backup og meta

មហារីកក្រពេញទឹកមាត់ អាចចេញរោគសញ្ញាទាំងនេះ

មហារីកក្រពេញទឹកមាត់ អាចចេញរោគសញ្ញាទាំងនេះ

មហារីក​ក្រពេញ​ទឹក​មាត់​ ជា​ជំងឺ​មហារីក​ដ៏​កម្រ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​​មហារីក កកើត​នៅ​ក្នុង​ក្រពេញ​ទឹក​មាត់​។ ពិត​ណាស់​ ទឹក​មាត់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រពេញ​ទឹក​មាត់​ ដែល​មាន​ទីតាំង​នៅ​សង​ខាង​ផ្ទៃ​មុខ ដោយ​ផ្ទុក​អង់ស៊ីម​ អង់ទីក័រ ដើម្បី​​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​នៅ​មាត់​ និង​បំពង់​ក។ ថ្វី​ត្បិត​តែ​ដុំ​សាច់​នៅ​ក្រពេញ​ទឹក​មាត់​មិន​មែន​​កើត​ឡើង​ជា​ទូទៅ​ក៏​ពិត​មែន​ ប៉ុន្តែ​មហារីក​ក្រពេញ​ទឹក​មាត់​ភាគ​ច្រើន​​មិន​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ឡើយ​។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

មូលហេតុ​ទូទៅ​​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់

កត្តា​មួយ​ចំនួន​ខាង​ក្រោម​ អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់

  • ប៉ះពាល់​នឹង​សារធាតុ​វិទ្យុ​សកម្ម​មួយ​ចំនួន ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​សារធាតុ​គីមី​ដែល​ប្រើ​ក្នុង​ឧស្សាហកម្ម​ស្បែក​
  • ជក់​បារី​
  • ផ្ទុក​មេរោគ​អេដស៍
  • របប​អាហារ​ដែល​មាន​បន្លែ​តិច​ និង​ខ្លាញ់​សត្វ​ខ្ពស់​

[embed-health-tool-heart-rate]

រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​

អ្នក​ដែល​កើត​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ អាច​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖

  • ស្ពឹក​មុខ​
  • ដុំ​ពក​ដែល​មិន​បង្ក​អាការៈ​ឈឺ​ចាប់​នៅ​លើ​ផ្ទៃ​មុខ ក ឬ​មាត់​
  • ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​សាច់ដុំ​​មុខ​
  • ខ្សោយ​ផ្ទៃ​មុខ
  • ហើម​ ឬ​ឈឺ​ចាប់​នៅ​ក មុខ ចង្កា ឬ​តំបន់​ថ្គាម។

មហារីកក្រពេញទឹកមាត់១

អត្ថបទគួរអាន៖

តិចនិក​បង្ការ​

​​​គួបផ្សំ​ជាមួយ​នឹង​បែបបទ​រស់នៅ​ល្អ យើង​ក៏​អាច​បង្ការ​ជំងឺ​មហារីក​​នៅ​ក្បាល​ និង​មាត់​បាន​ តាម​រយៈ​ការ​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។

  • ជៀសវាង​ជក់​បារី​
  • កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
  • រក្សា​ទម្ងន់​ខ្លួន​សមស្រប​
  • ញ៉ាំ​អាហារ​សុខភាព និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Salivary Gland Cancer: Don’t Ignore These Symptoms

https://www.thehealthsite.com/diseases-conditions/cancer/salivary-gland-cancer-why-ignoring-numbness-in-your-face-is-not-a-good-idea-877752/

Salivary Gland Cancer Treatment (Adult) (PDQ®)–Patient Version

https://www.cancer.gov/types/head-and-neck/patient/adult/salivary-gland-treatment-pdq

What Is Salivary Gland Cancer?

https://www.cancer.org/cancer/salivary-gland-cancer/about/what-is-salivary-gland-cancer.html

Salivary gland cancer

https://www.cancerresearchuk.org/about-cancer/salivary-gland-cancer

Salivary Gland Cancer

https://my.clevelandclinic.org/health/diseases/17965-salivary-gland-cancer

កំណែ​ប្រែបច្ចុប្បន្ន

09/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

មហារីកភ្នាសក្នុងស្បូន ឬមហារីកស្បូន អាចព្យាបាលជាទេ?

សញ្ញាព្រមាននៃជំងឺមហារីកក្រពះ អ្នកចេះតែធ្វើទុក្ខក្រពះហាមរំលង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 09

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម