backup og meta

Esophageal cancer (មហារីក​បំពង់​អាហារ)

និយមន័យ

១- អ្វី​ទៅ​ជា​មហារីក​បំពង់​អាហារ?

គឺ​ពេល​បំពង់​អាហារ មាន​សណ្ឋាន​ដូច​ទុយោ ភ្ជាប់​ពី​បំពង់ក ទៅ​ក្រពះ​មាន​ កើត​កោសិកា​មហារីក​លូតលាស់​ក្នុង​នោះ ហើយ​អាច​រាលដាល​ទៅ​សរីរាង្គ​ផ្សេង​ៗ​ទៀត​ផង។ មហារីក​ប្រភេទ​នេះ​ភាគ​ច្រើន​កើត​មាន​លើ​បុរស វ័យ​ចាស់​ជរា សម្បូរ​កើត​មាន​នៅ​ទ្វីប ​អាហ្វ្រិក ​និង​អាស៊ី​ ច្រើន​ជាង​គេ។ ទោះ​យ៉ាង​ណា ​ក៏​នៅ​តែ​មាន​វិធី​អាច​ការ​ពារ​បានដែរ។

២- ​កើត​ញឺកញាប់​ដែរ​ទេ?

មហារីក​ប្រភេទ​នេះ​អាច​កើត​ឡើង​លើ​គ្រប់​ជាតិសាសន៍​ទាំង​អស់​ជុំវិញ​ពិភពលោក​ ជាពិសេស​ពលរដ្ឋ​ក្នុង​ទ្វីប​អាស៊ី និង​អាហ្រ្វិក។ ភាគច្រើន​កើត​លើបរុស ពិសេសបរុស​ដែល​ឈាន​ដូច​វ័យ​កាន់​តែ​ចាស់។ យ៉ាងណា​ យើង​នៅ​តែ​អាច​​កាត់​បន្ថយ​កត្តា​​ប្រឈម​បាន​ គប្បីត្រូវ​ពិភាក្សា​ជាមួយគ្រូពេទ្យ។

រោគសញ្ញា

៣- រោគសញ្ញា​មាន​អ្វីខ្លះ?

នៅ​ពេល​កោសិកា​បាន​វិវត្តខ្លួន​ជា​មហារីក​ យើង​នឹង​ជួប​ប្រទះ​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា៖

– ក្អួត

– ឈឺ​ទ្រូង

– អស់​កម្លាំង

– ស្រក​ទម្ងន់

– ក្រហាយ​ដើមទ្រូង

– ឧស្សាហ៍​ស្លាក់​អាហារ

– ពិបាក​រំលាយ​អាហារ

– ច្រាល​អាហារ​ឡើង​មក​លើ​វិញ

– ពិបាក​លេប​អាហារ​ និង​ឈឺ​ចាប់ពេលលេប។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​កោសិកា​បំពង់​អាហា​រមាន​ការ​ប្រែប្រួល យើង​ងាយនឹង​កើត​មហារីក​បំពង់​អាហារ​ជាង​អ្នក​ដទៃ​ ដូច​នេះ​គួរ​ប្រុង​ប្រយ័ត្ន ​បើ​មាន​រោគ​សញ្ញា​សង្ស័យ។ ដោយ​សារ​ពិបាក​កំណត់​រោគ​វិនិច្ឆ័យ​លើ​គ្នាយើង​មាន​ហានិភ័យ​ខ្ពស់ ​និងគ្នាយើង​មិន​អាច​ដាក់​សុង​ថត​តាម​បំពង់​អាហារ​ ត្រូវ​ពិគ្រោះ​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ពាក់ព័ន្ធ​ការ​វិភាគ​រក​ជំងឺ​មហារីក​នេះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

នៅ​មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​សង្កេត​ឃើញ​ថា DNA កោសិកា​ភ្នាស​​បំពង់​អាហារ​មាន​ការ​ប្រែប្រួល ​​កើន​ចំនួន​ខុស​ធម្មតា​ ជា​កត្តា​បង្ក​ឲ្យ​មាន​មហារីក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អាច​រាលដាល​ទៅ​សរីរាង្គ​ដទៃ​ទៀត។​

មហារីក​ប្រភេទ​នេះ​ចែក​ចេញ​ជា ​៣ ​ប្រភេទ៖

– មហារីក​កោសិកា​មាន​រំ​ញ័រ​រោម ឬ​អេពីតេល្យ៉ាល (​Squamous Cell Carcinoma)៖ ចាប់​ផ្ដើម​កើត​ចេញ​ពី​កោសិកា​សំប៉ែត​ និង​ស្ដើង​របស់​ភ្នាស ​ជា​ទូទៅ​គេ​ឃើញ​មាន​នៅ​ផ្នែក​ក​ខាង​លើ​ និង​ផ្នែក​កណ្ដាល​នៃ​បំពង់​អាហារ។

– មហារីក​កោសិកា​ក្រពេញ (Adenocarcinoma)៖ កើត​លើ​កោសិកា​ក្រពេញ​ មាន​នាទី​បញ្ចេញ​រស និង​រំអិល ភាគ​ច្រើន​ស្ថិតនៅ​ចុង​បំពង់​អាហារ។

– ប្រភេទ​កម្រ​ផ្សេង​ទៀត​ ដូច​ជា Choriocarcinoma, lymphoma, melanoma, sarcoma, និង​មហារីក​កោសិកា​ទំហំ​តូច​ជា​ដើម។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

មាន​កត្តា​ប្រឈម​ជា​ច្រើន​បង្ក​ឲ្យ​យើង​កើត​ជំងឺ​មហារីក​បំពង់​អាហារ ប៉ុន្តែ​កត្តា​ប្រឈម​ខ្ពស់​កើត​ជំងឺ​នេះ​មាន៖

– ផឹក​ស្រា​ជា​ប្រចាំ

– ជក់​បារី ​និង​ចុក​ថ្នាំ

– បម្រែបម្រួល​កោសិកា​បំពង់​អាហារ (Barrett’s esophagus) ប៉ះពាល់​ផ្នែក​ខាង​ក្រោម​នៃ​បំពង់​អាហារ ភាគ​ច្រើន​បង្ក​មក​ពី​ជំងឺ​ច្រាល​អាស៊ី​ពី​ក្រពះ។

– ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​៖ ​បូក​រួម ​និង​អាស៊ីដ​ក្រពះ មាន​លាយឡំ​ជាមួយ​ចំណី​ ​ងាយ​កកើត​​ទៅ​ជា​មហារីក​បំពង់​អាហារ​ប្រភេទ​កោសិកា​ក្រពេញ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​នឹង​ពិនិត្យ​រក​មើល​រោគ​សញ្ញា ​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ​តាម​វិធី​ដូចជា៖

– ច្រឹប​យក​សាច់​ទៅ​ពិនិត្យ ​រក​មើល​កោសិកា​មហារីក។

– ថត​កាំរស្មី​វិទ្យុសកម្ម​ប្រអប់​សួត ដោយ​ផឹក​សារធាតុ​ចាប់​ពណ៌ ​រក​មើល​ភាព​មិន​ប្រក្រតី​ណា​មួយ។

– សុង​ថត​បំពង់​អាហារ​ រក​មើល​ផ្នែក​ណា​​មិន​ប្រក្រតី​ ឬ​ការ​ឡើង​ដុំ​ក្នុង​បំពង់​អាហារ ពេល​ខ្លះ​អាច​ធ្វើ​អេកូសាស្ត្រ​ជំនួយ​ផងដែរ។

– ថត​ស៊ីធី (CT) ឬ​ផេត​ស្កេន (PET) ចោះ​ប្រអប់​ទ្រូង​ ចោះ​ពោះ ដើម្បីទ​ទួល​បាន​រូប​ភាព​ច្បាស់ ​អាច​កំណត់​ភាព​មិន​ប្រក្រតី​របស់​សរីរាង្គ និង​អាច​ឲ្យ​ដឹង​ពី​ដំណាក់​កាល​មហារីក​ ​ការរីក​រាលដាល​ថែម​ទៀត​ផង។

៨- ព្យាបាល​ដោយ​វិធី​ណា?

វិធី​ព្យាបាល​មហារីក​ប្រភេទ​នេះ គឺ​អាស្រ័យ​លើ​ដំណាក់​កាល​ និង​ប្រភេទ​មហារីក​ ហើយ​គ្រូពេទ្យ​ នឹង​សម្រេច​រើស​យក​វិធី​ព្យាបាល​ណា​មួយ​ដូច​ខាង​ក្រោយ៖

– ព្យាបាល​តាម​ពន្លឺកាំ​រស្មី ​ឌីណាមិច

– វះកាត់​ចេញ​ផ្នែក​ខ្លះ​នៃ​បំពង់​អាហារ​

– ព្យាបាល​តាម​រយៈ​ដុត​ដោយ​ផ្ទាល់​លើ​កោសិកា​មហារីក

– ព្យាបាល​ដោយ​វិទ្យុសកម្ម ​ក្នុង​បំណង​បន្ថយ​ការ​រាល​ដាល​នៃមហារីក ​ជាទូទៅ​ធ្វើ​ក្រោយ​ការ​វះកាត់

– ព្យាបាល​ដោយ​គីមី​ ដោយ​ប្រើ​ថ្នាំ​គ្រាប់ ​ឬ​ចាក់​តាម​សរសៃ​ ដើម្បី​ទៅ​សម្លាប់​កោសិកា​មហារីក​តែ​ម្ដង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ ​តែ​ដើម្បី​បង្ការ និងកាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​ដូចជា៖

– ​ជក់​បារី ឬ​ចុក​ថ្នាំ​ជក់​

– ហាត់​ប្រាណ​ជា​ប្រចាំ​ ដោយ​ចាប់​ផ្ដើម​បន្តិច​ម្តងៗ

– ញ៉ាំ​អាហា​រមាន​ជីវ​ជាតិ​ ដូច​ជា ​បន្លែ​ ​ផ្លែ​ឈើ​ ព្រម​ទាំង​​វីតាមីន​​ធម្មជាតិ​ ចៀស​វាង​ថ្នាំ​បំប៉ន​ អាច​មានរង​ផល​ប៉ះពាល់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Esophageal cancer. http://www.webmd.com/digestive-disorders/esophageal-cancer#3. Accessed November 15, 2016.

Esophageal cancer. http://www.healthline.com/health/esophageal-cancer#Overview1. Accessed November 15, 2016.

Esophageal cancer. http://www.mayoclinic.org/diseases-conditions/esophageal-cancer/basics/treatment/con-20034316. Accessed November 15, 2016.

កំណែ​ប្រែបច្ចុប្បន្ន

29/01/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម