backup og meta

លទ្ធផលពិសោធ៖ អាមេរិករកឃើញថ្នាំព្យាលបាលជំងឺមហារីកឲ្យជាសះស្បើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 09, 2022

    លទ្ធផលពិសោធ៖ អាមេរិករកឃើញថ្នាំព្យាលបាលជំងឺមហារីកឲ្យជាសះស្បើយ

    ការពិសោធន៍ផ្នែកវេជ្ជសាស្ដ្រទ្រង់ទ្រាយតូចមួយរបស់អាមេរិកលើវិធីព្យាបាលជំងឺមហារីក បានបង្ហាញលទ្ធផលថា​អាច​ព្យាបាល​ជំងឺនេះ​បានជា​សះស្បើយ លើអ្នកជំងឺមហារីកពោះវៀនចំនួន១៨នាក់ ដោយប្រើរយៈពេល៦ខែ។ ការពិសោធន៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលមហារីក Memorial Sloan Kettering ក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក បានសម្រេចលទ្ធផលត្រួតពិនិត្យចុងក្រោយកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២។ ថ្វីដ្បិតតែនេះជាលទ្ធផលនៃការពិសោធន៍ទ្រង់ទ្រាយតូច​មែន ប៉ុន្ដែគឺជាក្ដីសង្ឃឹមយ៉ាងធំសម្រាប់មនុស្សទូទាំងពិភពលោកដែលរស់នៅជាមួយនឹងជំងឺមហារីក។

    មានករណីស្លាប់ដោយសារជំងឺមហារីកទូទាំងពិភពលោក ជិត​១០​លាននាក់ក្នុងឆ្នាំ២០២០ ក្នុងនោះមានអ្នកស្លាប់​ដោយជំងឺមហារីកសុដន់ មហារីកព្រោះវៀន មហារីកសួត និង ក្រពេញប្រូស្ដាតជាដើម នេះបើយោងតាមរបាយ​ការណ៍របស់អង្គការសុខភាពពិភពលោក។

    គួរអាន៖

    យោងតាមការចុះផ្សាយរបស់ភ្នាក់ងាព័ត៌មាន New York Times បានបង្ហាញថា ថ្នាំចាក់ Dostarlimab ស្ថិតក្នុងការពិសោធន៍ពិតជាអាចព្យាបាល អ្នកជំងឺទាំង១៨នាក់បានជាសះស្បើយពិតមែន។ ក្រុមគ្រូពេទ្យបានប្រើថ្នាំចាក់ Dostarlimab រាល់៣សប្ដាហ៍ម្ដងសម្រាប់​រយៈពេល៦ខែ និងក្រោយ ៦ខែបន្ទាប់ វេជ្ជបណ្ឌិតក៏បានរកឃើញថា ដុំសាច់​មហា​​រីកក្នុងខ្លួន​អ្នកជំងឺក៏បានរលាយបាត់អស់រលីង។ ក្នុងរយៈពេលតាមដាន ៦ខែចុងក្រោយ អាការៈពួកគេ មិនបង្ហាញ​រោគសញ្ញា​វិវត្ដដំណាក់កាលធ្ងន់ធ្ងរនោះទេ ហើយក៏មិនបង្កឆ្លងទៅកាន់សរីរាង្គផ្សេងទៀតដែរ។

    អ្នកជំនាញក្នុងមន្ទីរពិសោធន៍បានអះអាងថា ថ្នាំចាក់ Dostarlimab ត្រូវបានប្រើប្រាស់ជាមួយនឹងអង្គម៉ូលេគុលជាច្រើនប្រភេទរួមបញ្ចូលគ្នាបង្កើតឡើងដោយមន្ទីរពិសោធន៍ ដើរតួយ៉ាងសំខាន់​ជាអង់ទីគ័រការពាររាងកាយជំនួស។ តាមការសម្រេចដោយផ្អែកលើការត្រួតពិនិត្យមិនឃើញមានបង្ហាញសញ្ញាមហារីកនោះទេ។ គូសបញ្ជាក់ថា ថ្នាំចាក់ Dostarlimab ពិត​ជាមានសក្ដានុពលព្យាបាលមហារីកនេះបានជាសះស្បើយ ពិតប្រាកដមែន។ វេជ្ជបណ្ឌិត Luis A. Diaz Jr អ្នកនិពន្ធអត្ថបទបោះពុម្ពផ្សាយលលើគេហទំព័រសុខភាព New England Journal of Medicine បានមានប្រសាសន៍​ថា នេះជាលើកទីមួយហើយដែលរឿងនេះបានកើតឡើងនៅក្នុងប្រវត្តិសាស្រ្តនៃជំងឺមហារីក។

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    បន្ទាប់ពីលទ្ធផលបង្ហាញដោយការត្រួតពិនិត្យ ដោយម៉ាស៊ីនស្កេន MRI ពុំឃើញមានរោគសញ្ញាជំងឺ និងដុំសាច់​មហា​រីកធ្លាប់កើតមានកន្លងមក ក្រុមគ្រូពេទ្យក៏បានបញ្ជាក់ដែរថា ខណៈមកទល់ពេលនេះមិនមាន អ្នកជំងឺណា​មួយ ទទួលការព្យាបាលជំងឺមហារីកផ្សេងៗដូចជាការចាក់សារធាតុគីមី ការបាញ់កាំរស្មី និង ការវះកាត់ ហើយក៏មិនមានការកើតឡើងវិញនោះដែរក្នុងកំលុងពេលតាមដាន៦ខែចុងក្រោយនេះ។ សម្រាប់​ថ្លៃ​ព្យាបាល​ក្នុង​ដំណាក់កាលពិសោធន៍​នេះចំណាយ​អស់​ប្រហែលជា​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 09, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម