ជំងឺមហារីកគឺជាជំងឺដ៏គ្រោះថ្នាក់មួយ ដែលបានសម្លាប់មនុស្សយ៉ាងច្រើននៅជុំវិញពិភពលោក។ ពិតណាស់ មនុស្សម្នាក់ៗជួបប្រទះបទពិសោធន៍ខុសៗគ្នាពាក់ព័ន្ធនឹងជំងឺមហារីក តួយ៉ាងដូចជាមូលហេតុបង្ក បរិស្ថាន និងហ្សែនជាដើម។ ទោះជាយ៉ាងនេះក្ដី គ្នាយើងនៅតែអាចអនុវត្តការផ្លាស់ប្ដូរបែបបទរស់នៅជាក់លាក់មួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងមានប្រសិទ្ធភាព។
១. ញ៉ាំរបបអាហារត្រឹមត្រូវ
គ្នាយើងគប្បីជ្រើសរើសប្រភេទអាហាររុក្ខជាតិទាំងមូលដែលសំបូរទៅដោយសារធាតុចិញ្ចឹម ដូចជារុក្ខជាតិចម្រុះពណ៌ ប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់ និងខ្លាញ់សុខភាព ព្រមទាំងជៀសវាងពពួកអាហារកែច្នៃ និងជាតិស្ករដែលអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព។
២. ទ្រទ្រង់ប្រព័ន្ធបន្សាបជាតិពុលធម្មជាតិនៃរាងកាយ
យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុលចេញពីរាងកាយតាមបែបធម្មជាតិ គឺជាការបញ្ចូលអាហារដែលមានជាតិសរសៃខ្ពស់ ដែលអាចជួយឲ្យរាងកាយរបស់យើងកម្ចាត់ចោលកាកសំណល់ផ្សេងៗ ក៏ដូចជាបញ្ចេញញើសតាមរយៈការហាត់ប្រាណ ឬសូណាជាដើម។
៣. កាត់បន្ថយជាតិពុល
យោងតាមការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងសារធាតុBisphenol A និងជំងឺមហារីកសុដន់ ក្រពេញប្រូស្តាត និងមហារីកអូវែ។ សារធាតុនេះដែរ មាននៅក្នុងប្រអប់ផ្លាស្ទីក ជាជាតិពុលមួយដែលយើងតែងតែប្រើប្រាស់ប្រចាំថ្ងៃ ហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូន ការធ្វើមេតាប៉ូលីស និងបំផ្លាញសុខភាពជាទូទៅផងដែរ។ ពពួកសារធាតុពុលដទៃទៀត រួមមានថ្នាំសម្លាប់សត្វល្អិត ប៉ារ៉ាបែន ( Parabens) និងលោហធាតុធន់ធ្ងន់ដូចជាបារត និងសំណ។ ហេតុនេះហើយ យើងគប្បីកាត់បន្ថយការប្រើប្រាស់វត្ថុទាំងនេះ ទើបជាការប្រសើរ។
៤. គិតគូរដល់សុខភាពពោះវៀន
ជាក់ស្ដែង សុខភាពពោះវៀនមានតួនាទីសំខាន់មួយនៅក្នុងសុខភាពទូទៅរបស់មនុស្សយើង។ ដូចនេះហើយ គ្នាយើងគប្បីថែទាំសុខភាពពោះវៀនឲ្យបានល្អ ដោយបង្កើនការញ៉ាំអាហារដែលជួយទ្រទ្រង់ដល់ពោះវៀនដូចជាគីមឈីជាដើម។ ម្យ៉ាងវិញទៀត យើងក៏អាចប្រើប្រាស់ថ្នាំផ្សះនៅពេលចាំបាច់ ព្រមទាំងបង្កើនការញ៉ាំអាហារដែលមានជាតិសរសៃប្រចាំថ្ងៃ ដូចជាបន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិ។
៥. គ្រប់គ្រងស្រ្តេស
៦. ធ្វើលំហាត់ប្រាណទៀងទាត់
[embed-health-tool-bmi]