ជំងឺមហារីកមាត់ ជាប្រភេទជំងឺមហារីកដែលកើតនៅក្នុងមាត់ ឬនៅជុំវិញបបូរមាត់របស់យើង។ មហារីកមួយប្រភេទនេះ ក៏ស្ថិតនៅក្នុងជំពូកមហារីកក្បាល និងកផងដែរ។ ម្យ៉ាងវិញទៀត ជាញឹកញាប់ ជំងឺមហារីកមាត់ក៏ពាក់ព័ន្ធនឹងការចាប់ផ្ដើមនៃការលូតលាស់ដុំសាច់លើផ្ទៃ និងបរិវេណជុំវិញមាត់ ដែលមានដូចជា៖
- ធ្មេញ
- អណ្ដាត
- ខាងក្នុងថ្ពាល់
- អញ្ចាញធ្មេញ
- ស្រទាប់បបូរមាត់
- បាតនៃមាត់
- ក្រអូមមាត់រឹង
- ក្រពេញទឹកមាត់។
មូលហេតុបង្ក និងកត្តាហានិភ័យដទៃទៀត
រាល់អ្វីមួយដែលពាក់ព័ន្ធនឹងមាត់ សុទ្ធតែអាចបង្កជាមហារីកមាត់ ប៉ុន្តែមូលហេតុទូទៅបំផុតដែលយើងតែងតែជួបប្រទះ រួមមាន៖
- ការជក់បារី
- ការញ៉ាំគ្រឿងស្រវឹង
- ការឆ្លងវីរុសបង្កជំងឺមហារីកមាត់ស្បូន(HPV)
រោគសញ្ញានៃជំងឺមហារីកមាត់
ប្រសិនបើយើងចាប់ផ្ដើមសង្កេតឃើញសញ្ញាទាំងនេះ យើងអាចនឹងកើតមានជំងឺមហារីកមាត់៖
- ដំបៅមាត់
- បបូរមាត់ឡើងក្រាស់
- ដំបៅ ដុំពកនៅជុំវិញបបូរមាត់ មាត់ និងបំពង់កដែលមានស្រាប់
- ការហូរឈាមមិនធម្មតា ឬស្ពឹកក្នុងមាត់
- ផ្ទាំងសៗនៅលើអណ្ដាត ថ្ពាល់ និងអញ្ចាញធ្មេញ
- ផ្ទាំងក្រហមៗនៅលើអណ្ដាត ថ្ពាល់ និងអញ្ចាញធ្មេញ
- រង្គើធ្មេញដោយគ្មានមូលហេតុ
- ពិបាកក្នុងការធ្វើចលនាថ្គាម ការនិយាយ និងលេបអាហារ
- ការហូរឈាមមិនប្រក្រតី មិនស្រួល ឬស្ពឹកក្នុងមាត់
- ឈឺធ្មេញ បណ្ដាលមកពីហើមមាត់។
ការបង្ការជំងឺមហារីកមាត់
យើងអាចបញ្ចៀស ក៏ដូចជាបង្ការជំងឺមហារីកមាត់បាន តាមរយៈបែបបទរស់នៅប្រកបដោយសុខភាពល្អ។ បន្ថែមពីនេះ ចូរជៀសវាងការជក់បារី និងត្រូវកម្រិតការញ៉ាំគ្រឿងស្រវឹង ដែលអាចកាត់បន្ថយបញ្ហាឈឺចាប់មាត់បានយ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត គ្នាយើងចាំបាច់ញ៉ាំអាហារដែលមានតុល្យភាព និងសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដែលមិនត្រឹមតែផ្ដល់ថាមពលដល់យើងប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សេងៗថែមទៀតផង។
[embed-health-tool-bmi]