដូងដើរខុសប្រក្រតី

ចង្វាក់​បេះដូង​​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចរន្ត​អគ្គិសនី​ដែល​បញ្ជា​មក​ពី​ក្រុម​កោសិកា​បេះដូង​មាន​ឈ្មោះ​ថា Sinus node ។ នៅ​ពេល​បេះដូង​ដើរ​ធម្មតា ចរន្ត​អគ្គិសនី​ធ្វើ​ឱ្យ​ថត​បេះដូង​ខាង​លើ​ទាំងពីរ (atria) កន្ត្រាក់ និង​រលា​ដំណាលៗ​​គ្នា ហើយ​ថត​បេះដូង​ខាង​ក្រោម​ទាំង​ពីរ (ventricles) កន្ត្រាក់ និង​រលា​ដំណាលៗ​គ្នា​ដែរ។ គេ​ប្រើ​ថ្ម​បេះដូង​នេះ​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​ដើរ​យឺត ដែល​ថត​បេះដូង​ខាង​ក្រោម​កន្ត្រាក់​យឺត​ពេក មិន​អាច​បញ្ចេញ​ឈាម​គ្រប់​គ្រាន់​មក​ចិញ្ចឹម​រាងកាយ​បាន។

ផលប្រយោជន៍នៃថ្មបេះដូង

យើង​អាច​ជួប​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​បេះដូង​លោត​ខុស​ធម្មតា ឬ​មាន​ជំងឺ​ចង្វាក់​បេះដូង​ខុស​ប្រក្រតី។ ចង្វាក់​បេះដូង​លោត​យឺត អាច​បណ្ដាល​ឱ្យ​គាំង​បេះដូង ហើយ​អាច​ស្លាប់​ទៀត​ផង។ ក្រៅ​ពី​នេះ​នៅ មាន​រោគ​សញ្ញា​ដទៃ​ទៀត​ដូចជា វិល​មុខ ងងឹត​មុខ ពិបាក​ដក​ដង្ហើម ឬ​ហើម​ជើង។ ថ្ម​បេះដូង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ផ្ដល់​ចរន្ត​អគ្គិសនី​ទៅ​ភ្ញោច​បេះដូង​ឱ្យ​លោត​តាមធម្មតា​​វិញ។

អត្ថបទពាក់ព័ន្ធ៖ ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម

កត្តាប្រឈម

មុននឹងសម្រេចចិត្តវះកាត់ដាក់ថ្មបេះដូង

ចង្វាក់​បេះដូង​ដើរ​ខុស​ប្រក្រតី អាច​ព្យាបាល​ដោយ​ថ្នាំ​បាន គ្រាន់​តែ​ថ្នាំ​មិន​មាន​ប្រសិទ្ធិភាព​ដូច​ការ​ដាក់​ថ្ម​បេះដូង​ឡើយ។ ទោះ​យ៉ាង​ណា យើង​​ត្រូវ​តែ​យល់​ពី​គ្រោះថ្នាក់ និង​ផលវិបាក​នៃ​ការ​ដាក់​ថ្ម​បេះដូង មុន​នឹង​សម្រេច​ចិត្ត​វះ​កាត់​ដាក់​ថ្ម​បេះដូង​នេះ។ ប្រសិន​បើ​យើង​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​វិបាក​នៃ​ការ​ដាក់​ថ្ម​បេះដូង​នេះ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ ឬ​ពេទ្យ​វះកាត់​សម្រាប់​ដឹង​ព័ត៌មាន​លម្អិត។

ស្វែងយល់មុនវះកាត់

មុនពេលដាក់ថ្មបេះដូង

– យើងត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ថ្នាំ​ដែល​យើងបាន ឬកំពុង​​ប្រើ​ថ្មីៗ​នេះ ប្រតិកម្ម​ថ្នាំ ឬ​សុខភាព​ទូទៅ​។

– មុន​ពេល​វះកាត់ យើង​​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​ដាក់​ថ្នាំ​សណ្ដំ ដើម្បី​ឱ្យ​គាត់​សម្រេច​ថា​អាច​ដាក់​ថ្នាំ​វះ​បាន​ឬ​អត់។

– សំខាន់​ជាង​នេះ​ទៀត គឺ​ត្រូវ​ដឹង​ថា ពេល​ណា​ត្រូវ​ឈប់​ញ៉ាំ​អាហារ និង​ទឹក (មុន​ពេល​វះកាត់)។

ពេលវះកាត់

– ការ​ដាក់​ថ្ម​បេះដូង​ចូល មាន​រយៈពេល ៣០នាទី ទៅ ១​ម៉ោង

– ករណី​ពិបាក គ្រូពេទ្យ​នឹង​ឱ្យ​ថ្នាំ​ងងុយ​គេង ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។

– គ្រូ​ពេទ្យ​ឯក​ទេស​ខាង​បេះដូង​នឹង​ធ្វើ​ការ​វះ​កាត់ ខាងក្រោម​ឆ្អឹង​ដង​កាំបិត ហើយ​ដាក់​ខ្សែ​ចរន្ត​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​វ៉ែន។

– ប្រសិន​បើ​យើង​ចង់​បាន​ខ្សែ​ចរន្ត​ច្រើន​ជាង​មួយ គ្រូ​ពេទ្យ​ឯកទេស​បេះដូង​នឹង​ដាក់​ឱ្យ​ម្ដង​ទៀត។ គ្រូពេទ្យ​នឹង​បង្កើត​ថ្នក់​ក្រោម​ស្បែក​ខាង​ក្រោម​ឆ្អឹង​ដង​កាំបិត ដើម្បី​ដាក់​ថ្ម​បេះដូង​ចូល។

ក្រោយពេលដាក់ថ្មបេះដូង

– យើង​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ដាក់​ថ្ម​បេះដូង មិន​ចាំ​បាច់​គេង​ពេទ្យ​នោះ​ទេ ឬ​មួយពេល​ខ្លះអាចគេង​មួយ​យប់

– ហាម​ងូត​ទឹក​ក្ដៅ ២-៣ថ្ងៃ ហើយ​កុំធ្វើ​ឲ្យមាន​របួសនៅត្រង់​កន្លែង​វះ​កាត់​​ឱ្យ​សោះ

– ហាម​ហាត់​ប្រាណ​មួយ​សប្ដាហ៍ ជាពិសេស​លំហាត់​ប្រាណ​ដែល​ធ្វើ​ឱ្យ​យើង​មាន​​ធ្វើ​ចលនា​ស្មា។

– ហាម​រួមភេទ​រហូត​ដល់​ជា​សះ​ស្បើយ (ជាទូទៅ ២ ទៅ ៤សប្ដាហ៍)

– មិន​គួរ​ទុក ឬ​ប្រើ​ទូរស័ព្ទ​ដៃ ឬ​សម្ភារៈ​ឌីជីថល ដូច​ជា iPod ក្នុង​ចម្ងាយ ១៥cm (៦inches) ឬ​តិច​ជាង​នេះ ពី​ថ្ម​បេះដូង​ទេ ព្រោះ​អាច​​បង្ក​គ្រោះថ្នាក់​ដោយសារ​ដែន​ម៉ាញេទិច​អគ្គិសនី​រវាង​ថ្ម​បេះដូង និង​របស់​ទាំង​នោះ។ មិន​ចាំ​បាច់​មាន​ការ​បារម្ភ​ថា សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​អាច​មាន​បញ្ហា​ជាមួយ​ថ្ម​បេះដូង​ទេ។

– នៅ​ពេល​ចូល​ស្គែន​រាងកាយ​នៅ​អាកាសយានដ្ឋាន ប្រាប់​បុគ្គលិក​នៅ​ទី​នោះ​ថា យើង​មាន​ដាក់​ថ្ម​បេះដូង។

– គ្រូពេទ្យ​ឯកទេស​បេះដូង​នឹង​ប្រាប់​​ថា យើង​​អាច​បើកបរ​បាន​វិញ​នៅ​ពេល​ណា។

– ការងារ​ដែល​ត្រូវ​ប្រើ​ប្រាស់​ម៉ាស៊ីន​ប្រតិបត្តិការ​អាច​ប៉ះពាល់​ដល់​ថ្ម​បេះដូង។

ការ​ហាត់​ប្រាណ​ទៀងទាត់ នឹង​ធ្វើ​ឱ្យយើង​មាន​សុខភាព​ល្អ ប៉ុន្តែ​មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ យើង​ត្រូវ​សួរ​គ្រូពេទ្យ​ជា​មុន​សិន។

– ត្រូវ​តាម​ដាន​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ទៀងទាត់ ជា​ទូទៅ គឺ​រៀង​រាល់ ៦ខែ ម្ដង។

ប្រសិន​បើ​យើង​មាន​ការ​ចម្ងល់ ឬ​ការ​បារម្ភ​ចំពោះ​បញ្ហា​អ្វី​មួយ សូម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​លម្អិត។

អត្ថបទពាក់ព័ន្ធ

ផលវិបាក​ក្រោយដាក់ថ្មបេះដូង

ផលវិបាកដែលអាចកើតមានក្រោយដាក់ថ្មបេះដូង

– ប៉ះពាល់​សរសៃ​ឈាម​ត្រង់​កន្លែង​ដាក់​ខ្សែ​ចូល

– ហូរ​ឈាម​ត្រង់​កន្លែង​វះ​ដាក់​ថ្ម​បេះដូង ឬ​កន្លែង​ដាក់​ខ្សែ​ចូល

– ការ​ឆ្លង​មេរោគ​ត្រង់​កន្លែង​វះ​ដាក់​ថ្ម​បេះដូង ឬ​កន្លែង​ដាក់​ខ្សែ​ចូល

– បង្កើត​ខ្យល់​ក្នុង​ស្រោម​សួត បើ​សិន​ចាក់​ចំ​សួត​ពេល​ដាក់​ថ្ម​បេះដូង។ ករណី​នេះ អ្នក​ជំងឺ​នឹង​ពិបាក​ដក​ដង្ហើម ហើយ​អាច​ធ្ងន់ធ្ងរ​រហូត​ដល់​សួត​កំពឹត។

– អ្នក​ជំងឺ​ខ្លះ អាច​មាន​ការ​ឈឺ​ចុកចាប់ ដោយសារ​ការ​ដេក​សន្ធឹង​យូរ​លើ​គ្រែ​នៅ​ពេល​ដាក់​ថ្ម​បេះដូង។

យើងត្រូវ​ប្រាប់​គ្រូពេទ្យ​​ឱ្យ​ដឹង បើ​យើង​​មាន​ផ្ទៃ​ពោះ ឬ​សង្ស័យ​ថា​មាន​ផ្ទៃ​ពោះ កំពុង​បំបៅ​ដោះ​កូន មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ ឬ​ទឹកដោះគោ។ យើងអាច​មាន​ផល​វិបាក​ផ្សេង​ទៀត អាស្រ័យ​លើ​ស្ថានភាព​នៃ​ជំងឺ​។ ដូច្នេះ​សូម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​អំពី​ការ​បារម្ភ​ផ្សេងៗ​ទៀត។

អត្ថបទពាក់​ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ Jan 20, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម