backup og meta

គួរប្រើថ្នាំបំប៉នបែបណា បើមានជំងឺ​មហារីក?

គួរប្រើថ្នាំបំប៉នបែបណា បើមានជំងឺ​មហារីក?

ថ្នាំបំប៉ន ដូច​គ្នា​យើង​ដឹង​ហើយ អាច​ជួយ​សុខ​ភាព​ឲ្យ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​​ បើ​​មាន​ជំងឺមហារីកសុដន់ ថ្នាំ​ទាំងនោះ​អាច​ប៉ះ​ពាល់​ដល់​ការ​ព្យាបាល​បាន។ អ៊ីចឹង ​គួរតែ​ប្រើថ្នាំ​បំប៉នដែលត្រូវត្រឹម ​ដូចជា​ វីតាមីន​ ថ្នាំ​​ចម្រាញ់​ចេញ​​ពី​រុក្ខជាតិ ​​និង​ពពួក​អង់ទីអុកស៊ីដ​ (Antioxidants)​ ដែល​មិនប៉ះពាល់​ការ​ព្យាបាល ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។

១- អង់ទីអុកស៊ីដ ​(Antioxidants)​

អង់ទីអុកស៊ីដ​ ដូចជា ​ប្រភេទ​វីតាមីន A​ C​ E​ និង Selenium​ អាច​ជួយ​កោសិកា ​ពីការ​​បំផ្លាញ​តាម​រយៈ​​ការ​ព្យាបាល​ដោយ​សារធាតុគីមី ​និង​កាំរស្មី​បាន។​ លើស​ពីនេះ វិតាមីន C​ និង ​E​ អាច​ជួយ​កាត់​​បន្ថយ​​ភាព​នឿយ​ហត់។ ​ជាតិ​អង់ទីអុកស៊ីដ​ ក៏មាន​​នៅ​ក្នុង ​​ផ្លែឈើ​ បន្លែ​មួយ​ចំនួន​ដូចជា​​ផ្លែក្រូច​ ផ្លៃប៉ោម​ ​ការ៉ុត​ ​ឬ​ម្ទេស​ក្រហម។​ ​ថ្នាំបំប៉ន​ទាំងនេះ អាច​រក​បាន​​នៅតាម​បណ្ដា​ឱសថស្ថាន ​ឬ​ផ្សា​រទំនើប​ ប៉ុន្តែ​បើ​​អាច គួរ​​ញ៉ាំបន្លែ​ ផ្លែឈើ​ ខាងលើ​ជំនួស​វិញ ល្អ​ជាង​ ព្រោះ​ថ្នាំបំប៉ន​អាចមាន​ផលរំខាន​របស់វា ដូចនេះ​ទោះបី​ជាវា​ល្អ​សម្រាប់​មហារីក ​ប៉ុន្តែ​បើ​​​ប្រើប្រាស់​ច្រើនពេក អាចនាំ​ឲ្យមាន​មហារីក​​នៅកន្លែង​​ផ្សេង​​ទៀត​។​ សួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​មុន​​សម្រេច​ថាលេប​ថ្នាំណា​មួយ។​

២- តែ​បៃតង​

តែ​បៃតង ​ត្រូវ​គេជឿ​ថាអាច​ព្យាបាល​ជំងឺ​មហារីក​បាន។​ តែបៃតង​ ជួយ​បន្ថយ​ និង​ទប់ស្កាត់​ការរីក​លូតលាស់​សរសៃ​ឈាម​របស់ដុំ​មហារីក។​ យើង​​អាចផឹក​ជាតែ​ ឬប្រភេទ​ជាថ្នាំ។​

benefits-green-tea

៣- ផ្សិត​

សារធាតុ​នៅក្នុង​ផ្សិតមួយ​ចំនួន ​អាចទប់​កុំឲ្យ​កោសិកា​មហារីក​លូតលាស់​ ដូចជា ​សារធាតុ ​Lentinan​ អាច​ទប់ស្កាត់​អង់ស៊ីម​ ដែល​បង្កឲ្យ​មានមហារីក​ ហើយ​សារធាតុ​ Beta-Glucan​ ជួយរាងកាយ​ប្រឆាំង​ ​ដុំ​មហារីក​បានទៀត​ផង។​

៤- ខ្ទឹម​

តាមការ​សិក្សា​​​ គ្នាយើង​​ចូលចិត្ត​ញ៉ាំខ្ទឹម ​មិនងាយ​កើត​ជំងឺ​មហារីក​ទេ ព្រោះ​សារធាតុ​នៅក្នុង​ខ្ទឹម ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។​ ខ្ទឹម​អាចជួយ​ម៉ាក់អ៊ំ ចាស់ៗ ​​ទាំងការ​ព្យាបាល​ និងការពារ​កុំឲ្យ​មាន​មហារីក។​

៥- ខ្ញី​

ការព្យាបាល​ជំងឺ​មហារីក​ដោះ ​អាច​បណ្តាល​ឲ្យ​​ក្អួត​ អស់​កម្លាំង ​ស្រកគីឡូ​ និង​ខ្វះ​អាហារូបត្ថម្ភ។​ រាង​កាយ​​យើង​អាច​​ស្រុតចុះ​ខ្សោយ ​ពិបាក​ប្រឆាំង​ជំងឺមហារីក។​ យើង​អាច​រកមើល​ថ្នាំ​បំប៉ន​ជាតិខ្ញី ​ឬលេប​លាយ ជាមួយ​ថ្នាំបំបាត់​ក្អួត ​​​នឹង​បាន​ធូរ​ហើយ។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vitamins and Supplements for Cancer Patients. http://www.webmd.com/diet/features/cancer-supplements#1. Accessed February 12, 2017.

Antioxidants and Cancer Prevention. https://www.cancer.gov/about-cancer/causes-prevention/risk/diet/antioxidants-fact-sheet. Accessed February 12, 2017.

The safety of vitamins and diet supplements. http://www.cancerresearchuk.org/about-cancer/cancers-in-general/treatment/complementary-alternative/about/harm/the-safety-of-vitamins-and-diet-supplements. Accessed February 12, 2017.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម