backup og meta

ក្រោយ​ព្យាបាល​​មហារីក​​មាត់​ស្បូន ធ្វើម៉េច​អាចបន្តរស់នៅដោយរីករាយ?

ក្រោយ​ព្យាបាល​​មហារីក​​មាត់​ស្បូន ធ្វើម៉េច​អាចបន្តរស់នៅដោយរីករាយ?

បន្ទាប់​ពី​​ព្យាបាល​​មហារីក​មាត់​ស្បូន​ គ្នាយើង ក៏​ដូច​ជា​ម៉ាក់អ៊ំ តែង​​មាន​កង្វល់​មួយ​ថា​ តើ​​ត្រូវ​ធ្វើ​ម៉េច​បន្តទៀត ​ដើម្បី​អាច​មាន​ជីវិត​រស់​នៅប្រកប​ដោយ​ផាសុកភាព។ ហេតុនេះ “Hello គ្រូពេទ្យ” សូម​ណែនាំការថែទាំងសុខភាព ក្រោយព្យាបាលមហារីកមាត់ស្បូនរួច ដើម្បី​ជួយគ្នា​យើង និងម៉ាក់អ៊ំ អាចបន្ត​រស់​នៅ​ដោយ​សប្បាយ​ចិត្តតទៅ​មុខបាន។

១- ពិនិត្យសុខភាពឲ្យទៀងទាត់

ត្រូវ​បន្ត​ជួប​​ជា​មួយ​ពេទ្យ​ ព្រោះ​អាច​ថែ​ទាំ​ស្ថាន​ភាព​ជំងឺ​​បាន​ល្អ ​បន្ទាប់​ពី​ព្យាបាល។ ​ប្រាប់​រាល់​បញ្ហា​មិន​ប្រក្រតី​​​ទៅ​ពេទ្យ​ ដើម្បី​ដឹង​ថា​វា​កើត​ឡើង​ម្តង​ទៀត​​ឬអត់។ ពេទ្យ​អាច​​ជួយ​​​ទាន់​ពេល ​បើ​មាន​បញ្ហា​ធ្ងន់​ធ្ងរកើត​ឡើង។

២- ញ៉ាំអាហារល្អៗសម្រាប់សុខភាព

ញុំាអាហារ​ល្អ​ៗ​សម្រាប់​សុខភាព​ សំខាន់​ណាស់​សម្រាប់ម៉ាក់អ៊ំ ឬគ្នាយើង​ទើប​​ព្យា​បាល​​មហារីក​រួច។ អាហារ​ទាំង​នេះ​ ជួយ​ទ្រទ្រង់​សុខភាព និង​កាត់​បន្ថយ​ការ​ហានិភ័យ​បង្ក​ជា​​ជំងឺ​បេះ​ដូង លើស​សម្ពាធ​ឈាម លើស​ទម្ងន់ និង​​ទឹក​នោម​ផ្អែម។ ខណៈ​ម្ហូប​អាហារ​មួយ​ចំនួនល្អ​​សម្រាប់​សុខភាពមាន​ដូចជា៖

– ញ៉ាំ​អាហារ​មាន​វីតាមីន ដូចជា បន្លែ និងផ្លែឈើ

– មិន​ត្រូវ​ញ៉ាំ​​អាហារ​សម្រន់​សម្បូរ​​ខ្លាញ់

– ញ៉ាំ​ខ្លាញ់​ល្អ មានក្នុងត្រី ជាពិសេស​ត្រី​សាលម៉ុន ដែលសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣

– ញ៉ាំ​អាហារ​ប្រូតេអ៊ីន​មាន​ខ្លាញ់​ឆ្អែត​តិច ដូច​ជា ​ត្រី សាច់​សុទ្ធ ស៊ុត គ្រាប់​ធញ្ញ​ជាតិ​ផ្សេង​ៗ

– ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ស្រស់​ៗ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​ពពួកអាហារ​សម្បូរប្រូតេអ៊ីន។

៣- គិតរឿងល្អៗ

មានជំងឺនេះ ភាគច្រើន​គិត​តែ​រឿង​មិន​ល្អ ​ស្ត្រេស ថប់​បារម្ភ បាក់​ទឹក​ចិត្ត និង​ខ្លាច​ជំងឺ​នេះ​កើត​​វិញ​ទៀត។ កត្តា​ទាំងនោះអាចធ្វើ​ឲ្យ​គ្នាយើង ឬម៉ាក់អ៊ំ កើត​មានជំងឺ​ផ្លូវ​កាយ​ ដូច​ជា គេង​មិន​លក់ ឈឺ​ក្បាល និង​ឈឺ​ក្រពះ​។ គួរ​ដើរ​លេង​ឲ្យ​បាន​ច្រើ​ន ឬ​​សាក​ល្បង​រក​វិធី​សាស្រ្ត​ផ្សេង​ៗ​​ដោយ​ខ្លួន​ឯង​ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល។

៤- ញ៉ាំស្រាតិចតួច

បើ​​ចង់​ញ៉ាំ​ស្រា​ ​​អាច​ញ៉ាំ​បន្តិច​បន្តួចបាន​។ ការ​ណែនាំ​កម្រិត​ស្រា​ គឺ​ខុស​គ្នាអាស្រ័យ​​ទៅ​តាម​ស្ថានភាព​ជំងឺ។ សម្រាប់​អ៊ំប្រុសៗ អ៊ំស្រី អាយុ​លើស​ពី​ ៦៥​ឆ្នាំ​ ​អាច​ញ៉ាំ​ មួយ​កែវក្នុង​មួយ​ថ្ងៃ។ ​អាយុ​តិច​ជាង​ ៦៥​ឆ្នាំ​ ឬ​នៅក្មេង​ ​អាច​ញ៉ាំ​បាន​ ២​ កែវ​ក្នុង​មួយ​ថ្ងៃ។

ការ​សិក្សា​បង្ហាញ​ថា​ ការ​ញ៉ាំ​ស្រា​ ១ ​កែវ​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​កាត់​បន្ថយ​ជំងឺ​បេះ​ដូង​ ប៉ុន្តែ​​​ត្រូវ​ដឹង​​ថា​ ស្រា​អាច​ធ្វើ​ឲ្យ​​មហារីក​កើត​ឡើង​វិញ ឬបង្ក​មហារីក​ផ្សេងទៀត។ បើ​​​កាត់ចិត្តឈប់ញ៉ាំ​ស្រាអត់បានទេ​ ​​គួរ​ពិភាក្សា​ជា​មួយ​ពេទ្យ​សិន។

៥- រក្សាគីឡូឲ្យបានល្អ

ត្រូវ​រក្សា​ទម្ងន់​​​ឲ្យល្អ​បន្ទាប់​ពី​​ព្យាបាល​ និង​ពិភាក្សា​ជា​មួយ​ពេទ្យ​ ថា​តើ​គួរ​មាន​ទម្ងន់​ប៉ុន្មាន​ឲ្យសមល្មម។ ​គួរ​ញ៉ាំ​អាហារ​ល្អ​ និង​កាត់​បន្ថយ​អាហារ​ខ្លាញ់ ឬ​​គួរ​សួរ​ពេទ្យ​បន្ថែម​ពី​របប​អាហារ​ល្អៗ។ ធ្វើ​តាម​ការ​ណែនាំ ​​អាច​ទប់​ស្កាត់​ពី​បញ្ហាចង់​ក្អួត ឈឺ​ចាប់ និង​ផល​រំខានផ្សេងៗ​បន្ទាប់​ពី​ព្យាបាល​មហារីក។

វិធី​ទាំង​នេះ​ធ្វើ​ឲ្យ​គ្នាយើង ឬម៉ាក់អ៊ំ មាន​ជំងឺ អាចបន្ត​​​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ​ និង​សប្បាយ​ចិត្ត។ ការ​ព្យាបាល​ គឺដើម្បី​ប្រយុទ្ធ​ជា​មួយ​ជំងឺ ​ហើយការរៀប​ចំ​របៀប​រស់​នៅ អាច​ជួយយើង​មិន​ឲ្យ​មហារីក​មាត់​ស្បូន​កើត​ឡើងម្តង​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cancer survivors: Care for your body after treatment. http://www.mayoclinic.org/diseases-conditions/cancer/in-depth/cancer-survivor/art-20044015. Accessed January 11, 2017.

Be Healthy After Treatment. http://www.cancer.org/treatment/survivorshipduringandaftertreatment/behealthyaftertreatment/index. Accessed January 11, 2017.

Cancer – Survivorship – Healthy Living. http://www.cancer.net/survivorship/follow-care-after-cancer-treatment/healthy-living-after-cancer. Accessed January 11, 2017.

 

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម