backup og meta

អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំ​ស៊ុត​បានឬអត់?

អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំ​ស៊ុត​បានឬអត់?

ស៊ុតងាយស្រួលចម្អិន និងមាន​រស់ជាតិ​ឆ្ងាញ់ផងដែរ។ ស៊ុតមាន​ផ្ទុកជាតិ​ស្ករតិច តែមាន​កូលេស្តេរ៉ូល​ខ្ពស់ទៅវិញ។ តើអាចមាន​បញ្ហា​អ្វីចំពោះសុខភាព​យើងដែរឬទេ ពិសេស​អ្នកមានជំងឺទឹក​នោម​ផ្អែម?​

១- ស៊ុត និង​ជំងឺ​ទឹក​នោម​ផ្អែម

ស៊ុត​ជា​ប្រភេទ​អាហារ​ល្អ​បំផុត​មួយ ពិសេស​បើ​យក​មក​ញ៉ាំ​ជាអាហារ​ពេល​ព្រឹក​កាន់​តែ​ល្អ។ សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​អាមេរិក បាន​ចាត់​ទុក​ស៊ុត ជា​ប្រភេទ​អាហារ​ល្អ​បំផុត​សម្រាប់​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ហេតុ​ផល​​ចម្បង​គឺ​ថា ក្នុង​ស៊ុត​​មួយ​គ្រាប់ មាន​ផ្ទុក​ជាតិ​ស្ករ​កាបូអ៊ីដ្រាត​ត្រឹម​តែ ១/២ ក្រាម​ប៉ុណ្ណោះ មាន​ន័យ​ថា មិន​បង្ក​ហានិភ័យ​ធ្ងន់​ធ្ងរ​ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម​យើង​ទេ។

យ៉ាង​ណា ក្នុង​ស៊ុត​ក៏​មាន​ផ្ទុក​កម្រិត​កូលេស្តេរ៉ូល​យ៉ាង​ខ្ពស់ ដោយ​ស៊ុត​មួយ​គ្រាប់​ មាន​កូលេស្តេរ៉ូល​សរុប​ដល់​ទៅ​ជិត ២០០មិល្លីក្រាម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មិន​ប៉ះពាល់​ដល់​ស្ថាន​ភាព​ជំងឺ​យើង​ដូច​គ្នា ហើយ​អ្វី​សំខាន់​យើង​ត្រូវ​ធ្វើ ត្រូវ​តាម​ដាន​កម្រិត​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ខ្លួន បើ​យើង​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ជំងឺ​នេះ ជា​កត្តា​ហានិភ័យ​នាំ​ឲ្យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។ ហេតុនេះ គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជា​ទូទៅ​ពេទ្យ​ណែនាំ​ឲ្យ​ប្រុង​ប្រយ័ត្ន​បំផុត​ជាមួយ​កត្តា​ហានិភ័យ​ដែល​នាំ​ឲ្យ​យើង​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​យ៉ាង​ងាយ។

អត្ថបទ​ពាក់ព័ន្ធ៖

២- គុណ​ប្រយោជន៍​ពី​ស៊ុត

ក្នុង​ស៊ុត​ទាំង​មូល មាន​ផ្ទុក​ប្រូតេអ៊ីន​ដល់​ទៅ ៧ក្រាម ក៏​ជា​ប្រភព​​ប៉ូតាស្យ៉ូម​ក៏​ច្រើន​ផង​ដែរ ដែល​អាច​ជួយ​គាំទ្រ​ដល់​សុខភាព​សរសៃប្រសាទ និង​សាច់ដុំ។​ប៉ូតាស្យ៉ូម ជួយ​ធ្វើ​ឲ្យ​សូដ្យូម​ក្នុង​រាង​កាយ​មាន​លំនឹង ជាកត្តា​ជួយ​ដល់​សរសៃ​ឈាម​បេះដូង​មាន​សុខភាព​ល្អ។

ស៊ុត ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត ដូច​ជា​Lutien និង Cholin ដោយ​ Lutien អាចជួយ​រាងកាយ​ប្រឆាំង​ជំងឺ​ផ្សេងៗ ខណៈ​ Cholin ជួយ​ពង្រឹង​សមត្ថភាព​ខួរ​ក្បាល។ លើស​ពី​នេះ ពង​ក្រហម​នៅ​ក្នុង​ស៊ុត មាន​ផ្ទុក​សារធាតុ Biotin ដែល​ជា​សារធាតុ​សំខាន់​មួយ​សម្រាប់​សុខភាព​សក់ ស្បែក ក្រចក ក៏​ដូច​ជា​ជំរុញ​ការ​ផលិត​អាំង​ស៊ុយលីន​ក្នុង​រាង​កាយ​ទៀត​ផង។

ស៊ុត​មាន់ កាន់​តែ​អស្ចារ្យ​ថែម​ទៀត ព្រោះ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ យ៉ាង​ច្រើន ដែល​ល្អ​សម្រាប់​​​គ្នា​យើង​ធាត់ៗ និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ លើស​ពី​នេះ ស៊ុត​ក៏​ល្អ​សម្រាប់​ចង្កេះ​យើង​ដែរ ដោយ​ក្នុង​ស៊ុត​មួយ​គ្រាប់​ធំ មាន​ផ្ទុក​កាឡូរី ៧៥ និង​ជាតិខ្លាញ់ ៥ ក្រាម​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​មាន ១,៦ក្រាម ជាខ្លាញ់​ឆ្អែត។ កាន់​តែ​ពិសេស​ជាង​នេះ ស៊ុត​ជា​អាហារ​ងាយ​ស្រួល​ចម្អិត និង​មាន​រសជាតិ​ឆ្ងាញ់។

អត្ថបទពាក់ព័ន្ធ៖

៣- ក្តីបារម្ភ​ពី​​កូលេស្តេរ៉ូល​នៅ​ក្នុង​ស៊ុត

ជា​ច្រើន​ឆ្នាំ​មក​នេះ ស៊ុត​ត្រូវ​គេ​ចាត់​ទុក​ជា​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព ព្រោះ​គេ​ជឿ​ថា មាន​ផ្ទុក​ជាតិ​កូលេស្តេរ៉ូល​កម្រិត​ខ្ពស់​បំផុត​មួយ នៃ​របប​អាហារ​ប្រចាំ​ថ្ងៃ​យើង។ ប៉ុន្តែ​ទស្សនៈ​នេះ បាន​ប្រែ​ប្រួល ដោយ​សារ​ផល​វិបាក​នៃ​កូលេស្តេរ៉ូល​ក្នុង​របបអាហារ គឺ​ចំពោះ​តែ​គ្នា​យើង​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល​ក្នុង​ឈាម ផ្ទុយ​ពី​ទស្សនៈ​មុនៗ។

យ៉ាង​ណា នៅ​ពេល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏​មិន​ត្រូវ​ញ៉ាំ​ស៊ុត​ច្រើន​ពេក​ដែរ ខណៈ​ការ​ណែនាំ​ជាទូទៅ គ្នា​យើង​​មាន​ជំងឺ​ទឹក​នោម​ផ្អែម ក្នុង​មួយ​ថ្ងៃ គួរ​ញ៉ាំ​អាហារ​មាន​​កូលេស្តេរ៉ូល ទាប​ជាង ២០០ក្រាម បានហើយ។

ចំពោះ​គ្នា​យើង គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​គ្មានជំងឺ​បេះដូង​ក្តី អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​បារម្ភ ដោយ​ណែនាំ​ឲ្យ​ញ៉ាំ​ត្រឹម​ប្រមាណ ៣០០ មិល្លីក្រាម/ថ្ងៃ ខណៈ​ស៊ុត​មួយ​គ្រាប់ធំ មាន​ផ្ទុក​ជាតិ​កូលេស្តេរ៉ូល​ប្រមាណ ១៨៦​ក្រាម មានន័យ​ថា ក្រោយ​យើង​ញ៉ាំ​ស៊ុត​រូច រាងកាយ​យើង​មិន​គួរ​ទទួល​អាហារ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​កូលេស្តេរ៉ូល​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

មាន​ការ​សិក្សា​ជាច្រើន​លើក​ឡើង​ថា ​កូលេស្តេរ៉ូល​ដ៏​ខ្ពស់​របស់​ស៊ុត អាច​បង្ក​ហានិភ័យ​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ កាន់​តែ​ខ្ពស់ ក៏​ដូច​ជា​ជំងឺបេះដូង ប៉ុន្តែ​ទំនាក់​ទំនង​នេះ នៅ​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​លាស់​នៅ​ឡើយ ដោយ​អ្នក​ស្រាវជ្រាវ​ជឿ​ថា ប្រភព​កូលេស្តេរ៉ូល​ចម្បង​ចូល​ក្នុង​ខ្លួន​យើង គឺ​​បាន​មក​ពី​ពពួក​អាហារ​ពី​សាច់​សត្វ ដែល​ជា​កត្តា​ហានិភ័យ​ទៅ​វិញ។

យ៉ាងណា ដោយ​សារ​តែ​កូលេស្តេរ៉ូល​ដ៏ច្រើន​របស់​ស៊ុត មាន​នៅ​ក្នុង​ផ្នែក​ក្រហម យើង​នៅ​តែ​អាច​ញ៉ាំ​ផ្នែក​ស​របស់​ស៊ុត ដោយ​មិន​ខ្វាយ​ខ្វល់​ពី​ការ​ស្រូប​យក​​កូលេស្តេរ៉ូល​ប្រចាំ​ថ្ងៃ​នោះ​ដែរ។

ទោះ​ជាយ៉ាង​ណា​ត្រូវ​ចាំ​ថា ផ្នែក​ក្រហម​នៃ​ស៊ុត ជា​ប្រភព​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម គឺ​ជា​ប្រភព​ស្ទើរ​ទាំង​អស់​នៃ​វីតាមីន A មាន​ក្នុង​ស៊ុក ហើយ​អ្វី​ដែល​ជាការ​ពិត​នោះ គឺ​សារធាតុ Choline និង​អាស៊ីដ​ខ្លាញ់​អូម៉េហ្គា ៣ ដែល​សំខាន់​ខ្លាំង​សម្រាប់​សុខភាព​ខួរក្បាល រួម​ទាំង​ជាតិ​កាល់​ស្យ៉ូម​ផង​ដែរ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can You Eat Eggs If You Have Diabetes?

កំណែ​ប្រែបច្ចុប្បន្ន

21/04/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Apr 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម