backup og meta

រោគសញ្ញារលាកក្រពះរុាំរ៉ៃ ត្រូវដឹង រួសរាន់ព្យាបាលកុំឲ្យយឺតពេល

រោគសញ្ញារលាកក្រពះរុាំរ៉ៃ ត្រូវដឹង រួសរាន់ព្យាបាលកុំឲ្យយឺតពេល

បើ​និយាយ​ពី​ជំងឺ​រលាក​ក្រពះ ទំនងជា​មាន​គ្នា​យើង​មិន​តិច​នាក់ទេបាន​ដឹង ឬ​បាន​ជួប​បទពិសោធន៍​នៃ​ជំងឺ​មួយ​នេះ។ ចុះ​គ្នា​យើង​ដឹង​អត់​ថា​បើ​រលាក​ក្រពះ​រ៉ាំរៃ​ទៅជា​យ៉ាង​មិញ​វិញ?

ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ កើត​ឡើង​ដោយ​សារ​ស្រទាប់​កម្រាល​ខាង​ក្នុង​របស់​ក្រពះ​មាន​ការ​រលាក ហើយ​រោគ​សញ្ញា​​ អាច​​ជា​អាការៈ​ចុក​អួលៗ ឬ​ឈឺ​ជាប់​តែ​ម្តង។

ប្រភេទ​ជំងឺរលាក​ក្រពះ​រ៉ាំរ៉ៃ ឧស្សាហ៍​កើត​មានជាង​គេ​ គឺ​បង្ក​ដោយ​បាក់តេរី Helicobacter pylori។ ជំងឺ​នេះ នឹង​បាន​ធូរ​ស្រាល​ឡើង​វិញ បើសិន​ជា​បាន​ទទួល​ការ​ព្យាបាល​ និង​តាម​ដាន​ត្រឹម​ត្រូវ។

បាក់តេរី ​ការ​ផឹកស្រា​ច្រើន​ពេក ថ្នាំពេទ្យ​​មួយ​ចំនួន ស្រ្តេស​ជាប់​រហូត ឬ​ជំងឺ​ប្រព័ន្ធ​ការពារ​នានា សុទ្ធ​តែ​អាច​បណ្ដាល​​រលាក​ក្រពះ​បាន​ទាំង​អស់។ ពេល​ក្រពះ​រលាក ស្រទាប់​ក្រាល​ក្រពះ ​នឹង​ប្រែប្រួល​ ហើយ​កោសិកា​ការពារ​មួយ​ចំនួន​ ក៏នឹង​ងាប់ផងដែរ ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​​ឆាប់​ឆ្អែត​ជាង​រាល់​ដង។

. រោគសញ្ញាជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​ រួម​មាន៖

ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម)

មិន​រំលាយ​អាហារ

ហើម​ពោះ

ចង្អោរ

ក្អួត

ភើ

មិន​ឃ្លាន​អាហារ

ស្រក​ទម្ងន់

រលាកក្រពះ

. ពេលណាត្រូវទៅជួបគ្រូពេទ្យ?

បើ​សិន​ជា​គ្នា​យើង​មាន​រោគ​សញ្ញា​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​ចម្ងល់ យើង​គួរ​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ ល្អបំផុត​ ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម និង​អាច​ព្យា​បាល​បាន​ទាន់​ពេល​

ដោយ​សារជំងឺ​នេះ​នឹង​ធ្វើឲ្យ​​កោសិកា​ក្នុង​ក្រពះ​ងាប់ ហើយ​ដុះ​ថ្មី​មក​វិញ​ តែ​ប្តូរ​រូប​រាង​មិន​ដូច​ដើម​ឡើយ។ នេះ​ជា​ដំណាក់​ត្រៀម​កើត​មហារីក ហើយ​​អាច​​វិវត្តទៅ​ជា ​ជំងឺមហារីក​ក្រពះ បើ​សិន​ជា​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។

ជា​ធម្មតា ជំងឺរលាក​ក្រពះ​រ៉ាំ​រ៉ៃ ​នឹង​ជា​មក​វិញ​ បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ តែ​ត្រូវ​តាម​ដានឲ្យបាន​ជាប់​លាប់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Chronic gastritis.  http://www.healthline.com/health/gastritis-chronic#Riskfactors5  . Accessed March 12, 2017.

Chronic gastritis.   http://www.mayoclinic.org/diseases-conditions/gastritis/basics/prevention/con-20021032     . Accessed March 12, 2017.

Chronic gastritis.  http://emedicine.medscape.com/article/176156-overview#a6     . Accessed March 12, 2017.

កំណែ​ប្រែបច្ចុប្បន្ន

17/05/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គ្នា​យើងឧស្សាហ៍ជួបបញ្ហាច្រាលអាស៊ីដក្រពះគួរចៀសវាង ឬញ៉ាំអាហារទាំងនេះតិច​តួច

ក្រពះពោះវៀនកូនមិនល្អ ជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាល?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម