backup og meta

ដុះសាច់​ក្នុង​ខួរ​ក្បាល គ្រោះថ្នាក់ដល់​ជីវិត​អត់?

ដុះសាច់​ក្នុង​ខួរ​ក្បាល គ្រោះថ្នាក់ដល់​ជីវិត​អត់?

ដូច​ដឹង​ស្រាប់ ខួរ​ក្បាល​ជា​ផ្នែក​មួយ​សំខាន់​បំផុត ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រព័ន្ធ​ប្រសាទ បញ្ជា​គ្រប់​សរីរាង្គ​ក្នុង​រាងកាយ បើ​ខួរ​ក្បាល​មាន​បញ្ហា​អ្វី​មួយ ភាព​ប្រក្រតី​នឹង​កើត​ឡើង​ចំពោះ​យើង​ដូច​គ្នា។ ធ្លាប់​ឮដុះ​សាច់​ក្នុង​ខួរ​ក្បាល​អត់? គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ហើយ គ្រាន់​តែ​មិន​ដឹង​ថា វា​គ្រោះ​ថ្នាក់​ប៉ុនណា អាច​ស្លាប់​ដែរ​អត់? ម្យ៉ាង​ជំងឺ​នេះ​កើត​មិន​រើស​វ័យ រើស​ភេទ​ទេ អាច​កើត​មាន​គ្រប់​ពេល។ អ៊ីចឹង គួរ​ស្វែង​យល់​ទាំង​អស់​គ្នា។

១- ប្រភេទ​ដុំសាច់​ដុះ​ក្នុង​ខួរ​ក្បាល

ដុះ​សាច់​ក្នុង​ខួរក្បាល មិនមែនសុទ្ធ​តែ​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​អស់​នោះ​ទេ ដោយ​សាច់​ដុះ​ក្នុង​ខួរក្បាល​ត្រូវ​ចែក​ជា ៤​កម្រិត ហើយ​ដុំ​សាច់​កម្រិត​ទី ១ និង​ទី ២ មាន​ភាគរយ​តិច​តួច​វិវត្ត​ទៅ​ជា​មហារីក។ ប៉ុន្តែ​ដុំ​សាច់​ខួរក្បាល​មាន​គ្រោះថ្នាក់​បំផុត (សាច់​កាច) គឺ​ស្ថិត​ក្នុង​កម្រិត​ទី ៣ ឬ​ទី ៤ អាច​វិវត្ត​ជា​មហារីក។ ដុំ​សាច់​កាច​ភាគ​ច្រើន គឺ​រាល​ដាល​មក​ពី​តំបន់​ផ្សេង​ក្នុង​រាងកាយ និង​បន្ត​ទៅ​ដល់​ខួរក្បាល។

២- ធ្វើ​ម៉េច​អាច​ដឹង​ថា​មាន​ដុំ​សាច់​គ្រោះ​ថ្នាក់​ដល់​ស្លាប់?

អាស្រ័យ​ទៅ​លើ​ទីតាំង និង​ទំហំ​របស់​ដុំសាច់ ខណៈ​រោគ​សញ្ញា​ផ្សេងៗ​ពាក់​ព័ន្ធ​ករណី​ដុះ​សាច់​ក្នុង​ខួរ​ក្បាល ​រួម​មាន ឧស្សាហ៍​ឈឺ​ក្បាលរ៉ាំរ៉ៃ ប្រកាច់ ក្អួតចង្អោររ៉ាំរ៉ៃ និង​ងងុយ​គេង។

គ្នា​យើង​ដែល​មាន​បញ្ហា​ដុំ​សាច់ ក្នុង​កម្រិត​អាច​ឈាន​ដល់​ស្លាប់ តែង​រង​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ផ្នែក​ចងចាំ​ ប្រែប្រួល​បុគ្គលិក​លក្ខណៈ កាយ​សម្បាទា​ទន់ខ្សោយ ឬ​ពិការ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ ភ្នែក​មើល​មិន​ឃើញ និង​និយាយ​មិន​ចេញ​ជាដើម។

បើ​សម្គាល់​មានរោគ​សញ្ញា​ទាំងនេះ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើទោះ​មិនមែន​ជា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ក៏ដោយ​ តែ​អាច​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ទាម​ទារ​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

ដុះសាច់​ក្នុង​ខួរ​ក្បាល Hello គ្រូពេទ្

អត្ថបទ​ពាក់​ព័ន្ធ៖

  • ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ហើយរើសចំណីបែបណាទើបល្អៗ?
  • ​ផ្សិត​​សាមញ្ញ ​តែ​ជួយ​ការពារបញ្ហា​ភ្លេច​ភ្លាំង និងខួរក្បាល​​បាន​ល្អ

៣- ប្រភេទ​ដុំ​សាច់​កាច

ករណី​ភាគ​ច្រើន ដុំ​សាច់​កាច តែង​លូត​លាស់​ចេញ​ពី​ជាលិកា​ប្រព័ន្ធ​ប្រសាទ ដែល​ជា​កោសិកា​គាំទ្រ​កោសិកា​សរសៃ​ប្រសាទ​របស់​ខួរក្បាល ហើយ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា Gliomas ដោយ​សណ្ឋាន​ជា​កោសិកា​តូចៗ អាស្រ័យ​តាម​ប្រភព​របស់​វា​ ហើយ​កោសិកា​ទាំង​នោះ​មាន​ដូចជា៖

Astrocytoma មាន​ប្រភព​ចេញ​ពី​កោសិកា​ដែល​ជា​រចនា​សម្ព័ន្ធ​នៃ​ខួរក្បាល។

Oligodendroglioma​ មាន​ប្រភព​ចេញពី​កោសិកា​ដែល​ផលិត​ខ្លាញ់​គ្រប​ដណ្ដប់​សរសៃ​ប្រសាទ។

Ependymoma​ មាន​ប្រភព​ចេញពី​កោសិកា​ប្រហោង ដែល​ជា​សរីរាង្គ​សម្រាប់​ផ្ទុក​ខួរក្បាល។

យ៉ាង​ណា ដុំ​សាច់​កាច អាច​កើត​ចេញ​ពី​ផ្នែក​ផ្សេងៗ​ទៀត​របស់​ខួរក្បាល​ដូច​គ្នា។

៤- វិធី​ព្យាបាល​ដុំ​សាច់​កាច​ក្នុង​ខួ​រក្បាល

ដុំ​សាច់​កាច​ដុះ​ក្នុង​ខួរក្បាល តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ទាន់​ពេលវេលា​ បើ​យឺត​យ៉ាវ​អាច​ធ្វើ​ឲ្យ​ដុំ​សាច់​រីក​រាល​ដាល​ពេញ​ខួរក្បាល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ខួរ​ឆ្អឹង​ខ្នង​ទៀត​ផង។

បើ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា មាន​សាច់​កាច​ដុះ​ក្នុង​ខួរក្បាល ចាំ​បាច់​ត្រូវ​វះកាត់​យក​ដុំ​សាច់​ចេញ​ឲ្យ​បាន​ឆាប់​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន។ ក្នុង​ករណី​វះកាត់​មិន​អាច​យក​កោសិកា​មហារីក​ចេញ​បាន​ទេ​ ការ​ព្យាបាល​ដោយ​ប្រើ​កាំរស្មី​ ឬ​គីមី​នឹង​ត្រូវ​ធ្វើ​ឡើង ដើម្បី​កាត់បន្ថយ​ការ​កើត​មាន​ឡើង​វិញ​នៃ​កោសិកា​មហារីក។

ទោះ​ជា​យ៉ាងណា​ ដុំ​សាច់​កាច​នេះ​ទំនង​ជា​នឹង​ត្រឡប់​មកវិញ ហើយ​វិវត្ត​ទៅ​ជា​ដុំ​សាច់​មហារីក និង​រាល​ដាល​ទៅ​កន្លែង​ផ្សេង។ ក្នុង​ស្ថានភាព​បែប​នេះ យើង​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​ទេ គឺ​គ្រាន់តែ​អាច​ព្យាបាល​ដើម្បី​បន្ថយ​រោគសញ្ញា និង​ពន្យារ​អាយុ​ជីវិត​ប៉ុណ្ណោះ។

៤- ទម្លាប់​ខ្លួន​ជាមួយ​ដុំ​សាច់​ខួរ​ក្បាល

ជា​ការ​ពិត​ណាស់ ពេល​ដឹង​ថា ខ្លួន​យើង​មាន​សាច់​ដុះ​ក្នុង​ខួរ​ក្បាល ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​បន្ត​រស់​នៅ​ជាមួយ​វា ធ្វើ​ឲ្យ​យើង​មាន​ការ​ថប់បារម្ភ និង​បាក់​ទឹក​ចិត្ត​មិន​ខាន។ ប៉ុន្តែ​បើ​យើង​ដឹង​ថា​មាន​វិធី​ព្យាបាល ក៏​ដូច​ជា​យល់​ដឹង​គ្រប់គ្រាន់​ពី​ដុំ​សាច់​ទាំង​នោះ វា​អាច​ជួយ​ឲ្យ​ជីវិត​យើង សប្បាយ​រីក​រាយ​ឡើង​វិញ​បាន ហេតុ​នេះ​កុំ​ស្ទាក់ស្ទើរ​សាកសួរ​ព័ត៌មាន ពី​ក្រុម​គ្រូពេទ្យ ដើម្បី​ជួយ​យើង​ធ្វើការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ពី​វិធី​ថែទាំ​សុខភាព បើ​ទោះ​ជា​ត្រូវ​រស់​នៅ​ជា​មួយ​ដុំ​សាច់​ក៏​ដោយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Malignant brain tumour (cancerous). http://www.nhs.uk/conditions/brain-tumour-malignant/Pages/Introduction.aspx. Accessed May 29, 2017.

កំណែ​ប្រែបច្ចុប្បន្ន

24/04/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Apr 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម