backup og meta

សាកវិធី​សាស្ត្រនេះ កុំឲ្យមហារីកមាត់ស្បូនបំផ្លាញទំនាក់ទំនងប្តីប្រពន្ធយើង

សាកវិធី​សាស្ត្រនេះ កុំឲ្យមហារីកមាត់ស្បូនបំផ្លាញទំនាក់ទំនងប្តីប្រពន្ធយើង

កើត​មហារីក​មាត់​ស្បូន ពិត​ជា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ក៏ពិត​មែន ប៉ុន្តែ​បើ​ប្រហេស​បន្តិច អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្តី​ប្រពន្ធ​យើង​ល្អក់​កករដោយ​សារ​វាទៀត​ផង។ ព្រោះ​គ្នា​យើង​សុទ្ធ​តែ​ដឹង​ស្រាប់ HPV ដែល​ជា​រោគ​ចម្បង​បង្ក​ឲ្យ​កើត​មហារីក​មាត់​ស្បូន គឺឆ្លង​តាម​ការ​រួមភេទ​តែ​ម្តង។ បើ​មិន​ចង់​មាន​បញ្ហា​នេះ​កើត​ឡើង “Hello គ្រូពេទ្យ” មាន​វិធីសាស្ត្រ​ខ្លះៗ​អាច​ជួយ​ស្រោច​ស្រង់​បាន។

១- ពិភាក្សាគ្នា

ត្រូវ​និយាយ​គ្នាពី​បញ្ហា​មេរោគ HPV ឲ្យបាន​ដឹង​ច្បាស់ ព្រោះ​ពេល​ណា​​ទាំង​ពីរ​នាក់​យល់​ពី​មេរោគ​នេះ​ យើងសុទ្ធ​តែ​​អាច​​ការ​ពារ​ពី​ការ​ឆ្លង​រោគ និង​​មហារីក​មាត់​ស្បូន​បាន។ អាច​នាំ​គ្នា​ទៅ​ជួប​ពេទ្យ ដើម្បី​កាន់​តែ​មាន​ទំនុក​ចិត្ត​។

ករណី​មាន​ផ្ទុក​ HPV មាន​ន័យ​ថា យើង​ធ្លាប់​ប៉ះ​ពាល់​ជា​មួយ​មេរោគ​ HPV ពីមុន​ ប៉ុន្តែ​មិន​មែន​ថា យើង​​ធ្វើ​រឿង​​មិន​ល្អទេ (រួមភេទ​ជាមួយ​ស្រី​ផ្សេង)។ អ៊ី​ចឹង ​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់ ចៀស​វាងមាន​ការ​យល់​ច្រឡំ។

២- រឿងសំខាន់ៗត្រូវដឹង

– មេរោគ HPV មាន​ជាង​ ១០០​ប្រភេទ ក្នុង​នោះ​ប្រមាណ ៣០​ប្រភេទ ដែលកើត​លើ​ប្រដាប់​ភេទ​ និង​ឆ្លង​តាម​ការ​រួម​ភេទ។ ទោះ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​ប្រឆាំង​មេរោគ HPV ប្រភេទ​ណា​មួយ​ក៏​ដោយ​ យើង​នៅ​តែ​អាច​ឆ្លង​មេរោគ HPV ពិសេស​ពេល​ប៉ះជា​មួយ​ HPV ប្រភេទ​ផ្សេងទៀត។

– ឆ្លង​មេរោគ​ HPV មិន​មែន​មាន​ន័យ​ថា​ ប្ដី ឬប្រពន្ធ គ្មាន​ភាព​ស្មោះ​ត្រង់​ទេ ព្រោះ​​​ករណី​ខ្លះ អាច​ឆ្លង​តាម​បន្ទប់​ទឹក​សាធារណៈ ឬ​ការ​ដាច់​រលាត់​ស្បែក។

– មិន​មែន​​​ឆ្លង​ HPV សុទ្ធ​តែ​កើត​មហារីក​មាត់​ស្បូន​ទាំង​អស់​ទេ។ ​ភាគ​ច្រើន​ប្រព័ន្ធ​ការ​ពារ​ខ្លួន​ អាច​ទប់​ទល់​មេរោគ​ មុន​ពេល​កកើត​​ទៅ​ជា​មហារីក។ ប៉ុន្តែ HPV អាច​បង្ក​ឲ្យ​កោសិកា​ប្រែប្រួល​រយៈ​ពេល​យូរ ហើយ​កោសិកា​នោះ​​នឹងក្លាយ​ទៅ​ជា​មហារីក​ បើ​មិន​រក​ឲ្យ​ឃើញ​ទាន់​ពេល។ ករណីខ្លះ HPV អាច​បង្ក​មហារីក​ផ្សេងៗ ដូច​ជា មហារីក​រន្ធ​គូទ មហារីក​ទ្វារ​មាស និង​លិង្គ ជាដើម។

៣- នាំគ្នាធ្វើតេស្តរកមេរោគ

បើ​យើង​​មាន​ផ្ទុក​ HPV ដៃ​គូយើង​ក៏អាច​មាន​ផ្ទុក​មេរោគ​នេះ​ដែរ។ ទាំង​ពីរ​នាក់​គួរ​ពិនិត្យ​តេស្ដ Pap (កៀរ​កោសិកា​មាត់​ស្បូន) ឬធ្វើតេស្ត HPV DNA រក​មេរោគ។ ប៉ុន្តែ​ការ​ធ្វើ HPV DNA ​នៅ​មាន​កម្រិត ហើយ​ក៏​មិន​ច្បាស់​បញ្ជាក់​ពី​មហារីក​មាត់​ស្បូន​ទេ ដោយ​អាច​បញ្ជាក់​បាន​​តែ​ការ​ប្រែប្រួល​​កោសិកា​មាត់​ស្បូន​ប៉ុណ្ណោះ។

តាម​មន្ទីរពេទ្យ​ខ្លះ ​គេ​ប្រើអាស៊ីដ​អាសេទិក ដើម្បី​រក​មើល​ការ​ប្រែ​ពណ៌​មាត់​ស្បូន ប៉ុន្តែ​តេស្ត​​នេះ​មិន​ត្រូវ​​ធ្វើ​ដើម្បី​រក​មើល​ HPV ទេ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ច្រឡំ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ឡើយ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

HPV and Relationships. http://www.nccc-online.org/hpvcervical-cancer/hpv-and-relationships/. Accessed December 20, 2016.

My World of HPV. http://psychcentral.com/lib/my-world-of-hpv/. Accessed December 20, 2016.

Marriage and childbearing in relation to cervical cancer. http://www.ncbi.nlm.nih.gov/pubmed/264057 . Accessed December 20, 2016.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម