ចំណេះដឹងមូលដ្ឋាន
១- អ្វីជាជំងឺមហារីករន្ធគូទ?
ជំងឺមហារីករន្ធគូទ គឺជាប្រភេទមហារីកដែលកើតមានឡើងនៅក្នុងរន្ធគូទ ហើយប្រភេទនៃជំងឺមហារីករន្ធគូទគឺអាស្រ័យលើកោសិកាមហារីក។ ជំងឺមហារីករន្ធគូទសំខាន់ៗមាន ជំងឺមហារីក epidermoid cancer adenocarcinoma melanoma squamous cell carcinoma និង verrucous carcinoma។
២- តើជំងឺមហារីករន្ធគូទកើតច្រើនដែរឬទេ?
ជំងឺមហារីករន្ធគូទកើតមានដោយកម្រណាស់។ ជំងឺនេះតែងកើតលើស្រ្តីច្រើនជាងបុរស ហើយវាអាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែយើងអាចគ្រប់គ្រងបានដោយបន្ថយកត្តាហានិភ័យ។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។
យល់ដឹងពីរោគសញ្ញា
១- រោគសញ្ញាជំងឺមហារីករន្ធគូទ
គ្នាយើងគួរតែទាក់ទងទៅគ្រូពេទ្យប្រសិនបើមានរោគសញ្ញាដូចខាងក្រោម៖
– ហូរឈាម
– រមាស់
– ហូរទឹកតាមរន្ធគូទ
ការឈឺចាប់នៅត្រង់រន្ធគូទ ឬក៏មានអារម្មណ៍ថាមានដុំ ក៏អាចជារោគសញ្ញានៃជំងឺមហារីករន្ធគូទដែរ។ ក្រៅពីនេះនៅអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើគ្នាយើងមានកង្វល់អំពីរោគសញ្ញាសូមពិគ្រោះជាមួយគ្រូពេទ្យ។
២- ពេលណាយើងត្រូវទៅជួបគ្រូពេទ្យ?
ប្រសិនបើគ្នាយើងមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ ជាពិសេសបើក្រុមគ្រួសារបងប្អូនរបស់យើងមានជំងឺមហារីករន្ធគូទ សូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ដោយសារតែរាងកាយរបស់មនុស្សយើងគ្រប់រូបធ្វើការខុសៗគ្នា វាល្អបំផុតក្នុងការពិភាក្សាជាមួយវេជ្ជបណ្ឌិតពីស្ថានភាពរបស់យើង។
យល់ដឹងពីមូលហេតុ
១- មូលហេតុនៃជំងឺមហារីករន្ធគូទ
មូលហេតុជំងឺនេះមិនត្រូវបានគេដឹងទេ ប៉ុន្តែវាអាចបណ្តាលមកពីការប្រែប្រួលហ្សែនរបស់កោសិការន្ធគូទ។ ការប្រែប្រួលនេះធ្វើឱ្យកោសិកាដែលមានសុខភាពល្អក្លាយទៅជាកោសិកាមហារីកមិនធម្មតា។
យល់ដឹងពីកត្តាប្រឈម
១- កត្តាប្រឈមជំងឺមហារីករន្ធគូទ
កត្តាប្រឈមជំងឺមហារីករន្ធគូទមានដូចជា៖
– អ្នកផ្ទុកមេរោគអេដស៍
– ការរួមភេទតាមរន្ធគូទ
– មានដៃគូរួមភេទច្រើន
– អ្នកដែលមានកើតជំងឺសិរមាន់ដោយសារមេរោគ (HPV)
យល់ពីរោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ គ្នាយើងគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ពត័មានបន្ថែម។
១– រោគវិនិច្ឆ័យជំងឺមហារីករន្ធគូទ
ចំពោះការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យនឹងសួរពីប្រវត្ដិជំងឺ និងធ្វើការពិនិត្យលើរាងកាយរួមទាំងការពិនិត្យតាមរន្ធគូទ និងការថតមើលតាមរន្ធគូទ។ ការថតមើលតាមរន្ធគូទ គឺគេប្រើបំពង់ពន្លឺខ្លីមួយដើម្បីមើលកន្លែងដែលឈឺ។
ការធ្វើកោសល្យវិច័យ គឺការច្រិបយកសាច់ហើយយកទៅពិនិត្យមើលកោសិកាមហារីកតាមមីក្រូស្កុប។ បើគេរកឃើញមានកោសិកាមហារីក គ្រូពេទ្យនឹងធ្វើអេកូដើម្បីមើលពីជម្រៅរបស់ដុំសាច់ និងការថតស្កេន (CT) ឬ (MRI) ដើម្បីរកមើលកម្រិតនៃការរីករាលដាលរបស់មហារីក។
ការពិនិត្យមើលពីកម្រិតរបស់ដុំសាច់អាចជួយឱ្យវេជ្ជបណ្ឌិតធ្វើការសម្រេចចិត្តព្យាបាលបានត្រឹមត្រូវ។
២– ការព្យាបាលជំងឺមហារីករន្ធគូទ
ជំងឺមហារីករន្ធគូទភាគច្រើនអាចលាប់ឡើងវិញ។ ការព្យាបាលអាស្រ័យទៅលើទំហំនៃដុំសាច់ ជម្រៅនៃដុំសាច់ និងការរីករាលដាលមហារីកតាមកូនកណ្តុរនៅក្រលៀន។ ការព្យាបាលពីមុនភាគច្រើនគឺធ្វើការវះកាត់ដើម្បីយកដុំសាច់ និងជាលិកានៅជុំវិញចេញ។
ការព្យាបាលពេលបច្ចុប្បន្នគេព្យាបាលដោយវិទ្យុសកម្ម ដោយសារធាតុគីមី និងការវះកាត់តិចតួចដើម្បីការពារប្រហោងក្នុងរន្ធគូទ។ អ្នកជំងឺច្រើនមានមុខងាររបស់រន្ធគូទល្អឡើងវិញក្រោយពីធ្វើការព្យាបាលរួមគ្នា។
ក្រុមអ្នកជំនាញឯកទេសដែលពាក់ព័ន្ធនឹងការមើលថែទាំ មានអ្នកឯកទេសខាងដុំសាច់ (អ្នកពន្យល់ពីការព្យាបាលបែបគីមី) អ្នកឯកទេសផ្នែកដុំសាច់ខាងវិទ្យុសកម្ម (ប្រើការព្យាបាលដោយកាំរស្មី) និងគ្រូពេទ្យវះកាត់។ ការព្យាករណ៍ជំងឺគឺអាស្រ័យទៅលើទំហំ និងការរីករាលដាលរបស់ដុំសាច់។
ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ
១- តើការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះអ្វីខ្លះដែលអាចជួយគ្រប់គ្រងលើជំងឺមហារីករន្ធគូទ?
របៀបរស់នៅខាងក្រោម និងការព្យាបាលតាមផ្ទះដែលអាចជួយគ្នាយើងកាត់បន្ថយបញ្ហាប្រឈមនឹងជំងឺមហារីករន្ធគូទមាន៖
– ធ្វើតាមការណែនាំរបស់គ្រូពេទ្យ
– រៀបរបៀបរស់នៅឲ្យមានសុខភាពល្អ បរិភោគអាហារត្រឹមត្រូវ ហាត់ប្រាណ និងគេងឲ្យបានគ្រប់គ្រាន់។
– ការរួមភេទដោយសុវត្ថិភាព
ដំណាក់កាលនៃការព្យាបាលមហារីកត្រូវការពេលវេលាវែង និងពិបាក។ គ្នាយើងគួរតែប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិពីការគាំទ្រក្នុងអំឡុងពេលដំណើរការការព្យាបាល។
[embed-health-tool-bmi]