backup og meta

សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​

សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​

ការ​បង្កើន​ប្រសិទ្ធ​ភាព​របស់​អាំង​ស៊ុយ​លីន​

មុន​យើង​ចាប់​និយាយ​ដល់​ភាព​ចាំ​បាច់​នៃ​ការ​ដឹក​ជញ្ជូន និង ​ការ​រក្សា​ទុក ​​អាំង​ស៊ុយ​លីនយើង​គួរ​តែ​និយាយ​​អំពី​អ្នក​ជំងឺ​ប្រភេទ​ណា​ត្រូវ​ការ​ចាក់​អាំង​ស៊ុយ​លីន​ជា​មុន​។ មនុស្ស​ជា​ច្រើន​បាន​ដឹង​ពី​ជំងឺ​ទឹក​នោម​ផ្អែម តែ​ទំនង​ មិន​សូវ​​ជាបានដឹង​ច្រើន​ពី​អាំង​ស៊ុយ​លីន​នោះ​ទេ​។

ប្រ​ជា​ពល​រដ្ឋ​យើង​ច្បាស់​ជា​បាន​ដឹង​​ឮ​ច្រើន​ហើយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ និងបាន​ធ្វើ​ឲ្យ​របៀប​របប​រស់​នៅ​របស់​អ្នក​ជំងឺ​​មានការផ្លាស់ប្តូរ​​។​ ជា​ដំបូង​នេះ យើងត្រូវធ្វើការស្វែងយល់អំពី​ប្រភេទ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ជាមុនសិន។​

​​​​តើជំងឺ​ទឹក​នោម​ផ្អែម​មាន​ប៉ុន្មាន​ប្រភេទ​?

ជំងឺ​ទឹក​នោម​ផ្អែម​មាន​ពីរ​ប្រភេទ​សំខាន់​ៗ​ គឺ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី ១ និង​ប្រភេទទី ​២​។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី ​១

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ជា​ប្រភេទ​ជំងឺ​ដែល​រាង​កាយរបស់យើងធ្វើការ​វាយ​ប្រហារ​លើ​កោសិកា​ខ្លួនឯង​ជាប់​ជានិច្ច។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មិន​អាច​ផលិតអ័រម៉ូន​អាំងស៊ុយ​លីនដើម្បីប្រើប្រាស់​បាន​នោះ​ទេ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់គេ បានទៅ​បំផ្លាញ​ ​កោសិកា​របស់លំពែង ដែលជាកោសិកាមានតួនាទីក្នុងការផលិតអ័រម៉ូន​អាំង​ស៊ុយ​លីន​។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី១ ភាគច្រើន​កើត​មាន​លើ​កុមារ និង​មនុស្ស​វ័យ​ជំទង់​។​​​​

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី ​២​

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ កើត​ឡើង​ដោយ​សារ​តែ​រាង​កាយយើងមានការ ​កើន​ឡើង​នូវ​ភាព​ធន់​ទៅនឹងអ័រម៉ូនអាំងស៊ុយលីន ដែល​នេះ​មាន​ន័យ​ថា​កោសិកា​រាង​កាយ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​អ័រម៉ូនអាំងស៊ុយលីន​ទៀត​បាន​ ហើយជា​លទ្ធ​ផល​ ធ្វើ​ឲ្យ​រាងកាយ​យើង​ត្រូវ​ការបង្កើនការផលិតនូវអ័រម៉ូន​អាំងស៊ុយលីន​ក្នុងបរិមាណច្រើន​បន្ថែម​ទៀត​ដើម្បី​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។​​​

ដើម្បី​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បានកោសិការបស់លំពែង​ត្រូវបង្កើន​ការ​ផលិតអ័រម៉ូន​អាំងស៊ុយលីន​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​​ ដែលប្រការនេះវាធ្វើឱ្យមុខងារផលិត​អ័រម៉ូនអាំងស៊ុយលីនរបស់​លំពែង​នឹង​ចាប់​ផ្ដើម​បន្ថយ​ចុះឬ ក៏បាត់បង់មុខងារតែម្តងក្នុងប៉ុន្មានក្រោយមក​។ នៅ​ពេល​បរិមាណ​អ័ម៉ូនអាំងស៊ុយលីន ក្នុងឈាម​មិន​គ្រប់​គ្រាន់ នាំ​ឲ្យ​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ​ក៏​មិន​អាច​ធ្វើ​បាន​ល្អ ដែល​នេះ​នាំ​ឲ្យ​មនុស្ស​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។

​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​កើត​លើ​មនុស្ស​គ្រប់​រូប តែ​ឃើញ​មាន​​ច្រើន​លើ​មនុស្ស​ពេញ​វ័យ​។

​តើអ័រម៉ូន​អាំងស៊ុយលីន​ ជា​អ្វី?

អ័រម៉ូន​អាំង​ស៊ុយ​លីន​ ជា​ឱសថមួយប្រភេទសម្រាប់​ព្យាបាល​ ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ ​អ័រម៉ូនអាំងស៊ុយលីន​អាច​ប្រើបា្រស់បាន​ទាំង​លើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី ១ និង​ប្រភេទទី ​២​។ ​

ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​នៅ​ពេល​បរិមាណអ័រម៉ូន​អាំងស៊ុយ​លីន មិន​គ្រប់​គ្រាន់​ក្នុង​រាងកាយ​ដើម្បី​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករក្នុងឈាមរបស់យើង​។ អ្នក​ជំងឹ​ទឹក​នោម​ផ្អែម​ប្រភេទទី​២​ អាច​ប្រើ​ប្រាស់​ថ្នាំ​លេប​បាន តែ​ថា​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​រយៈពេល​យូរ អាចបង្ក​ឲ្យ​មាន​បញ្ហា​នានា ឬ​ខូច​​តម្រង​នោម ជាដើម​។ ការព្យាបាលដោយចាក់ ​អ័រម៉ូនអាំងស៊ុយលីន ត្រូវ​គេ​រក​ឃើញ​ថា​ ជា​វិធី​សាស្រ្តព្យាលបាលមួយ​ល្អ​បំផុត​ សម្រាប់អ្នកជំងឺទឹកនោមផ្អែម​។

​អ័រម៉ូនអាំងស៊ុយ​លីន​ ត្រូវចាក់​ផ្ទាល់ ​ក្រោម​ស្បែក ដែល​ជាតំបន់​ធ្វើ​ឲ្យ​អាំង​ស៊ុយ​លីន​មាន​ប្រសិទ្ធភាព​លឿន និង​មិន​ដាក់​សម្ពាធ​ដល់​តម្រង​នោម​ផង​ដែរ​។ ការ​ចាក់អ័រម៉ូន​អាំងសុយលីន​ជួយ​បង្កើន​គុណ​ភាព​ជីវិត និង​ជួយ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​រស់​នៅ​មាន​សុខភាព​ល្អ​​ធម្មតាដូចមនុស្សទូទៅដែរ​។

ចាក់អាំងស៊ុយលីន

អាំងស៊ុយលីន ជា​វិធី​ព្យាបាល​ដ៏​មាន​ប្រ​សិទ្ធភាព

​បើទោះបីជាការ ចាក់អ័រម៉ូន​អាំងស៊ុយលីន ជា​វិធី​សាស្រ្ត​ព្យាបាល​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែមក្តី តែការ​ប្រើ​ប្រាស់​អ័រម៉ូនអាំងស៊ុយ​លីន ​ត្រូវ​មាន​ការ​យក​​ចិត្ត​ទុក​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បីធានារ ​រក្សាគុណភាព និង​ប្រសិទ្ធភាព​របស់វា​។​

អ័រម៉ូនអាំងស៊ុយលីន​ ជា​ប្រភេទ​ថ្នាំ​ចាក់​ដែល​ងាយ​​បាត់​បង់​ប្រសិទ្ធភាព​នៅ​ពេល​សីតុណ្ហភាព​ប្រែ​ប្រួល​។​ មិន​ថា​ពេល​ត្រូវ​កម្ដៅ​ខ្លាំង ឬ​សីតុណ្ហ​ភាព​ត្រជាក់​ពេក​នោះ​ទេ អាំងស៊ុយ​លីន​សុទ្ធ​តែ​អាច​ខូច​គុណ​ភាព​។

​ពេល​អ័រម៉ូនអាំងស៊ុយលីន​ខូច​គុណ​ភាព​ គឺ​មិន​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ជួយ​រាង​កាយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ទេ​។ នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​មិន​មាន​ស្ថិរភាព​ល្អ រាង​កាយ​យើង​អាច​នឹង​រង​ផល​វិបាក​ច្រើន​យ៉ាង​ផង​ដែរ​។​​​​​​

អ័រម៉ូនអាំងស៊ុយលីន​ត្រូវ​រក្សា​ទុក​ក្នុង​កម្រិត​សីតុណ្ហភាព​ចន្លោះពី​២ទៅ​៨​អង្សា​សេ ​នៅ​មុន​ពេល​បើក​ប្រើ​ប្រាស់។ បន្ទាប់ពី​បើក​ប្រើ​ហើយ ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហ​ភាព មិនឱ្យលើសពី​ ​៣០​អង្សាសេ និង​អាច​ទុក​បាន​រយៈពេល​ពី​៤​ ទៅ​៦​សប្ដាហ៍​។

ដូច​គ្នា​ដែរ ការ​ដឹក​ជញ្ជូន​អ័រម៉ូនអាំងស៊ុយលីន ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ផង​ដែរ​។ ការ​រក្សា​​ទុក​អ័រម៉ូនអាំងស៊ុយលីន​មិន​ត្រូវ​ទុក​ដាក់​ក្នុង​​កន្លែងកក​របស់ទូរទឹកកកឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ខូច​ប្រសិទ្ធភាព​អ័រម៉ូនអាំងស៊ុយលីន​។​​​​​

ពេល​ដឹង​រឿង​ទាំង​នេះ​ហើយ គ្នា​យើង​អាច​គិត​ថា​ការ​ចាក់អ័រម៉ូន​អាំងស៊ុយ​លីន ដូច​ជា​មាន​ការ​ពិបាក​ច្រើន​លើ​ការ​ទុក​ដាក់​។ ប៉ុន្តែ​កុំគិត​បែប​នេះ​អី​។ ដោយសារ​បច្ចេកវិទ្យា​ខាង​ផ្នែក​វេជ្ជសាស្រ្ត ​មាន​ភាព​ ជឿនលឿនអ័រម៉ូន អាំងស៊ុយលីន​អាច​ចាក់​​តាម​រយៈ​ប៊ិក ជំនួយ​ឲ្យ​ម្ជុល​។ ឧទាហរណ៍​ ដូច​ជា​អាំងស៊ុយលីន​លាយ​បញ្ចូល​គ្នា ជា​ប្រភេទ​អាំងស៊ុយលីន​ធម្មតា​មួយ​ដែល​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​រក្សាទុក​ក្នុង​សីតុណ្ហភាព​ចន្លោះ​ពី២ទៅ៨​អង្សាសេ​ ​មុន​នឹង​បើក​ប្រើ​ប្រាស់ និង​អាច​រក្សា​ទុក​បាន​នៅ​ក្នុង​សីតុណ្ហភាព​ក្រោម​៣០​អង្សាសេ​រហូត​ដល់​៤ទៅ៦​សប្ដាហ៍​ ក្រោយ​ពេល​បើក​ប្រើ​រួច​។

ចំណុច​គួរ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ពេល​ប្រើ​ប្រាស់​អាំងស៊ុយលីន៖​

  • ពិនិត្យ​អាំងស៊ុយលីន​ឲ្យ​បាន​ត្រឹម​ត្រូវ
  • ពិនិត្យ​មើល​កាល​បរិច្ឆេទ​ប្រើប្រាស់
  • ​ពិនិត្យ​លើ​ការ​ប្រែ​ពណ៌ ឬ​ជ្រាប​លេច​
  • ​អាំងស៊ុយលីន​មាន​កក​ឬ​អត់
  • ​អាំងស៊ុយលីន​ត្រូវ​កម្ដៅ​ថ្ងៃ​ឬ​អត់​
  • ​មាន​ក្លិន​មិន​ល្អ​ចេញពី​ដប​អាំងស៊ុយ​លីន​ឬ​អត់​

គ្នា​យើង​ត្រូវ​ចាំ​ថាដើម្បី​ទទួល​បាន​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ពី​​ការ​ចាក់​អាំងស៊ុយលីន ការ​រក្សា​ទុក និង​ការ​ដឹកជញ្ជូន​អាំងស៊ុយលីន​ក្នុង​សីតុណ្ហភាព​កំណត់ ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត​។

Code: ​​KLM22NM3000001

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cold Chain and Insulin: Should We Follow the Polio Vaccine Example? https://www.ncbi.nlm.nih.gov/pmc/articles/PMC6683691/ Accessed Date 25 August 2021

STORAGE OF INSULIN https://idf.org/images/IDF_Europe/Storage_of_Insulin_-_IDF_Europe_Awareness_Paper_-_FINAL.pdf  Accessed Date 25 August 2021

EADSG Guidelines: Insulin Storage and Optimisation of Injection Technique in Diabetes Management https://www.ncbi.nlm.nih.gov/pmc/articles/PMC6437255/ Accessed Date 25 August 2021

កំណែ​ប្រែបច្ចុប្បន្ន

12/01/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​?

អ្នក​ជំងឺទឹកនោមផ្អែម មិនប្រយ័ត្នអាចខូចតម្រងនោម និងត្រូវលាងឈាម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម