ទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ មិនឆ្លង តម្រូវឲ្យព្យាបាលអស់មួយជីវិត វាស្តែងឡើងតាមរយៈការឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ខុសប្រក្រតី បណ្តាលមកពីលំពែងខ្សោយ ឬអាំងស៊ុយលីនខូច គ្មានប្រសិទ្ធភាពក្នុងការបញ្ចេញអ័រម៉ូនដើម្បីគ្រប់គ្រងជាតិស្ករ។
១- រោគសញ្ញាជំងឺទឹកនោមផ្អែម
ចង់ដឹងថា ខ្លួនយើងអាចមានជំងឺទឹកនោមផ្អែម ឬអត់ ងាយចំណាំបំផុត បើមានរោគសញ្ញាមួយចំនួន ខាងក្រោមនេះ យើងអាចនឹងកើតជំងឺនោមផ្អែម។
– នោមញឹកហើយច្រើន
– ស្រេកទឹកខ្លាំង
– ឃ្លានខ្លាំង
– អស់កម្លាំង។
២- មូលហេតុនាំឲ្យកើតជំងឺទឹកនោមផ្អែម
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅថា ជំងឺទឹកនោមផ្អែមកើតឡើងដោយសារកត្តាតំណពូជ បើគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែម នោះសមាជិកគ្រួសារអាចប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម។ របៀបរស់នៅ និងហូបចុក មានការជក់បារី ឬមិនទម្លាប់ហាត់ប្រាណ ចូលចិត្តញ៉ាំផ្អែមៗ ធ្វើឲ្យរាងកាន់តែធាត់ទៅៗ កត្តាអាយុ និងករណីខ្លះទៀតបណ្តាលមកពីពពួកវីរុស។
អត្ថបទពាក់ព័ន្ធ៖ លម្អិតរឿងទឹកនោមផ្អែមគ្រប់ប្រភេទ និងមូលហេតុយើងងាយកើត ទោះនៅក្មេងក៏ដោយ
៣- កើតជំងឺទឹកនោមផ្អែមត្រូវធ្វើដូចម្តេច?
បើយើងជំងឺទឹកនោមផ្អែមហើយ តម្រូវឲ្យព្យាបាលអស់ជីវិត តែទោះយ៉ាងណាការញ៉ាំរបបអាហារ និងលំហាត់ប្រាណបានត្រឹមត្រូវ ជាចំណែកមួយក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។
អត្ថបទពាក់ព័ន្ធ៖ វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]