មកទល់ពេលនេះ ពិភពលោកពុំទាន់មានវ៉ាក់សាំងការពារជំងឺមហារីកសុដន់នៅឡើយទេ ដូច្នេះហើយស្រីៗយើងងាយប្រឈមនឹងជំងឺដ៏កាចសាហាវមួយនេះណាស់។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ អង្គការសុខភាពពិភពលោក (WHO) បានណែនាំនូវ វិធីមួយចំនួនខាងក្រោមនេះ។
១. កុំជក់បារី
បារីមានជាតិនីកូទីន អ្នកជក់បារី ចុកថ្នាំ ឬអ្នកស្រូបផ្សែងដោយប្រយោល សុទ្ធទទួលរងផលប៉ះពាល់ដូចគ្នា រួមមាន ជំងឺសួត បេះដូង បំពង់ក មាត់ធ្មេញ និងមហារីកសុដន់។
២. គ្រប់គ្រងទម្ងន់ឲ្យបានល្អ
ធាត់លើសទម្ងន់ ជាកត្តានិភ័យទៅរកជំងឺផ្សេងៗ ក្នុងនោះក៏មានជំងឺមហារីកសុដន់ដែរ។ ដូច្នេះយើងត្រូវគ្រប់គ្រងទម្ងន់ខ្លួនឯងឲ្យបានល្អ កុំញ៉ាំអាហារដែលនាំឲ្យឡើងគីឡូខ្លាំង ដូចជាអាហារផ្អែមខ្លាំង ឬខ្លាញ់អាក្រក់ច្រើន (ខ្លាញ់បានពីសាច់សត្វ)។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗ បើកាត់បន្ថយញ៉ាំខ្លាញ់បាន ដូចកាត់បន្ថយមហារីកសុដន់អ៊ីចឹង
៣. បំបៅដោះកូន
ស្រីៗមិនធ្លាប់មានផ្ទៃពោះ ប្រឈមនឹងជំងឺមហារីកសុដន់កាន់តែខ្ពស់ ជាងស្រីៗដែលមានកូន តែបើធ្លាប់មានកូន ហើយមិនបំបៅដោះកូននោះ ក៏ប្រឈមមុខនឹងជំងឺមហារីកសុដន់ដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ
៤. ចៀសវាង ឬកំណត់បរិមាណជាតិអាល់កុល
ការញ៉ាំគ្រឿងស្រវឹងលើសកម្រិត ក៏ជាឈានទៅរកហានិភ័យនៃជំងឺមហារីកសុដន់ដែរ បើអាចយើងផឹកតិចតួច ឬមិនផឹកសោះរឹតតែល្អ។
៥. ចៀសវាងការប៉ះពាល់ជាមួយវិទ្យុសកម្ម
បើយើងទទួលការព្យាបាលបែបវិទ្យុសកម្មលើទ្រូង កាលពីក្មេង ឬវ័យជំទង់ ក៏មានហានិភ័យប្រឈមខ្ពស់កើតមហារីកសុដន់។
៦. ធ្វើសកម្មភាពផ្សេងៗ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]