ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុLycopene ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីក។ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា សារធាតុនៅក្នុងផ្លែប៉េងប៉ោះ អាចជួយទប់ស្កាត់ការវិវដ្ដ និងការបង្កើនក្លូនដ៏សាហាវនៃកោសិកាមហារីកក្រពះបានយ៉ាងមានប្រសិទ្ធភាព។
ផ្លែប៉េងប៉ោះអាចការពារ ជំងឺមហារីកក្រពះ
បន្ទាប់ពីធ្វើការវិភាគលើផ្លែប៉េងប៉ោះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្លែប៉េងប៉ោះមានសមត្ថភាពក្នុងការព្យាបាលដោយរារាំងកោសិកាមហារីកក្នុងការផ្លាស់ទី និងបានបញ្ឈប់វដ្ដកោសិកាតាមរយៈការបញ្ជាប្រូតេអ៊ីនគ្រួសារ និងសម្លាប់កោសិកាមហារីកដោយApoptosisយ៉ាងស័ក្ដិសិទ្ធិ។
អ្វីទៅជាជំងឺមហារីកក្រពះ?
ជំងឺមហារីកក្រពះ ជាប្រភេទជំងឺមហារីកក្នុងក្រពះ ហើយវារាលដាលពាសពេញរាងកាយ ព្រមទាំងអាចកើតនៅតំបន់ណាមួយនៃក្រពះ។ យោងតាមរបាយការណ៍បានបញ្ជាក់ថា ជំងឺមហារីកនេះពាក់ព័ន្ធនឹងកត្តាហ្សែន ការឆ្លងមេរោគ Helicobacter pylori និងទម្លាប់ញ៉ាំអាហារប្រៃពេក ឬការជក់បារីជាដើម។
រោគសញ្ញានៃជំងឺមហារីកក្រពះ
រោគសញ្ញាទូទៅមួយចំនួននៃជំងឺមហារីកក្រពះ រួមមាន៖
- ពិបាកលេបអាហារ
- ហើមពោះ បន្ទាប់ពីញ៉ាំអាហាររួច
- មានអារម្មណ៍ឆ្អែត បន្ទាប់ពីញ៉ាំអាហារតិចតួច
- ពិបាករំលាយអាហារ
- ចុកពោះ
- ស្រកទម្ងន់
- ក្រហាយទ្រូង
- ចង្អោរ
- ក្អួត។
[embed-health-tool-bmi]