អ្នកមានជំងឺប្រចាំកាយត្រូវគេដឹងជាទូទៅថានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរបើឆ្លងជំងឺកូវីដ-១៩។ មូលហេតុដែលអ្នកមានជំងឺប្រចាំកាយអាចមានស្ថានភាពជំងឺកាន់តែធ្ងន់ពេលឆ្លងកូវីដ-១៩ អាចមកពីកូវីដ-១៩ ធ្វើឲ្យរាងកាយចុះខ្សោយ ឬប្រព័ន្ធការពាររាងកាយចុះខ្សោយដោយសារប្រឆាំងនឹងកូវីដ-១៩។ ហេតុដូចនេះហើយ ទើបអ្នកមានជំងឺប្រចាំកាយគួរគ្រប់គ្រងស្ថានភាពជំងឺឲ្យបានល្អជានិច្ច ទោះថាមានឆ្លងកូវីដ-១៩ ក៏អាចថាមិនអាចបង្កឲ្យស្ថានភាពជំងឺប្រែទៅជាធ្ងន់ធ្ងរ។
អ្នកមានជំងឺទឹកនោមផ្អែមក៏ប្រឈមហានិភ័យដែរ បើសិនជាឆ្លងជំងឺកូវីដ-១៩។ កម្រិតជាតិស្ករក្នុងឈាមអាចកើនឡើងទាំងដោយសារជំងឺកូវីដ-១៩ ឬថ្នាំsteroids ប្រើប្រើសម្រាប់ព្យាបាលជំងឺកូវីដ-១៩។ ក្នុងករណីមួយចំនួន ថ្នាំប្រឆាំងជំងឺទឹកនោមផ្អែម (ដូចជា Metformin) អាចត្រូវឈប់ឲ្យប្រើ និងជំនួសវិញដោយថ្នាំប្រភេទផ្សេង។
បើដូច្នេះតើចំពោះ អ្នកជំងឺទឹកនោមផ្អែមឆ្លងវីរុសកូវីដ-១៩ គួរតែបន្តប្រើឱសថពពួកGLP-1 receptor agonists ដែរទេ?
បើប្រៀបធៀបទៅនឹងថ្នាំប្រឆាំងនឹងជំងឺទឹកនោមផ្អែមផ្សេងទៀត ពពួកថ្នាំGLP-1 receptor agonists (ដូចជា Liraglutide)
ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាង៖
- គ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ
- បន្ថយចំណង់អាហារ ជួយឲ្យស្រកទម្ងន់
- ការពារជំងឺបេះដូង
- ការពារផលវិបាកកើតលើតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែម
GLP-1 receptor agonistsត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ព្រោះថាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងការពារផលវិបាកផ្សេងៗបង្កដោយជំងឺទឹកនោមផ្អែម។
ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមកើតជំងឺកូវីដ-១៩ ពពួកថ្នាំGLP-1 receptor agonists តែងប្រើជំនួសថ្នាំដែលអ្នកជំងឺធ្លាប់ប្រើ។
- ជួយកាត់បន្ថយភ្នាក់ងារបង្កការរលាក (endotoxin, IL-1β, and IL-6) ដែលអាចបង្កឲ្យមាន cytokine storm (ជាដំណើរការនៃការរលាកកើនឡើងច្រើន)។ ជាពិសេស IL-6 ដែលអាចបង្កឲ្យមានការឆ្លើយតបទៅនឹងការរលាកធ្ងន់ធ្ងរ។
- ភាគច្រើននៃ GLP-1 receptor agonists មានប្រសិទ្ធភាពយូរ ដូចនេះថ្នាំប្រភេទនេះអាចប្រើតែម្ដងក្នុងមួយថ្ងៃ (ករណីខ្លះ ប្រើតែម្ដងក្នុងមួយសប្ដាហ៍)។ ដោយសារតែពពួកថ្នាំប្រភេទនេះប្រើសម្រាប់ចាក់នៅក្រោមស្បែក ដូចនេះអ្នកជំងឺអាចចាក់បានដោយខ្លួនឯង និងអាចកាត់បន្ថយការទាក់ទងគ្នាជាមួយអ្នកផ្សេងដែលមិនចាំបាច់។
- ក្រៅពីជួយដល់អ្នកជំងឺទឹកនោមផ្អែម ពពួកថ្នាំនេះក៏ជួយបន្ថយហានិភ័យផលវិបាកផ្សេងៗកើតលើបេះដូង និងតម្រងនោមផងដែរ។
ការព្យាបាលជំងឺកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម
អ្នកមានជំងឺទឹកនោមផ្អែម និងឆ្លងកូវីដ-១៩ ទៀតនោះនឹងធ្វើឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ ក៏ដូចជាហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត។ យ៉ាងណា ក៏មានករណីច្រើនដែរ ដែលអ្នកជំងឺទឹកនោមផ្អែម បានជាសះស្បើយពីជំងឺកូវីដ-១៩។ ដើម្បីឲ្យបានជាសះ
ស្បើយពីជំងឺកូវីដ-១៩ អ្នកជំងឺត្រូវ៖
- ពិភាក្សាជាមួយគ្រូពេទ្យភ្លាមៗក្រោយមានលេចចេញរោគសញ្ញា
- ហាត់ប្រាណជួយដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម
- ប្រើប្រាស់ថ្នាំប្រឆាំងជំងឺទឹកនោមផ្អែមតាមវេជ្ជបញ្ជា
- ញ៉ាំអាហារសម្បូរសារធាតុចិញ្ចឹម ចៀសវាងអាហារណាធ្វើឲ្យឡើងជាតិស្ករក្នុងឈាម
- ធ្វើលំហាត់ប្រាណកម្រិតស្រាល បើអាចធ្វើបាន។ ការហាត់ប្រាណជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជួយការពារបញ្ហាមានដុំកំណកឈាមបង្កដោយជំងឺកូវីដ-១៩។
អ្វីដែលសំខាន់ គឺត្រូវពិភាក្សាជាមួយគ្រូពេទ្យថាតើគួរបន្តប្រើថ្នាំប្រឆាំងជំងឺទឹកនោមផ្អែមទៀតឬយ៉ាងណាពេលចេញរោគសញ្ញាកូវីដ-១៩។
Code: KLM22VZ00001
[embed-health-tool-bmi]