backup og meta

អង្គុយធ្វើការមិនងើប ប្រឈមជំងឺមហារីកយ៉ាងតិច ៣ប្រភេទ

អង្គុយធ្វើការមិនងើប ប្រឈមជំងឺមហារីកយ៉ាងតិច ៣ប្រភេទ

អ្នក​ចូលចិត្ត​អង្គុយ​មិន​ងើប​យូរៗ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​យ៉ាង​តិច​បី​ប្រភេទ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ការ​ចំណាយ​ពេល​​ច្រើន​ម៉ោង​អង្គុយ​ក្នុង​មួយ​ថ្ងៃ​ គឺ​កំពុង​ធ្វើ​ឲ្យ​សុខភាព​មាន​បញ្ហា​ច្រើន ទោះ​បី​ជា​បាន​ហាត់​ប្រាណ​ក៏​ដោយ​។

ការ​អង្គុយ​យូរ​នៅ​មួយ​កន្លែង​ដូច​ជា​មើល​ទូរទស្សន៍ អាន​សៀវភៅ លេង​ហ្គេម និង​អង្គុយ​ធ្វើ​ការ​ជា​ដើម សុទ្ធ​តែ​អាច​បង្ក​ហានិភ័យ​ដល់​សុខ​ភាព​។

១. មូលហេតុ​

សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​Texas លោកស្រី Karen Basen-Engquist មាន​ប្រ​សាសន៍​ថា ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ ជំងឺ​មហារីក​​ក្រពេញ​អូវែ និង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។​ ក្រៅពី​នេះ លោក​ស្រី​ថា ក៏​អាច​ប្រឈម​នេះ​បញ្ហា​ធាត់ ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះ​ដូង​ផ្សេងៗ​ទៀត​ផង​ដែរ​។

​ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា ​រាល់​ការ​អង្គុយ​នៅ​ស្ងៀម​​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ធំ​កើន​ឡើង​៨​% ហើយ​ចំពោះ​មនុស្ស​ស្រី​វិញ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​កើន​ឡើង​១០​ភាគ​រយ​។

ការ​សិក្សា​ក៏​បាន​បញ្ជាក់​ដែរ​ថា អ្នក​ចំណាយ​ពេល​អង្គុយ​៦ម៉ោង ឬ​ច្រើនជាង​នេះ​ក្នុង​មួយ​ថ្ងៃៗ មាន​ហានិភ័យ​ឆាប់​ស្លាប់​៣៦%​ខ្ពស់​ជា​ង​អ្នក​​ដែល​អង្គុយ​តិច​ជាង​៣ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

អង្គុយយូរម៉ោង

២. គួរ​ដោះ​ស្រាយ​បែប​ណា?​

​​​មនុស្ស​ពេញ​កម្លាំង​មិន​តិច​នាក់​ទេ​បាន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​អង្គុយ​ពេល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ ដើម្បី​កាត់​បន្ថយ​ការ​អង្គុយ​ យើង​អាច​ដើរ​ចុះ​ឡើង​ទៅ​ជជែក​ពី​ការងារ ជាជាង​ផ្ញើ​សារ​ ឬ​ក្រោកទៅ​ចាក់​ទឹក​បាន​ញឹក​ញាប់​ ឬ​ដើរ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជា​ដើម​។

ក្រៅពី​ធ្វើ​សកម្មភាព​រាង​កាយ​ខ្លះ​ៗ​ក្នុង​ពេល​បំពេញ​ការងារ ​ក៏​មិន​ត្រូវ​ភ្លេច​រឿង​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ដែរ។ ការសិក្សា​បាន​រក​ឃើញ​ថា អ្នក​បាន​ដើរ​ហាត់​ប្រាណ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​បាន​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​សារ​ជំងឺ​ផ្សេង​ៗ​២៦​ភាគ​រយ​ទាប​ជាង​អ្នក​​បញ្ចេញ​សកម្មភាព​រាង​កាយ​តិច​ជាង​នេះ។

ការ​សិក្សា​បញ្ជាក់​ទៀត​ថា ការ​ហាត់​ប្រាណ និង​ធ្វើ​ឲ្យ​រាង​កាយ​មាន​សកម្ម​ភាព ពិត​ជា​មាន​ទំនាក់​ទំនង​ខ្លាំង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​ផ្សេងៗ ​បាន​ល្អ​ប្រសើរ​ជាង​អ្នក​ដែល​ចូល​ចិត្ត​នៅ​អង្គុយ​មួយ​កន្លែង​មិន​ងើប​ដើរ​ទៅ​ណា​សោះ​។

ដូច​នេះ​ហើយ បើ​យើង​ជា​មនុស្ស​អង្គុយ​ធ្វើ​ការ​ច្រើន​ម៉ោង​ៗ​ក្នុង​មួយ​ថ្ងៃ​ៗ​ក្រៅពី​ព្យាយាម​ដើរ ឬ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​ក្នុង​ម៉ោង​ធ្វើការ ក៏​ត្រូវ​កំណត់​ពេល​វេលា​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ដែរ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​។ ជា​ការ​ណែ​នាំ​ការ​ហាត់​ប្រាណ​កម្រិត​ធម្មតា​ដូច​ជា​ដើរ រត់ ជិះកង់ ហែល​ទឹក ត្រឹម​១៥០​នាទី​​ក្នុង​មួយ​សប្ដាហ៍​ ឬ​ការ​ហាត់​ប្រាណ​ប្រើ​កម្លាំង​ខ្លាំង​ៗ​ត្រឹម​​១ម៉ោង​កន្លះ​ក្នុង​មួយ​សប្ដាហ៍​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hours of sitting: What’s your cancer risk? https://www.mdanderson.org/publications/focused-on-health/cancer-risk-sitting.h11-1589046.html 

Too Much Sitting May Lower Odds of Surviving Colon Cancer https://www.medicinenet.com/script/main/art.asp?articlekey=167168

Daily sedentary time and its association with risk for colorectal cancer in adults https://www.ncbi.nlm.nih.gov/pmc/articles/PMC5459729/

Prolonged Sitting May Increase Risk of Certain Cancers https://www.scientificamerican.com/article/prolonged-sitting-may-increase-risk-of-certain-cancers/

 

កំណែ​ប្រែបច្ចុប្បន្ន

14/07/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ធាត់ទ្រលុកទ្រលន់ សម្បូរខ្លាញ់ ប្រឈមកើតជំងឺមហារីកច្រើនមុខ

៤ចំណុចខ្លឹមៗពីជំងឺទឹកនោមផ្អែម និងជំងឺមហារីកលំពែង


ត្រួតពិនិត្យដោយ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត


អត្ថបទ​ដោយ ទូច សុខា · កែ Jul 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម