backup og meta

បន្លែ ផ្លែឈើ ចម្រុះពណ៌ ល្អចំពោះសុខភាព​ ប្រឆាំងជំងឺមហារីក

បន្លែ ផ្លែឈើ ចម្រុះពណ៌ ល្អចំពោះសុខភាព​ ប្រឆាំងជំងឺមហារីក

បន្លែ និង​ផ្លែឈើ គឺ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ប្រឆាំង​នឹង​ជំងឺ​មហារីក ហើយ​ការ​ញ៉ាំ​បន្លែ ផ្លែឈើ​ចម្រុះ​ពណ៌ នឹង​ទទួល​បាន​​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​គ្នា​ច្រើន​ដែរ​។ អាហារ​ចម្រុះ​ពណ៌​ទាំង​នេះ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​រក្សា​ទម្ងន់​បាន​ល្អ។

ការ​ឡើង​ទម្ងន់ ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ច្រើន​ប្រភេទ ដូច​ជា​មហារីក ពោះវៀនធំ មហារីក​បំពង់អាហារនិង​មហារីក​តម្រង​នោម​ជា​ដើម​។ បន្លែ​ ផ្លែឈើ មាន​ពណ៌​បៃតង​ចាស់ ក្រហម និង​ទឹកក្រូច​ជា​ដើម សុទ្ធ​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម។

១. ពណ៌ក្រហម

បន្លែ​ផ្លែ​ឈើ​ពណ៌​ក្រហម​មាន​ដូច​ជា​ប៉េងប៉ោះ ឪឡឹក ទំពាំង​បាយ​ជូរ និង​ល្ហុង​ សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព​។ បន្លែ ផ្លែឈើ​ទាំង​នេះ មាន​ផ្ទុក​សារធាតុ Lycopeneនិង​សាធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ការ​ពារ​យើង​ប្រឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូសា្តត ក្រពះ និង​សួត។ បន្លែ មាន​ជាតិ​Lycopene​ខ្ពស់​ដូច​ជា​ប៉េង​ប៉ោះ មាន​ទំនាក់​ទំនង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក និង​បញ្ហា​គាំង​បេះដូង​។

២. បន្លែ​ ផ្លែឈើ​ពណ៌​ទឹកក្រូច

បន្លែ​ ផ្លែឈើ ពណ៌​ទឹក​ក្រូច ដូច​ជា​ការ៉ុត ស្វាយ ដំឡូងជ្វា ក្រូច និង​ល្ពៅ ជា​ដើម សម្បូរ​សារធាតុចិញ្ចឹម​ល្អៗ​ចំពោះ​រាង​កាយ​ដែរ​។ អាហារ​មាន​ពណ៌​ទឹក​ក្រូច អាច​មាន​ផ្ទុក beta-cryptoxanthin, beta-carotene និងalpha-carotene ជា​សារធាតុ​ចិញ្ចឹម​​ដែល​អាច​បំប្លែង​ទៅ​ជា​វីតាមីនA​។ ​Beta-carotene មាន​នៅ​ក្នុង​ផ្លែ​ក្រូច និង​​បន្លែ​ផ្សេង​ទៀត ក៏​អាច​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សួត មហារីក​បំពង់​អាហារ​ និង​ក្រពះ​ផង​ដែរ​។​​​​​​​​

អាហារចម្រុះពណ៌

៣. ពណ៌ត្នោត​

ពពួក​សណ្ដែក ក៏​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ការពារ​យើង​ពី​ជំងឺ​បេះ​ដូង​ផង​ដែរ។ ពពួក​សណ្ដែក​សម្បូរ​ទៅ​ដោយ​ហ្វូឡេត វីតាមីនB ដែល​ប្រឆាំង​នឹង​ homocysteine និង​អាមីណូអាស៊ីដ ដែល​អាច​ធ្វើ​ឲ្យ​​មាន​ដុំ​កំណក​ឈាម​កើត​ឡើង​។

៤. ពណ៌បៃតង​

​​បន្លែ​ពណ៌​បៃ​តង​ដូច​ជា​ស្ពៃក្ដោប និង​ខាត់ណាខៀវ មាន​ផ្ទុក​សារធាតុពីរ​សំខាន់ គឺ isothiocyanates និង​indoles ដែល​អាច​មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​មហារីក​។ ចំពោះ​បន្លែ​ស្លឹក​បៃ​តង​វិញ ក៏​មាន​ប្រយោជន៍​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​​ឲ្យ​នៅ​ទាប​ផង​ដែរ​។ បន្លែ​បៃ​តង​ទាំងនេះ​ ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូច​ជា​អាស៊ីដហ្វូលិក វីតាមីនK អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និងarotenoids។

៥. ពណ៌ស្វាយ​

ប​ន្លែ ផ្លែឈើ ពណ៌ស្វាយ​ដូច​ជា​ប្លូបឺរី ប្លែកបឺរី ត្រប់វែង និង​ស្ពៃក្ដោប​ពណ៌ស្វាយ ជា​ដើម ក៏​មាន​សារ​ធាតុ​ចិញ្ចឹម​មិន​ចាញ់​បន្លែ​ ផ្លែ​ឈើ​ពណ៌​ផ្សេង​ដែរ​។​ បន្លែ​ទាំង​នេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង សារធាតុ​ប្រឆាំង​ការ​រលាក ដែល​អាច​មាន​ប្រយោជន៍​ក្នុង​ការ​បន្ថយ​ហានិភ័យ​ឲ្យ​នៅ​ទាម​ក្នុង​ការ​កើត​ជំងឺ​មហារីក ជំងឺបេះដូង និង​ជួយ​បន្ថយ​ការ​ឈឺចាប់​ដោយ​សារ​ការ​រលាក​សន្លាក់​ផង​ដែរ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.rogelcancercenter.org/living-with-cancer/mind-body-side-effects/nutrition/eating-rainbows

https://www.webmd.com/cancer/ss/slideshow-cancer-fighting-foods

https://www.healthline.com/health/cancer/cancer-causing-foods#foods-that-lower-risk

 

កំណែ​ប្រែបច្ចុប្បន្ន

20/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗ មកដឹងពីរោគសញ្ញា និងដំណាក់កាលនៃការវិវត្តន៍ជំងឺមហារីកទ្វារមាស

ចង់កាត់បន្ថយហានិភ័យកើតមហារីក កុំរំលងអាហារទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម