ទោះជាយើងជួបប្រទះអាការៈឈឺក្រពះពីពេលមួយទៅពេលមួយក៏ដោយ ក៏មិនអាចបញ្ជាក់ពីរោគសញ្ញាដំបូងនៃជំងឺមហារីកក្រពះដែរ។ ហេតុនេះហើយ ដើម្បីដឹងថាយើងអាចប្រឈមនឹងជំងឺមហារីកមួយប្រភេទនេះឬអត់ គ្នាយើងគួរតែសង្កេតមើលរោគសញ្ញាមួយចំនួនខាងក្រោម។
រោគសញ្ញាព្រមាននៃជំងឺមហារីកក្រពះ
ជំងឺមហារីកក្រពះ កើតឡើងនៅពេលដែលមានការលូតលាស់កោសិកាមិនប្រក្រតីនៅក្នុងក្រពះរបស់យើង។ ជាទូទៅ រោគសញ្ញាដំបូងនៃជំងឺមហារីកក្រពះ ពិបាកក្នុងការកត់សម្គាល់ណាស់ ពីព្រោះថារោគសញ្ញាទាំងនោះ អាចភ័ន្តច្រឡំជាមួយនឹងជំងឺក្រពះពោះវៀនធម្មតា។ ហេតុនេះហើយ ទើបយើងបានដឹងពីវត្តមាននៃជំងឺមហារីកនេះ នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ យ៉ាងណាមិញ យើងក៏អាចសង្កេតមើលសញ្ញាព្រមានដំបូងមួយចំនួនដូចខាងក្រោមនេះ។
១. ហើមពោះ
យើងអាចនឹងមានអារម្មណ៍ថាពោះឆ្អែត និងតឹង។ ពិតណាស់ ជំងឺមហារីកក្រពះ អាចធ្វើឲ្យជញ្ជាំងក្រពះរឹង និងកាត់បន្ថយសមត្ថភាពក្នុងការផ្ទុកអាហារ។ ក្នុងករណីដែលមហារីកក្រពះរាលដាលដល់ស្រទាប់ខាងក្នុងនៃពោះ វាអាចបង្កជាការប្រមូលផ្ដុំសារធាតុរាវនៅក្នុងពោះរបស់យើង ព្រមទាំងធ្វើឲ្យយើងហើមពោះដូចទៅនឹងស្ត្រីដែលជិតគ្រប់ខែ។
[embed-health-tool-bmi]
២. ក្រហាយទ្រូង
ក្រហាយទ្រូង ដែលជាការឈឺចុកចាប់នៅដើមទ្រូង និងបំពង់ក ជារឿងធម្មតាប៉ុណ្ណោះ ហើយជាទូទៅ អាការៈនេះមិនមានអ្វីគួរឲ្យបារម្ភឡើយ។ ប៉ុន្តែ ប្រសិនបើយើងកើតមានអាការៈក្រហាយទ្រូងដែលមិនបាត់ទៅវិញ ក្រោយប្រើថ្នាំបន្សាបជាតិអាស៊ីដ (Antacids) ឬថ្នាំផ្សេងទៀត នោះអាចជារោគសញ្ញាព្រមានមួយ។ ប្រសិនបើមានការលូតលាស់កោសិកាមហារីកដ៏ធំនៅក្នុងចំណុចចេញនៃក្រពះ សារធាតុរាវអាចកកកុញ ហើយអាហារអាចនឹងត្រលប់មកកាន់បំពង់អាហារវិញ ជាហេតុនាំឲ្យកើតមានអាការៈក្រហាយទ្រូង។
៣. ក្អួត និងចង្អោរ
ទន្ទឹមនឹងនេះដែរ រោគសញ្ញាមួយទៀតនៃការលូតលាស់កោសិកាមហារីក គឺជាការរារាំងច្រកចេញរបស់ក្រពះ (Exit of stomach) ។ ប្រសិនបើ អាហារ និងភេសជ្ជៈដែលយើងញ៉ាំ មិនអាចធ្វើដំណើរទៅផ្នែកដំបូងនៃពោះវៀនរបស់យើងបានទេនោះ វានឹងបញ្ជូនសញ្ញាទៅខួរក្បាលដែលធ្វើឲ្យយើងមានអារម្មណ៍ចង់ក្អួត។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៤. មានអារម្មណ៍មិនស្រួលខ្លួន
ជាទូទៅ អារម្មណ៍មិនស្រួលខ្លួននេះ អាចបណ្ដាលមកពីជំងឺមហារីកក្រពះរាលដាលដល់ស្រទាប់ពោះ ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ហើមពោះ និងធ្ងន់ពោះ។
៥. ស្រកទម្ងន់
ដោយសារតែយើងប្រឈមនឹងរោគសញ្ញាដទៃទៀតដូចជាចង្អោរ ក្អួត និងហើមពោះ យើងអាចនឹងមិនសូវញ៉ាំញឹកញាប់ដូចមុន ព្រមទាំងស្រកទម្ងន់ដោយមិនចាំបាច់ខំប្រឹង។ រោគសញ្ញាមួយនេះ ជារោគសញ្ញាដ៏គួរឲ្យបារម្ភបំផុត។
៦. ឈាមក្នុងលាមក ឬកម្អួត
រោគសញ្ញានេះ មិនសូវកើតឡើងញឹកញាប់ប៉ុន្មានទេ ប៉ុន្តែវាអាចនឹងកើតឡើងនៅពេលដែលយើងបាត់បង់ឈាមច្រើន។ យើងអាចសង្កេតឃើញការប្រែប្រួលនៅក្នុងលាមក ក៏ដូចជាលាមកប្រែទៅជាពណ៌ខ្មៅ។ ប៉ុន្តែ ក្នុងករណីដែលចេញឈាមយឺត គ្នាយើងអាចនឹងពិបាកកត់សម្គាល់ឃើញពីការប្រែប្រួលណាមួយនៅក្នុងលាមក។
អត្ថបទគួរអាន៖
- ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
- ពិតទេ ឲ្យតែធ្លាប់រួមភេទហើយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនអត់ប្រសិទ្ធភាព?
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
៧. មានអារម្មណ៍ឆ្អែត
យើងនឹងមានអារម្មណ៍ថាឆ្អែត បើទោះបីជាយើងញ៉ាំអាហារតិចតួចក៏ដោយ។ មួយវិញទៀត យើងប្រហែលជាអាចញ៉ាំត្រឹមតែ២០%នៃបរិមាណអាហារដែលយើងធ្លាប់ញ៉ាំប៉ុណ្ណោះ។
ចំណុចសំខាន់
- ហើមពោះ
- ក្រហាយទ្រូង
- ក្អួត និងចង្អោរ
- មានអារម្មណ៍មិនស្រួលខ្លួន
- ស្រកទម្ងន់
- ឈាមក្នុងលាមក ឬកម្អួត
- មានអារម្មណ៍ថាឆ្អែត